តារាស្រីវ័យ 31ឆ្នាំ Park Eun-bin ដែលមហាលជនបានស្គាល់រូបនាងនៅក្នុងរឿងភាគដំបូងរបស់ទូរទស្សន៍ Hello, My Twenties!, The King’s Love (2021) និងរឿង មេធាវីសាមញ្ញ Woo (2022)។
ហើយនៅពេលថ្មីៗនេះតារាស្រីរូបនេះកំពុងសម្តែងនៅរឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា (noisy filming) ជុំវិញការថតរបស់ Park Eun Bin ត្រូវបានរំខានដោយបុរសម្នាក់។ បើយោងតាមសារព័ត៌មានក្នុងស្រុក TheKoreaTimes បានឲ្យដឹងថាក្នុកំឡុងពេលថតនោះត្រូវបានបុរសម្នាក់គប់ដុំឥដ្ឋដាក់បុគ្គលិកដែលកំពុងធ្វើការនៅទីនោះ។
បុរសវ័យ៤០ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនពីបទបង្ករបួសស្នាម បើតាមរបាយការណ៍បានឲ្យដឹងថា បុរសរូបនោះបានបង្ហាញខ្លួននៅឈុតមួយនៃរឿងភាគថ្មីដែលសម្តែងដោយ Park Eun-bin ដែលគ្រោងនឹងចាក់បញ្ចាំងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។
ហើយឈុតដែលត្រូវសម្តែងគឺធ្វើការថតនៅវេលាម៉ោង 3 ទៀបភ្លឺ នាថ្ងៃទី 26 ខែមេសាក្នុងសង្កាត់ Changsin-dong នៃទីក្រុងសេអ៊ូល។
បុរសនោះបានរៀបរាប់ប្រាប់ប៉ូលិសថា គាត់មានការតក់ស្លុតដោយសារភ្លើងភ្លឺ និងសំឡេងរំខានពីកន្លែងថត ទើបរូបលោកសម្រេចចិត្តគប់ដុំថ្មទៅទីនោះ។ បច្ចុប្បន្នមន្ត្រីអនុវត្តច្បាប់កំពុងធ្វើការស៊ើបអង្កេតលម្អិតជុំវិញហេតុការណ៍នេះ។ ជាសំណាងល្អ ដែលបុគ្គលិកស្រីរងរបួសរូបនោះ ពុំមានរបួសប៉ះពាល់ដល់អាយុជីវិត ។ ក្រុមហ៊ុនផលិតរឿងភាគនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួននឹងបន្ថែមការយកចិត្តទុកដាក់ក្នុងការការពារឧប្បត្តិហេតុដែលស្រដៀងគ្នានេះ និងមិនឱ្យកើតឡើងម្តងទៀតនៅពេលអនាគតជាដាច់ខាត។