ការសិក្សាថ្មីមួយបាននិយាយថា ការប្រែប្រួលអាកាសធាតុបានបង្កើនសីតុណ្ហភាពចំនួន 2C នៅក្នុងតំបន់ជាច្រើននៃអាស៊ី កាលពីខែមុន ខណៈដែលវាបានទទួលរងនូវរលកកំដៅដ៏ធ្ងន់ធ្ងរ។
ការស្រាវជ្រាវមួយចំនួនទៀតក៏បានរកឃើញផងដែរថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យរលកកម្តៅមានការកើនឡើងរហូតដល់៣០ដង។ យ៉ាងណាមិញសម្រាប់ប្រទេសមួយចំនួនដែលជួបនិងបញ្ហានៃការកើនកម្តៅខ្លាំងមានដូចជា ប្រទេសឥណ្ឌា បង់ក្លាដែស ថៃ និងឡាវ សុទ្ធតែបានកត់ត្រាសីតុណ្ហភាពឡើងដល់ 45C នៅក្នុងខែមេសា។
សីតុណ្ហភាពដែលកើនឡើងខ្លាំងបានបណ្តាលឱ្យមនុស្សស្លាប់ក្នុងប្រទេសមួយចំនួន និងបានធ្វើឱ្យមនុស្សជាច្រើននាក់សម្រាកនៅមន្ទីរពេទ្យ ។ សម្រាប់ប្រទេសមួយចំនួនទៀតនៅអាស៊ីដែលបច្ចុប្បន្នកំពុងតាមដានសីតុណ្ហភាពខ្ពស់ខុសពីធម្មតា រួមមានប្រទេសចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន។
ការសិក្សាដោយ World Weather Attribution ដែលជាវិទ្យាស្ថានស្រាវជ្រាវឯករាជ្យបាននិយាយថា កំដៅកំណត់ត្រារបស់ប្រទេសថៃគឺកាន់តែអាក្រក់ទៅៗដូចជាភ្លើងឆេះព្រៃជាច្រើនដែលកើតឡើងក្នុងពេលតែមួយ។ ចំនែកឯសីតុណ្ហភាពក្នុងប្រទេសហ្វីលីពីនក៏ឡើងរហូតដល់ ៣៧ អង្សាសេ ហើយនូវប្រាំថ្ងៃបន្ទាប់ គឺមានករណីជំងឺដាច់សរសៃឈាមក្នុងខួលក្បាលបានកើតឡើងចំពោះសិស្សសាលាប្រហែល ១៥០ នាក់។ ក្នុងករណីដូចគ្នានេះផងដែរក៏បានកើតឡើងចំពោះមនុស្ស 13 នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលដែរ គឺក្នុងទីក្រុង Navi Mumbai ប្រទេសឥណ្ឌា បន្ទាប់ពីបានចូលរួមក្នុងពិធីប្រគល់រង្វាន់។
ប្រវត្តិអាកាសធាតុ Maximiliano Herrara ដែលតាមដានគំរូអាកាសធាតុខ្លាំងនៅលើគណនី Twitter របស់គាត់បានហៅវាថា “រលកកំដៅដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ី” ។ រលកកំដៅគឺជាគ្រោះថ្នាក់ធម្មជាតិដ៏សាហាវបំផុតមួយនៅក្នុងពិភពលោក ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ទាំងស្រុងនៃរលកកំដៅគឺជាធម្មជាតិ ដែលមនុស្សទូទៅមិនធ្លាប់បានដឹងរហូតដល់ប៉ុន្មានសប្តាហ៍ ឬច្រើនខែក្រោយមក នៅពេលដែលការស្លាប់ត្រូវបានកត់ត្រា ពីមូលហេតុនៃការស្លាប់ដោយសារការកើនឡើងកំដៅនៃផែនដី។
Emmanuel Raju ដែលមានមូលដ្ឋាននៅទីក្រុង Copenhagen ដែលជាអ្នកនិពន្ធម្នាក់នៃការសិក្សាបាននិយាយថា ឥទ្ធិពលនៃរលកកំដៅនឹងប៉ះពាល់ដល់ប្រជាជនក្រីក្របំផុតនៅក្នុងតំបន់ ក៏ដូចជាមនុស្សដែលធ្វើការនៅខាងក្រៅដូចជាកសិករ អ្នកលក់ដូរតាមដងផ្លូវ និងកម្មករសំណង់ជាដើម។ល។
អ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សីតុណ្ហភាពសកលនឹងបន្តកើនឡើង ហើយព្រឹត្តិការណ៍បែបនេះនឹងកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ រហូតដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាំងមូលត្រូវបានបញ្ឈប់។
ការសិក្សាដាច់ដោយឡែកមួយនៅសប្តាហ៍នេះ បានរកឃើញថា ដែនកំណត់សីតុណ្ហភាពដ៏សំខាន់មួយ ទំនងជាត្រូវបានបំបែកជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
អ្នកវិទ្យាសាស្ត្រនិយាយថាឥឡូវនេះមានឱកាស 66% ដែល យើងនឹងឆ្លងផុតកម្រិតកំដៅផែនដី 1.5C ចន្លោះពីពេលនេះរហូតដល់ឆ្នាំ 2027។