អំពើហឹង្សាដ៏សាហាវនៅក្នុងប្រទេសប៉ាគីស្ថានបានកើតឡើង ខណៈដែលអតីតនាយករដ្ឋមន្ត្រីត្រូវបានចោទប្រកាន់ពីបទពុករលួយ

កាលពីថ្ងៃអង្គារភាពចលាចលបានបន្តកាន់កាប់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានការចាប់ខ្លួនអតីតនាយករដ្ឋ   មន្ត្រីលោក Imran Khan  ប៉ុន្តែលោកបានបដិសេដធទាំងស្រុងលើការចោទប្រកាន់ទាំងឡាយណាដែលពាក់ព័ន្ធនិងអំពើពុករលួយ។

តាមដានយើងតាមរយៈ Telegram CPN Daily

ប៉ូលិសបាននិយាយថា នៅពេលនេះយ៉ាងហោចណាស់មានមនុស្ស 8 នាក់បានស្លាប់នៅទូទាំងប្រទេសក្នុងការតវ៉ា ហើយ មនុស្ស 1,400 នាក់ទៀតត្រូវបានចាប់ខ្លួន។  រឿងនេះបានផ្ទុះឡើងបន្ទាប់ពីមានការចាប់ខ្លួនលោក Khan ទើបធ្វើឱ្យភាពតានតឹងរវាងលោកអតីតនាយករដ្ឋមន្ត្រី និងយោធាកាន់តែតានតឹងឡើង ស្របពេលដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច។

មានសំនួរជាច្រើនកំពុងតែចោទសួរថា៖

  • ហេតុអ្វីបានជាអតីតនាយករដ្ឋមន្ត្រី Imran Khan ត្រូវបានគេចាប់ខ្លួន?

ស្ថានភាពរបស់កងទ័ពប៉ាគីស្ថាននាពេលនេះ គឺបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ហើយពួកគេទាំងនោះភាគច្រើន ជាអ្នកឈរពីក្រោយឈុតឆាកដ៏សំខាន់មួយនេះ។

អ្នកវិភាគនយោបាយជាច្រើនបាននិយាយថា ការឈ្នះឆ្នោតរបស់លោក Khan នៅក្នុងឆ្នាំ 2018 បានកើតឡើងដោយសារមានជំនួយពីយោធា។ ប៉ុន្តែ​ចាប់តាំងពី​លោក​ត្រូវ​បាន​គេ​ទម្លាក់​ចេញពី​តំណែងរួចមក លោក Khan បាន​ក្លាយជា​អ្នករងការ​រិះគន់ច្រើន​បំផុត​របស់​យោធាទៅវិញ​។

ការចាប់ខ្លួនលោក Khan កាលពីថ្ងៃពុធ គឺមានឯកសារពាក់ព័ន្ធជាច្រើន បានបញ្ជាក់ថា លោក Khan បានលក់ទ្រព្យសម្បតិរបស់រដ្ឋដោយខុសច្បាប់ក្នុងកំឡុងពេលដែលលោកនៅកាន់អំណាចជា​នាយករដ្ឋមន្ត្រី។

ចៅក្រម​បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​លោក Khan ឲ្យ​នៅ​ក្រៅ​ឃុំ​រយៈពេល ៨ ថ្ងៃ ដោយតុលាការបានបញ្ជាក់ទៀតថា នេះ​គ្រាន់តែ​ជា​សំណុំរឿង​ពុករលួយ​មួយ​ក្នុង​ចំណោម​សំណុំរឿង​ពុករលួយ​ជាង​១០០តែប៉ុណ្ណោះ​។

បន្ទាប់ពីមានការចាប់ខ្លួនលោក Khan កាលពី​ថ្ងៃ​ពុធនោះផងដែរ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ និង​ប៉ូលិស​នៅ​កណ្តាល​ផ្លូវ​ធំ​មួយ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ។ ប៉ូលិស​បាន​និយាយ​ថា ប៉ូលិស​ជាង ១៤៥ នាក់​បាន​រង​របួស​ក្នុង​ការ​ប្រឈម​មុខ​ជាមួយនិងបាតុករ។

ក្នុងចំណោមអ្នកធ្វើបាតុកម្ម មានបុរស​ម្នាក់​ដែល​កាន់​ថ្ម និង​ដំបង និង​ពាក់​ម៉ាស់​​បាន​ប្រាប់ BBC ថា​៖ «​យើង​មក​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី ប៉ុន្តែ​ប៉ូលិស​ទាំងនេះ​កំពុងព្យាយាម​បាញ់ពួក​យើង​»។

“ហើយនៅពេលនេះ គឺមានការស្លាប់ក្នុងចំនោមបាតុករទៀតផង ពួកយើងនឹងបន្តការតវ៉ានេះ រហូតដល់ពួកគេដោះលែងលោក Khan បើមិនដូច្នេះទេ យើងនឹងបិទប្រទេសទាំងមូល”។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានបច្ចុប្បន្ន លោក Shehbaz Sharif បានធ្វើសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាពលរដ្ឋក្នុងប្រទេស ដោយព្រមានថា ការតវ៉ាដោយហិង្សានឹងមិនត្រូវបានអត់ឱនឲ្យជាដាច់ខាត។

លោកបាន​ថ្លែងទៀត​ថា​៖ «​អ្នកកាន់ច្បាប់ ហើយ​ល្មើស​ច្បាប់​គឺ​ត្រូវ​ចាប់​។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកគាំទ្រ PTI​​ របស់លោក Khan បានដុតរថយន្ត និងគប់គ្រាប់បែកសាំងនៅឯគេហដ្ឋានរបស់លោក Sharif ក្នុងទីក្រុង Lahore នៅព្រឹកព្រលឹមថ្ងៃពុធថែមទៀតផង។

ក្នុង​ចំណោម​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន គេបានរកឃើញថា​មាន​មេដឹកនាំ​ជាន់​ខ្ពស់របស់គណបក្ស PTI ពីរ​នាក់ ជាអ្នកដឹកនាំបាតុករ ទើបធ្វើឲ្យមានភាពចលាចលនៅក្នុងប្រទេសប៉ាគីស្ថាន។

scroll to top