ប្រធានាធិបតីប្រទេសបារាំងលោក Macron បានកែប្រែឥរិយាបថគួរឲ្យកត់សម្គាល់បន្ទាប់ពីមានបាតុកម្មលើកម្រែទម្រង់ សោធននិវត្តន៍

នៅក្នុង បទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ របស់ប្រទេសបារាំង កាលពីល្ងាចថ្ងៃច័ន្ទបានផ្សព្វផ្សាយថា លោក Macron ចង់ផ្តោតលើការកាត់ពន្ធចំនួនពីរពាន់លានអឺរ៉ូ ចំពោះប្រជាជនមានជីវភាពកណ្តាល ព្រោះពួកគេបានធ្វើការយ៉ាងលំបាក ហើយចង់ចិញ្ចឹមកូនឱ្យបានល្អ។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃគឺកាន់តែកើនឡើង ហើយតម្លៃទំនិញក៏កើនឡើងដូចគ្នាដែរ។ លោកប្រធានាធិបតីបាននិយាយទៀតថា លោកនិងធ្វើកំណែទម្រង់លើការកាត់បន្ថយការចំណាយរបស់មនុស្សវណ្ណៈកណ្តាល។ ហើយលោកបានកំណត់ក្នុងបទសម្ភាសន៍កាលពីចុងសប្តាហ៍ថា ពួកគេទាំងអស់នោះកំពុងត្រូវការជំនួយ ព្រោះពួកគេមិនមានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីរស់នៅបានល្អនោះទេ ដោយសារតែចំនូលអ្នកទាំងនោះអាចរកបានគឺនៅចន្លោះពី 1,500 ទៅ 2,500 អឺរ៉ូ ប៉ុណ្ណោះក្នុងមួយខែ។

តាមដានយើងតាមរយៈ Telegram CPN Daily
បើតាមអ្នកវិភាគបាននិយាយថាការផ្លាស់ប្តូរមួយនេះគឺឆ្ងាយពីកំណែទម្រង់សោធននិវត្តន៍

ប៉ុន្មានសប្តាហ៍ថ្មីៗនេះលោកប្រធានាធិបតី បានផ្តោតលើសេដ្ឋកិច្ចក្នុងប្រទេសជាខ្លាំង ជាពិសេសគឺលើការងារ និង ឧស្សាហកម្ម ក្នុងគោលបំណងមួយដើម្បីផ្លាស់ប្តូរកំណែទម្រង់ប្រាក់សោធននិវត្តន៍។ ដោយលោកបាននិយាយម្តងទៀតថា “នៅក្នុងពេលនេះគឺពិតជាចាំបាច់ខ្លាំងណាស់​ ដើម្បីធានាឲ្យបាននូវសមតុល្យនៃគណនីរបស់យើង ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតកូនៗរបស់យើង”។ សកម្មភាពទាំងអស់នេះអាចជាផ្នែកមួយនៃការបន្តព្យាយាមរបស់លោកMacron ក្នុងការស្តារស្ថានភាពឡើងវិញ បន្ទាប់ពីលោកបានឆ្លងកាត់កំណែទម្រង់សោធននិវត្តន៍ដ៏ចម្រូងចម្រាសកន្លងមកនេះ។ លោកប្រធានាធិបតីបារាំងរូបនេះ បានប្រកាសថាលោកនិងធ្វើការកាត់បន្ថយពន្ធចំនួន 2 ពាន់លានអឺរ៉ូសម្រាប់វណ្ណៈកណ្តាលមុនពេលចុងបញ្ចប់នៃអាណត្តិរបស់លោក។

scroll to top