មាសនៅតែជាជម្រើសដ៏ល្អ សម្រាប់ការវិនិយោគ

តម្លៃ មាស នៅតែអាចកើនឡើងម្តងទៀត បើទោះជាមាសធ្លាប់បានធ្លាក់ថ្លៃក៏ដោយ ព្រោះថាលោហៈកម្រវានៅតែជាវត្ថុមានតម្លៃជានិច្ច ហើយអ្នកក៏គួរតែវិនិយោគទៅលើវាឲ្យបានមុនឆ្នាំ 2025។

តាមដានយើងតាមរយៈ Telegram CPN Daily

 ការភ័យខ្លាចរាល់ការកើតមានហានិភ័យនានានៅពេលអនាគត ក្នុងនោះគឺមានការបញ្ជាទិញដ៏ច្រើនសន្ធឹកសន្ធាប់ពីធនាគារកណ្តាលស្ទើគ្រប់បណ្តាលប្រទេសនៅក្នុងពិភពលោក។ យ៉ាងណាមិញការព្រួយបារម្ភអំពីអតិផរណាដែលនៅតែកើតឡើងបន្តឥតឈប់ឈរ ក្នុងនោះមានហេតុផលតែមួយគត់ដែលអាចទប់ស្កាត់បាន គឺការស្តុកមាសឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន នេះគឺជាការរំពឹងទុករបស់ធនាគារកណ្តាលសហព័ន្ធ។

មានអ្នកវិនិយោគជាច្រើនមានការងឿងឆ្ងល់ថា តើ តម្លៃមាសខ្ពស់ មានន័យថាពួកគេគួរតែរង់ចាំទិញ ឬក៏លក់?  ប៉ុន្តែអ្នកជំនាញផ្នែកហិរញ្ញវត្ថុបាននិយាយថា ទីផ្សារបច្ចុប្បន្នគឺកំពុងតែបង្ហាញពីឱកាសពិសេសរួចទៅហើយ។ ផ្ទុយទៅវិញចម្លើយមួយនេះ វាបានធ្វើឲ្យពួកគេទាំងនោះកាន់តែមានចម្ងល់ទៅវិញទេ។

មានអ្នកជំនាញជាច្រើនបានព្យាករណ៍ថា តម្លៃមាសនឹងឡើងដល់ 3,000 ដុល្លារ ក្នុងមួយអោននៅឆ្នាំ 2025 ដែលតំណាងឱ្យពីការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងបច្ចុប្បន្ន។ 

ក្រុមអ្នកជំនាញបានណែនាំថា បើអ្នកជាមនុស្សថ្មីស្រឡាងក្នុងការវិនិយោគមាស អ្នកគួរពិគ្រោះជាមួយមនុស្សដែលមានចំណោះដឹងផ្នែកមាស ឬក៏តាមដានតម្លៃរបស់មាសជាប្រចាំ។ នៅពេលដែលអ្នកយល់ពីការប្រែប្រួលឬឡើងចុះនៃតម្លៃរបស់វាហើយនោះ អ្នកនិងអាចបង្កើតយុទ្ធសាស្រ្តមួយដែលជាគោលដៅក្នុងរយៈពេលវែង សូមចងចាំថា ការវិនិយោគមាសដែលដំណើរការល្អបំផុត គឺអ្នកត្រូវតែមានទុនគ្រប់គ្រាន់មិនទោទន់តាមការបំភ័យពីនរណាម្នាក់ ព្រោះអ្នកត្រូវដឹងថា មាសគឺមិនមែនជាការវិនិយោគក្នុងរយៈពេលដ៏ខ្លីនោះទេ។

scroll to top