កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសអ៊ីតាលី មានមនុស្សស្លាប់ចំនួន៩នាក់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់ Emilia-Romagna ភាគខាងជើងនៃប្រទេសអ៊ីតាលី ទឹកភ្លៀងនេះបានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដីទៀតផង។
រដ្ឋមន្ត្រីការពារជនស៊ីវិល លោក Nello Musumeci បាននិយាយថា តំបន់មួយចំនួននៃភាគខាងជើងបានទទួលទឹកភ្លៀងរហូតដល់ទៅ 36 ម៉ោង ទើបបណ្តាលឱ្យទន្លេហូរបញ្ជូនទឹកហូរកាត់ទីក្រុង ថែមទាំងលិចទឹកលើផ្ទៃដីកសិកម្មរាប់ពាន់ហិចតា។
ទន្ទឹមគ្នានោះផងដែរ ការប្រកួតប្រណាំងរថយន្ត Formula One Grand Prix កាលពីថ្ងៃអាទិត្យនៅទីក្រុង Imola ដែលនៅជិតតំបន់ដែលរងគ្រោះខ្លាំងបំផុតនោះ ក៏ត្រូវបានបញ្ឈប់ជាបន្ទាន់។ ការបិទនេះគឺដើម្បីសម្រាលបន្ទុកលើសេវា សង្គ្រោះបន្ទាន់ និងការពារអ្នកគាំទ្រដែលប្រមូលផ្តុំគ្នានៅក្នុងតំបន់លិចទឹកមួយនោះ។
ប្រធានតំបន់ Emilia-Romagna លោក Stefano Bonaccini បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិដែលមិនធ្លាប់មានពីមុនមក។ “បរិមាណទឹកភ្លៀងមួយនេះគឺមិនធម្មតានោះទេ វាបានធ្លាក់មកលើដីរហូតដល់ដីលែងមានលទ្ធភាពស្រូបយកវាទៅហើយ” ។
ចំណែកទីក្រុងឆ្នេរសមុទ្រ Adriatic នៃ Ravenna ដែលល្បីល្បាញដោយសារទីតាំងបេតិកភណ្ឌគ្រីស្ទានសម័យដើមត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ តំណាងក្រសួងមហាផ្ទៃក្នុងតំបន់បាននិយាយថា មនុស្សប្រហែល 14,000នាក់ នឹងត្រូវជម្លៀសចេញពីតំបន់នេះកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
អាជ្ញាធរបាននិយាយថាទឹកជំនន់បានវាយប្រហារទីក្រុងនិងសហគមន៍ចំនួន 37 បានរងគ្រោះដោយរបាក់ដីត្រូវបានចុះបញ្ជីប្រវត្តិសាស្ត្រ។ គ្រោះធម្មជាតិមួយនេះយ៉ាងហោចណាស់មានស្ពានមួយនៅជិតទីក្រុង Bologna បានដួលរលំ ផ្លូវមួយចំនួនត្រូវបានប៉ះពាល់ដោយទឹកជំនន់ និងសេវាកម្មផ្លូវដែកជាច្រើនត្រូវបានផ្អាក។
ចំនែកលោក Irene Priolo អនុប្រធានតំបន់បានប្រាប់អ្នកយកព័ត៌មានថា ទោះបីជាភ្លៀងបានថយចុះក៏ដោយ កម្រិតទឹកទន្លេគឺនៅតែកើនឡើង។
រដ្ឋមន្ត្រីការពារជនស៊ីវិល លោក Musumeci បាននិយាយថា លោកនឹងស្នើឱ្យគណៈរដ្ឋមន្ត្រីស្វែងរកប្រាក់ចំនួន 20 លានអឺរ៉ូ (22 លានដុល្លារ) សម្រាប់តំបន់ដែលរងផលប៉ះពាល់នៅពេលប្រជុំនៅថ្ងៃទី 23 ខែឧសភា ដើម្បីពិចារណាលើវិធានការក្នុងការសង្គ្រោះតំបន់រងគ្រោះទាំងនេះ។
បើតាមសារព័ត៍មានក្នុងស្រុកបានឲ្យដឹងថាទឹកជំនន់បានកើតឡើងបន្ទាប់ពីមានភាពរាំងស្ងួត
វាជាលើកទីពីរក្នុងខែនេះដែល Emilia-Romagna ត្រូវបានវាយលុកដោយគ្រោះធម្មជាតិ ហើយតំបន់មួយនេះគឺមានមនុស្សពីរនាក់បានស្លាប់ក្នុងអំឡុងពេលព្យុះនៅដើមខែឧសភា។
រដ្ឋមន្ត្រី Musumeci បាននិយាយថា ភ្លៀងធ្លាក់ចន្លោះពី 200mm ទៅ 500mm នៅតំបន់ខ្លះនៃតំបន់ក្នុងរយៈពេល 1-1/2 ថ្ងៃ បើធៀបនឹងទឹកភ្លៀងប្រចាំឆ្នាំជាមធ្យម 1,000 mm។
ទឹកល្បាប់បានហូរកាត់មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃ Faenza, Cesena និង Forli ហើយបោកបក់លើដំបូលរថយន្តដែលចត និងហាងមួយចំនួនត្រូវបានលិចទឹក កក្តាទាំងអស់នេះបានបង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួន។ អ្នកឧតុនិយមបាននិយាយថា ភ្លៀងធ្លាក់យ៉ាងគំហុកជាច្រើនខែ ដែលបានធ្វើឱ្យដីដែលធ្លាប់តែស្ងួតត្រូវ កាត់បន្ថយសមត្ថភាពស្រូបយកទឹក ហេតុដូច្នេះហើយទើបមានផលប៉ះពាល់នៃទឹកជំនន់កាន់តែអាក្រក់ទៅៗ អាចនិយាយបានថា វាជាប្រវត្តិសាស្ត្រមួយដែលអាក្រក់បំផុតនៃក្រុង Romagna” ។