Fifty Fifty បានជាប់ចំណាត់ថ្នាក់កំពូលទាំង 10 នៃតារាងបទចម្រៀងផ្លូវការរបស់ចក្រភពអង់គ្លេស។ នេះជាលើកដំបូងហើយ ដែលក្រុមចម្រៀងនារី K-pop ទទួលការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងបទចម្រៀងដ៏ពេញនិយមមួយបទគឺ “Cupid ។
យោងតាមតារាងចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ “Cupid” ទទួលបានចំណាត់ថ្នាក់លេខ 9 នៅលើតារាង Top 10 ចំនួន 2 សប្តាហ៍ជាប់ៗគ្នា។
គួររំលឹកផងដែរថា សម្រាប់ក្រុមចម្រៀងនារី K-pop ពីមុនមកគឺធ្លាប់ទទួលបាននៅចំណាត់ថ្នាក់ដែលខ្ពស់បំផុតគឺលេខ 17 ដែល BLACKPINK សម្រេចបានជាមួយនឹងបទ”Sour Candy” ដោយច្រៀងរួមគ្នាជាមួយ Lady Gaga ក្នុងឆ្នាំ 2020 ។
បើតាមសារព័ត៍ក្នុងស្រុក (Yonhap) បានឲ្យដឹងថា សម្រាប់ក្រុមតន្ត្រីទាក់ទាញជាងគេនៅក្នុងស្រុករួម Saena, Aran, Keena និង Sio -ប៉ុន្តែពួកគេទាំងនោះពុំទាន់សម្រេចបាននូវលទ្ធផលណាមួយនៅឡើយទេ។ ហើយនៅពេលនេះផងដែរ BLACKPINK, NewJeans និង TWICE ក៏កំពុងតែពិបាកវាយលុកទៅលើក្រុម Fifty Fifty ផងដែរ។ ហើយអ្វីដែលកាន់តែពិបាកសម្រាប់ពួកគេនោះ គឺ (Cupid) បានចូលទៅបំបែកតារាង Top 10 របស់ពិភពលោករួចទៅហើយ។
សម្រាប់ថ្ងៃនេះ ប្រតិបត្តិករនៃតារាងមួយនេះបាននិយាយនៅក្នុងអត្ថបទព័ត៌មានអនឡាញមួយថា “MV របស់ Cupid ដែលបានបង្ហាញគឺពិតជាទទួលការគាំទ្រនៅក្នុងចក្រភពអង់គ្លេសយ៉ាងច្រើនលើសលប់” នេះជាភាពជោគជ័យមួយដែលក្រុមនារី K-Pop មិនធ្លាប់ទទួលបានពីមុនមក ។
Fifty Fifty ក៏រំពឹងទុកផងដែរថា”Cupid” នឹងអាចបន្តលើតារាង Billboard របស់សហរដ្ឋអាមេរិក នឹងតារាងរបស់ចក្រភពអង់គ្លេស ព្រោះថាតារាងទាំងពីរនេះគឺសុទ្ធសឹងតែជាតារាងតន្ត្រីដែលធំបំផុតនៅលើពិភពលោក។