ថ្មីៗនេះ MXH បានចែករំលែកព័ត៌មានអំពីព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេ – Abdul Mateen កើតក្នុងឆ្នាំ 1991 បានទៅប្រទេសវៀតណាមដើម្បីជ្រើសរើសភរិយា។ បណ្ដាញសង្គមជាច្រើន ជាពិសេសអ្នកនិយមលេងអ៊ីនធឺណិតបាននិយាយថា ព្រះអង្គម្ចាស់ដ៏សង្ហារូបនេះមានវត្តមាននៅក្នុងទីក្រុងហាណូយ។ មានការបង្ហើបថា ព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេ បាននាំយកស្បែកជើងកែងចោតមួយគូ ដែលមានតម្លៃ ១៧លានដុល្លារអាមេរិក (ប្រហែល ៣៩៨ពាន់លានដុង) ដើម្បីចង់ដឹងថា តើនារីរូបណាដែលសក្តិសមនឹងស្បែកជើងមួយនេះ។
ព្រះអង្គម្ចាស់ដែលមានរូបរាងសង្ហា ទាំងចំនេះវិជ្ជា និងមានទ្រព្យសម្បត្តិច្រើនមហាលសាលផងដែរនោះ ប្រធានបទខាងលើនេះបានទាក់ទាញអ្នកលេងអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ សមាគមបងប្អូនស្រីជាច្រើនក៏បានចែករំលែក និង Tag ឲ្យមិត្តភក្តិ បងប្អូន ដើម្បីអញ្ជើញគ្នាទៅធ្វើជា “ស៊ីនដឺរេឡា”។
ទោះជាយ៉ាងណា តាមការស្រាវជ្រាវ ព្រះអង្គម្ចាស់ប្រ៊ុយណេ មិនមានវត្តមាននៅប្រទេសវៀតណាមទេ។ នៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ Abdul Mateen គ្រាន់តែបង្ហោះរូបភាពការទូត និងពាណិជ្ជកម្មប៉ុណ្ណោះ។ ជាងនេះទៅទៀត កាលពីប៉ុន្មានម៉ោងមុននេះ ព្រះអង្គម្ចាស់ដ៏សង្ហាម្នាក់នេះ ទើបតែ Check-in នៅចក្រភពអង់គ្លេស។
ចំណែកការស្វែងរកព្រះនាងម្ចាស់នេះគឺជារឿងមួយដែលបានកន្លងផុតអស់ជាច្រើនឆ្នាំមកហើយ។ ដូច្នេះហើយ នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ 2016 នៅក្នុងទស្សនាវដ្តី Thai GQ ព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេបានចែករំលែកអំពីចំណង់ចំណូលចិត្ត ជីវិត និងលក្ខណៈវិនិច្ឆ័យក្នុងការស្វែងរកដៃគូជីវិត។ Mateen បាននិយាយថា គាត់ជាមនុស្សអនុវត្តជាក់ស្តែង មិនចូលចិត្តបង្ហាញទ្រព្យសម្បត្តិគ្រួសារ និងមានចំណង់ចំណូលចិត្តច្រើននោះទេ។ ហើយចំណែករឿងដៃគូជីវិត Mateen ចង់បានមនុស្សស្រីដែលស្មោះត្រង់ ចូលចិត្តជីវិតដែលសាមញ្ញ និងគិតពីផលប្រយោជន៍រួម។
មួយរយៈមកនេះ ព្រះអង្គម្ចាស់មានពាក្យចចាមអារ៉ាមថាកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីនៃគ្រួសារអភិជននៅប្រទេសប្រ៊ុយណេ។ ទោះយ៉ាងណាក៏ដោយ តំណាងភាគីទាំងពីរមិនបានបញ្ជាក់ ឬបដិសេធពាក្យចចាមអារ៉ាមទាំងអស់នេះទេ។ មកទល់ពេលនេះ គឺមិនមានព័ត៌មានណាមួយដែលបញ្ជាក់អំពីស្ថានភាពទំនាក់ទំនងរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេឡើយ។
ស្បែកជើងដែល MXH ស្មានថា ព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេ នាំយកទៅប្រទេសវៀតណាម ដើម្បីស្វែងរកស៊ីនដឺរេឡាដើម្បីលរស្បែកជើងនោះ ក៏ជាព័ត៌មានមិនពិតផងដែរ។ តាមការពិត នេះគឺជាស្បែកជើងស្បែកមាសមួយគូ ដែលស្រោបដោយត្បូងពេជ្ររាប់រយគ្រាប់ ដែលត្រូវបានដាក់ឱ្យដំណើរការដោយ Jada Dubai ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួមក្នុងឆ្នាំ 2018 ឯណោះ ។