ក្រុមហ៊ុនថ្នាំជក់ British American Tobacco នឹងបង់ប្រាក់ចំនួន $635 លានដុល្លារជាការផាកពិន័យសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលរងទណ្ឌកម្មកូរ៉េខាងជើង

ក្រុមមហ៊ុន British American Tobacco នឹងបង់ប្រាក់ចំនួន $635 លានដុល្លារ (£512m) បូកនឹងការប្រាក់ដល់អាជ្ញាធរសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធមួយមួយនេះបានទទួលស្គាល់ថាក្រុមហ៊ុនខ្លួនពិតជាបានលក់បារីទៅឱ្យកូរ៉េខាងជើងពិតប្រាកដមែន។

តាមដានយើងតាមរយៈ Telegram CPN Daily

អាជ្ញាធរអាមេរិកបាននិយាយថា ដំណោះស្រាយទាក់ទងនឹងសកម្មភាពរបស់ British American Tobacco (BAT) នៅក្នុងប្រទេសកូរ៉េខាងជើង ក្នុងចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៧។

លោក Jack Bowles ប្រធាន BAT បាននិយាយថា “យើងសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើខុសឆ្គងមួយនេះ” ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន BAT គឺជាក្រុមហ៊ុនពហុជាតិថ្នាំជក់ដ៏ធំបំផុតមួយរបស់ពិភពលោក និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំបំផុតទាំង 10 របស់ចក្រភពអង់គ្លេស។ ក្រុមហ៊ុនមួយនេះបានកាន់កាប់ម៉ាកបារីសំខាន់ៗ រួមមាន Lucky Strike, Dunhill និង Pall Mall ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ BAT បាននិយាយថា ខ្លួនបានចូលទៅក្នុង “កិច្ចព្រមព្រៀងកាត់ទោសពន្យាពេលជាមួយ DOJ និងកិច្ចព្រមព្រៀងទូទាត់ស៊ីវិលជាមួយ OFAC ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធ BAT ដោយប្រយោលនៅប្រទេសសិង្ហបុរីបានចុះកិច្ចព្រមព្រៀងជាមួយ DOJ” ផងដែរ ។

DOJ បាននិយាយថា BAT ក៏បានឃុបឃិតក្នុងការក្លែងបន្លំស្ថាប័នហិរញ្ញវត្ថុផងដែរ ដើម្បីឱ្យពួកគេអាចដំណើរការប្រតិបត្តិការជាមួយកូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេដឹងថា ជាអ្នកជក់បារីខ្លាំង។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានព្យាយាមឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមឃាត់ការនាំចេញថ្នាំជក់ទៅកាន់កូរ៉េខាងជើងផងដែរ ប៉ុន្តែបាន veto (បដិសេដធ) ដោយរុស្ស៊ី និងចិន។

នៅក្នុងចន្លោះឆ្នាំ 2007 និង 2017 ក្រុមហ៊ុនភាគីទីបីទាំងនេះបានលក់ផលិតផលថ្នាំជក់ទៅឱ្យប្រទេសកូរ៉េខាងជើង ហើយទទួលបានប្រហែល 428 លានដុល្លារសហរដ្ឋអាមេរិច” ។

ការចោទប្រកាន់ព្រហ្មទណ្ឌក៏ត្រូវបានបង្ហាញប្រឆាំងនឹងធនាគារិកកូរ៉េខាងជើងលោក Sim Hyon-Sop អាយុ 39 ឆ្នាំនិងអ្នកសម្របសម្រួលជនជាតិចិន Qin Guoming អាយុ 60 ឆ្នាំ និង Han Linlin អាយុ 41 ឆ្នាំសម្រាប់ការសម្របសម្រួលការលក់ថ្នាំជក់ទៅឱ្យកូរ៉េខាងជើង។

ប្រាក់រង្វាន់ចំនួន 5 លានដុល្លារ (£4.4m) ត្រូវបានដាក់សម្រាប់ព័ត៌មានណាមួយដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសលោក ស៊ីម និងរង្វាន់ចំនួន 500,000 ដុល្លារ (£402,905) សម្រាប់ជនសង្ស័យពីរនាក់ផ្សេងទៀតម្នាក់ៗ។

រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មដ៏តឹងតែងជាច្រើនលើកជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោង និងការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ នោះមិនបានរារាំងលោក គីម ពីការបន្តអភិវឌ្ឍកម្មវិធីអាវុធរបស់ប្រទេសនោះទេ។

Reporter:
scroll to top