តារា​ស្រី​ដ៏ល្បីឈ្មោះម្នាក់​ត្រូវបានប៉ូលីសសួរចម្លើយ ជុំវិញការ​ទិញ​ថ្នាំ​ Cyanide 

តារាសម្ដែងស្រីដ៏ល្បី Preechaya  Pongthananikorn  (Ice) បានសារភាពថា នាងបានទិញ Cyanide តាមអនឡាញ ដើម្បីបណ្តេញសត្វចៃដែលបានខាំឆ្កែរបស់នាង។ តារាស្រីរូបនេះបាននិយាយថា ការទិញនេះគឺមិនមានគោលបំណងធ្វើបាបនរណាម្នាក់ឡើយ។

តាមដានយើងតាមរយៈ Telegram CPN Daily

នាយឧត្តមសេនីយ៍  Surachate Hakparn  អគ្គស្នងការរងជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តារាស្រីល្បីឈ្មោះមួយរូប ត្រូវបានរកឃើញក្នុងបញ្ជីឈ្មោះនៃអ្នកទិញ ១០០នាក់ ដែលបានទិញ Cyanide ពីក្រុមដូចគ្នាជាមួយនិង ឃាតករបំពុលមនុស្ស15នាក់ ដែលប៉ូលីសបានឃាត់ខ្លួនឃាតករនោះ កាលពីថ្ងៃទី 25 ខែ មេសា នៅក្នុងទីក្រុងបាងកក។

 លោក​មិន​បញ្ចេញ​ឈ្មោះ​តារា​ស្រី​រូប​នេះ​ទេ ប៉ុន្តែ​លោកបាន​និយាយ​ថា ប៉ូលិស​អាច​នឹង​កោះ​ហៅ​នាង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​សាកសួរ​ពីមូល​ហេតុដែល​នាង​ត្រូវ​ការ​ថ្នាំ​ពុលមួយប្រភេទនេះ។

សម្រាប់អ្នកនាង  Preechaya បានប្រាប់ កម្មវិធី Lui Chon Khao របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៨ ថា នាងបានទិញ Cyanide មួយដប មិនមែនមួយតោនដូចពាក្យចចាមរ៉ាមបាននិយាយនោះទេ។ នាង​បាន​និយាយទៀត​ថា នាង​មិន​ទាន់​នឹង​បើក​កំរបដបនោះ​នៅ​ឡើយ​ទេ ដោយ​នាង​បាន​បន្ថែម​ថា នាង​សុខ​ចិត្ត​ផ្តល់​សេចក្តីថ្លែងការណ៍មួយនេះប្រាប់ទៅ​        ប៉ូលីសជៀសវាងមានការយល់ច្រឡំមកលើរូបនាង។

            ជុំវិញការសាកសួរម្តាយរបស់តារាស្រីរូបនេះក៏បានប្រាប់អ្នកយកព័ត៌មានថា កូនស្រីរបស់គាត់បានទិញសារធាតុនេះតាមអ៊ីនធឺណិតកាលពីថ្ងៃទី 25 ខែ មេសា​ ហើយថ្ងៃទី 27 ខែមេសា ទើបកូនស្រីគាត់ទទួលបានឥវ៉ាន់។

តារាស្រី Preechaya បានបកស្រាយប្រាប់ពីមូលហេតុនៃការទិញ Cyanide នេះផងដែរ គឺដោយសារតែដីនៅខាងក្រោយផ្ទះរបស់នាងបានស្រុតដីចុះ នៅក្បែរប្រឡាយមួយ ទើបធ្វើឲ្យឱ្យទីធ្លាក្រោយផ្ទះអ្នកនាង មានពស់ និងសត្វល្អិតជាច្រើនបានពួននៅទីនោះ ហើយចូលមកខាំឆ្កែរបស់នាង។ សម្រាប់រូបនាងផ្ទាល់​បាន​សាកល្បង​វិធី​ផ្សេងៗ​ជា​ច្រើន​ទៀត​ដើម្បី​បណ្តេញ​សត្វ​ចង្រៃទាំងនោះដែរ ប៉ុន្តែ​មិន​បាន​        ផលទាល់តែសោះ។ បន្ទាប់​ពីនាង​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​អ៊ីនធឺណិត នាងក៏​បាន​សម្រេច​ចិត្ត​បញ្ជា​ទិញ​សារធាតុ Cyanide ដើម្បីមកសាកល្បងកំចាត់សត្វល្អិតអស់ទាំងនោះតែប៉ុណ្ណោះ។  ប៉ុន្តែទោះជាងយ៉ាងណាក្តីក៏រូបនាងមិនទាន់ប្រើប្រាស់សារធាតុពុលនោះទេ ហើយអ្នកស្រី​បាន​យក​កញ្ចប់​និង​ឯកសារ​ពាក់ព័ន្ធ​ប្រគល់ជូន​ប៉ូលិស​នៅ​ប៉ុស្តិ៍ Bang Khen រួច​រាល់ទៀតផង។

Reporter:
scroll to top