ហុងកុង​ចេញ​ការ​ប្រកាស​អាសន្នមួយ ដែលបង្ករឡើងដោយ​ព្យុះ​ភ្លៀង​ពណ៌​លឿង

ក្រុមសង្កេតការណ៍ហុងកុងបានចេញសេចក្តីប្រកាសមួយថា ហុងអាចមានព្យុះភ្លៀងពណ៌មាស ហើយវាកើតឡើងនៅវេលាម៉ោង 12.10 នាយប់ថ្ងៃអាទិត្យនេះ។  ដោយក្រសួងឧត្តុនិយមបានផ្តល់សេចក្តីជូនដំណឹងមួយនេះដល់ប្រជាជន ដើម្បីឱ្យស្វែងរកទីជម្រកដែលមានសុវត្តិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ព្រោះព្យុះមួយនេះ និងមាន​ភ្លៀងធ្លាក់ខ្លាំង ថែមទាំងមានខ្យល់បក់បោក ដែលអាចនឹងវាយប្រហារទីក្រុងក្នុងពេលឆាប់ៗនេះ។

តាមដានយើងតាមរយៈ Telegram CPN Daily

ក្រុមសង្កេតការណ៍បាននិយាយថា ល្បឿនខ្យល់អាចឈានដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅក្នុងទីក្រុង Lau Fau Shan  វាក៏ត្រូវបានគេព្យាករណ៍ថា នឹងមានព្យុះ ភ្លៀង ផ្គរ និង រន្ទះកើតឡើងពាសពេញទីក្រុងទៀតផង។

សម្រាប់សញ្ញា​ព្យុះ​ភ្លៀង​ពណ៌​លឿង​គឺមាន​ន័យ​ថា​ មានភ្លៀង​ធ្លាក់​ខ្លាំង​លើស​ពី 30 millimetres ក្នុង​មួយ​ម៉ោង​។ ដោយសារតែហុងកុងស្ថិតនៅក្នុងភាគខាងត្បូងនៃប្រទេសចិន ទើបទទួលរងនៅសម្ពាធបានតិចតួច។ ក្រុមសង្កេតការណ៍បានរំពឹងទុកថាព្យុះមួយនេះនឹងរសាត់ចេញពីទីក្រុងនៅថ្ងៃច័ន្ទនេះ។  ទោះយ៉ាងណាក៏ដោយអ្នកព្យាករណ៍ អាកាសធាតុបាននិយាយប្រាប់ South China Morning Post ថា ព្យុះមួយនេះក៏មិនទាន់ស្ងប់ដែរ ប៉ុន្តែភ្លៀងអាចនឹងមានការធូរស្រាលខ្លះ។

សម្រាប់ហុងកុងនៅប៉ុន្មាន​ថ្ងៃ​ខាង​មុខនឹងមានសីតុណ្ហភាពនឹងចុះ​ត្រជាក់ ​ដោយសាររងឥទ្ធិពល​នៃ​ចរន្ត​ខ្យល់​ខ្លាំង​នៅ​ភាគ​ខាង​កើតនៃប្រទេសចិន។

Reporter:
scroll to top