អ្នកស្រី Nateepat បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា នាងបានសូមទោសជាសាធារណៈ និងសោកស្តាយចំពោះទង្វើរបស់នាង ដោយសារតែនាងបានធ្វើឱ្យ មនុស្ស ខកចិត្ត និងមិនអាចបោះឆ្នោតជូន ច្បាប់ នៃការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដែលនាងបានជំរុញ។
អ្នកស្រីបាននិយាយថា នាងបានជួបមិត្តភក្តិមួយចំនួននៅម៉ោងប្រហែល ១១ យប់ថ្ងៃច័ន្ទ ហើយបានទទួលទានគ្រឿងស្រវឹងអស់ប្រហែលបីទៅបួនកែវ។ ហើយអ្នកស្រី បានបដិសេធនូវពាក្យចរចាមរ៉ាមដែលថា អ្នកស្រី មិនបានឆ្លើយតបនឹង សំណើរបស់ប៉ូលិសសម្រាប់ការធ្វើតេស្តរកជាតិអាល់កុលនោះទេ។
មានសេចក្តីរាយការណ៍មួយបានលើកឡើងថា លោកស្រី Nateepat អាយុ 46 ឆ្នាំត្រូវបានប៉ូលីសហៅឈប់នៅ ប៉ុស្តិ៍ត្រួតពិនិត្យ របស់ប៉ូលីស ក្នុងសង្កាត់ Lat Phrao នៃទីក្រុងបាងកក។ ការធ្វើតេស្តផ្លុំខ្យល់រកជាតិអាល់កុលបានបង្ហាញថានាងមានជាតិអាល់កុល 66 មីលីក្រាមក្នុង 100 មីលីលីត្រខ្យល់ គឺវាលើសពីដែនកំណត់របស់សមត្ថកិច្ចដែលអនុញ្ញាតត្រឹម 50 មីលីក្រាម។
Move Forward បានឈ្នះអាសនៈសភាចំនួន ១៥២ ដោយមិនផ្លូវការ រួមទាំងអាសនៈក្នុងបញ្ជីចំនួន ៣៩ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការបង្កើត រដ្ឋាភិបាលចម្រុះ ។ អ្នកស្រី Nateepat ជាប់ចំណាត់ថ្នាក់លេខ ២៧ ក្នុងបញ្ជីបេក្ខជនឈរឈ្មោះ ១០០ នាក់របស់គណបក្ស។
អ្នកស្រី Nateepat បាននិយាយថា លោកស្រីនៅតែជាសមាជិករបស់គណបក្សឆ្ពោះទៅមុខដដែល។
សមាជិកបក្ស MFP ដែលត្រូវបានជ្រើសរើសជាសមាជិកសភាបានលាលែងពីតំណែង ក្រោយពេលប៉ូលីសឃាត់ខ្លួនពីបទបើកបរក្នុងស្ថានភាពស្រវឹង
តាមដានយើងតាមរយៈ Telegram CPN Daily