សារព័ត៍មានក្នុងរបស់ស្រុករបស់កូរ៉េខាងត្បូងមួយរយៈចុងក្រោយនេះ គឺមានដីការចាប់ខ្លួនតារាគួរឲ្យកត់សម្គាល់ ដីការទាំងនោះគឺសុទ្ធសឹងពាក់ព័ន្ធនិងការប្រើប្រាស់ថ្នាំញៀន នៅពេលនេះគឺមាន 3 ករណីបានកើតរួចមកហើយបើគិតត្រឹមថ្ងៃនះ។ កាលពីព្រឹកថ្ងៃពុធគឺមានការឃាត់ខ្លួនតារាសម្តែងដ៏ល្បី ឈ្មោះម្នាក់គឺលោក Yoo Ah-in បន្ទាប់មកនៅថ្ងៃដដែលនេះក៏មានដីការចាប់ខ្លួនតារាចម្រៀង Nam Tae-Hyun និងតារាបង្ហាញការពិត Seo Min-jae ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលស្រដៀងគ្នានិងករណីរបស់លោក Yoo Ah-in ។
មហាលជនភាគច្រើនបានស្គាល់លោក Nam Tae-Hyun នៅក្នុងបទចម្រៀងបែបមនោសញ្ចេតនាដូចជា Hug Me និង បទ Take Me Out។ លោក Nam គឺជាតារាចម្រៀងមួយរូបដែលមានទេពកុសលច្រើនមុខក្នុងវិស័យសិល្បៈ លោកគឺជា តារាចច្រៀងអាជីព ហើយក៏ជាអ្នកនិពន្ធបទចម្រៀង ជាផលិតករ និងជាតារាសម្តែងផងដែរ។ បើយោងតាមគេហទំព័រមួយបានសរសេរថា លោក Nam គឺធ្លាប់បានផ្អាកសកម្មភាពក្នុងអាជីពជាអ្នកសិល្បៈអស់មួយរយៈ ដោយលោកត្រូវទទួលការព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត។
ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ តារាច្រៀងសម្លេងស្រទន់ Nam Tae-Hyun ត្រូវបានប៉ុស្តិ៍ប៉ូលីស Yongsan ស៊ើបអង្កេតលោក បន្ទាប់ពី Seo Min-jae ។ នៅពេលដែលប៉ូលីសបានរកឃើញការបង្ហោះនៅលើ Instagram របស់ Seo កាលពីខែសីហាឆ្នាំមុនថា Nam បានប្រើប្រាស់ថ្នាំមេតំហ្វេតាមីន (Methamphetamine) ហើយថាសឺរាំងដែលប្រើសម្រាប់គ្រឿងញៀនគឺនៅក្នុងការិយាល័យរបស់ក្រុមហ៊ុនថែមទៀតផង។ ក្រោយមក Seo បានលុបការបង្ហោះនេះភ្លាមៗ ប៉ុន្តែត្រូវបានអ្នកប្រើអ៊ីនធឺណិតរាយការណ៍ទៅប៉ូលិសរួចរាល់ហើយដូចគ្នា។ សវនាការលើការឃុំខ្លួនគ្រោងនឹងចាប់ផ្តើមនៅម៉ោង 10:30 ព្រឹកថ្ងៃព្រហស្បតិ៍ នៅតុលាការក្រុងសេអ៊ូលភាគខាងលិច។
Nam វ័យ 29 ឆ្នាំដែលមហាលជនធ្លាប់តែឃើញក្នុងក្រុមចម្រៀង K-pop WINNER គឺជាមនុស្សដែលមានសមត្ថភាពបង្កើតក្រុមឈ្មោះថា South Club។ វាជារឿងគួរឲ្យសោកស្តាយសម្រាប់ទេពកុសល្យរបស់លោកផងដែរ ដោយនៅពេលបែរជាមានការជាប់ពាក់ព័ន្ធនៅការប្រើប្រាស់គ្រឿងញៀនទៅវិញ។