ចាប់តាំងពី ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់កាលពីថ្ងៃទី 15 ខែមេសាមក អ្នកស្រុក Khartoum លោក Omar បាននិយាយថាគាត់និងឪពុករបស់គាត់មិនបានចាកចេញពីផ្ទះនោះទេ ហើយមានតែពួកគេទេដែលជាជនស៊ីវិលតែមួយគត់ដែលនៅសេសសល់ក្នុងសង្កាត់មួយនេះនៃទីក្រុង Khartoum ។
ពួកគេបានកំណត់ខ្លួនពួកគេចំពោះអាហារមួយពេលក្នុងមួយថ្ងៃ ដោយសង្ឃឹមថាការផ្គត់ផ្គង់អាហារដែលថយចុះរបស់ពួកគេនឹងមានរយៈពេលយូរជាងនេះមួយខែ។ លោកបាននិយាយតាមទូរស័ព្ទពី រដ្ឋធានី ស៊ូដង់ដែលកំពុងប្រយុទ្ធគ្នាថា៖ «បន្ទាប់មកយើងមិនដឹងថាយើងនឹងធ្វើអ្វីទេ ក្រៅពីការឲ្យរួចផុតជីវិតពីមួយថ្ងៃទៅមួយថ្ងៃ។ ខណៈដែលស្នាក់នៅមួយនេះគឺស្ថិតនៅក្នុងតំបន់មួយក្បែរអាកាសយានដ្ឋាន គឺជាកន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ ដោយសារតែពួកគេមិនចង់បោះបង់ចោលផ្ទះជាទីស្រលាញ់របស់ពួកគេ ទើបពួកគេទាំងពីរនាក់ឪពុកសម្រេចរស់នៅទីនោះបន្តទៀត។
ហើយនៅពេលនេះផងដែរពួកគាត់ចាប់ផ្តើមអស់សង្ឃឹមក្នុងការរស់បន្តរទៀត ព្រោះការផ្ទុះឡើងនៃការប្រយុទ្ធគ្នាដ៏សាហាវ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា គឺស្ថិតនៅក្នុងទីក្រុង Khartoum ច្រើនជាងបីសប្តាហ៍ហើយ។ មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីរដ្ឋធានីដោយសារតែវាមានគ្រោះថ្នាក់ខ្លាំងពេក ពួកគេក៏សម្រេចចិត្តរចាកចេញ។ កាលពីមុនពេលផ្ទុះសង្ក្រាមនៅទីក្រុងKhartoum មានប្រជាជនរស់នៅសរុបប្រហែល 10 លាននាក់។
ស្ថានភាពនៅទីក្រុង Khartoum នាពេលនេះគឺមន្ទីរពេទ្យភាគច្រើនត្រូវបានបិទ គ្មានការផ្គត់ផ្គង់ស្បៀង ការដាច់ចរន្តអគ្គិសនី កង្វះទឹកប្រើប្រាស់ ហើយថែមទាំងមានការវាយប្រហារតាមអាកាស ជាមួយកាំភ្លើងធំ ការបាញ់កាំភ្លើងទាំងនោះអាចត្រូវបានគេឮសូម្បីតែឆ្ងាយពីទីនោះក៏ដោយ ទាំងអស់នោះគឺបញ្ហាដែលប្រជាជនទទួលរងនូវរបួសទាំងផ្លូវកាយនិងផ្លូវចិត្ត។
Ahmed Khalid អាយុ 22 ឆ្នាំជានិស្សិតមហាវិទ្យាល័យដែលនៅតែស្ថិតក្នុងទីក្រុង Khartoum បាននិយាយថាជីវិតពួកយើងបានឈានទៅដល់ការជាប់គាំងទាំងស្រុង «យើងពិតជាមិនអាចទទួលយកអារម្មណ៍មួយនេះចាប់តាំងពីថ្ងៃដែលបានឆ្លងកាត់»។