គណបក្សភឿថៃកំពុងស្វែងរកការកែឈ្មោះខ្លួនឯងតាមរយៈការធ្វើឱ្យប្រសើរឡើងនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះវានឹងដំណើរការកាន់តែប្រសើរឡើងនៅក្នុងការស្ទង់មតិនាពេលអនាគតបន្ទាប់ពីការបរាជ័យរបស់ខ្លួន ជាមួយនិងគណបក្សផ្លាស់ទីទៅមុខ (MFP) នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី 14 ខែឧសភា។
គណបក្សភឿថៃបានរៀបចំសិក្ខាសាលាមួយដែលចូលរួមដោយនាយកប្រតិបត្តិគណបក្ស ក៏ដូចជាបេក្ខជនដែលទទួលបានអាសនៈសភានិងអ្នកដែលមិនបានដើម្បីវាយតម្លៃស្ថានភាពក្រោយការបោះឆ្នោត កាលពីថ្ងៃពុធម្សិលមិញនេះ។
បន្ទាប់ពីបញ្ចប់សិក្ខាសាលា លោក Cholnan Srikaew ប្រធានគណបក្សបាននិយាយថា ទោះបីជាគណបក្សភឿថៃ បានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការស្ទង់មតិ [បន្ទាប់ពី MFP] យ៉ាងណាក្តី វាពិតជាការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់គ្នា។ គណបក្សភឿថៃ បានទទួលអាសនៈសភាចំនួន ១៤១ អាសនៈ បើធៀបទៅនឹងគណបក្សដែលឈ្នះឆ្នោត MFP ដែលមានសមាជិកសភាច្រើនជាងគេគឺចំនួន ១៥២ អាសនៈ នៅក្នុងការបោះឆ្នោតតែប៉ុណ្ណោះ។
លោកបានបន្តទៀតថា បេក្ខជននីមួយៗត្រូវបានណែនាំឱ្យអនុវត្តការវិភាគ SWOT (ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង) និងបង្ហាញព័ត៌មានសម្រាប់ពិភាក្សាក្នុងសិក្ខាសាលាបន្ទាប់។ “យើងនឹងមិនធ្វើការចង្អុលដៃឲ្យនរណាម្នាក់នោះទេ ប៉ុន្តែយើងនឹងទទួលយកការពិត ហើយយើងនិងអាចកែសម្រួលវា ដើម្បីឆ្ពោះទៅមុខ” ។
លោកស្រី Paetongtarn Shinawatra ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស បាននិយាយថា លទ្ធផលនៃការបោះឆ្នោតមិនបង្កឱ្យមានគ្រោះមហន្តរាយសម្រាប់គណបក្សភឿថៃនោះទេ ប៉ុន្តែវានឹងក្លាយជាកម្លាំងចលករដើម្បីជំរុញគណបក្សឲ្យឆ្ពោះទៅមុខ។ លោកស្រី បាននិយាយទៀតថា វិធានការបន្ទាប់គឺជាការប្តូរឈ្មោះគណបក្សឡើងវិញ។
នៅពេលដែលមានការសាកសួរថា តើវិធីសាស្រ្តប្តូរឈ្មោះរបស់បក្សភឿថៃនឹងស្រដៀងនឹង MFP ដែរឬអត់នោះ លោកបណ្ឌិត Cholnan បាននិយាយថា ព័ត៌មានលម្អិតមិនទាន់ត្រូវបានពិភាក្សានៅឡើយទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាអត្តសញ្ញាណរបស់គណបក្សត្រូវតែរក្សាទុក ហើយវានឹងមិនចម្លងពីនរណាម្នាក់ឡើយ។ លោកវេជ្ជបណ្ឌិត ឆុលណាន បានថ្លែងថា៖ «យើងនឹងមិនទៅឆ្ងាយរហូតដល់បោះបង់អត្តសញ្ញាណរបស់យើងនោះទេ។
“យើងត្រូវតែភ្ជាប់យុទ្ធសាស្រ្តក្នុងការដោះស្រាយជាមួយពិភពនិម្មិត និងពិភពពិត ពួកយើងត្រូវតែធ្វើការដោយដៃក្នុងស្រោមដៃ” ។
ចំនែកអគ្គលេខាធិការគណបក្សភឿថៃ លោក Prasert Chantararuangthong បានមានប្រសាសន៍ថា “ឥឡូវនេះយើងមើលទៅមុនការបោះឆ្នោតបន្ទាប់វិញ។ បេក្ខជនបោះឆ្នោតត្រូវតែពង្រឹងជំនាញរបស់ពួកគេក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមព្រោះវាដើរតួយ៉ាងសំខាន់នៅក្នុងនយោបាយ” ។ លោកថា គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅតែមានដដែល ខណៈលទ្ធផលនៃការបោះឆ្នោតបង្ហាញថា អ្នកបោះឆ្នោតជាង ៧០% ពេញចិត្តគណបក្សដែលជាម្ចាស់ជើងឯក។
លោក Prasert បាននិយាយថា បេក្ខជនបោះឆ្នោតជាច្រើននាក់ដែលបានផ្លាស់ចេញពីគណបក្សភឿថៃ ហើយចូលរួមជាមួយគណបក្សដែលមានទំនាក់ទំនងនឹងអ្នកធ្វើរដ្ឋប្រហារ ដោយសារតែពួកគេទាំងនោះទទួលបាននូវការបរាជ័យក្នុងការបោះឆ្នោត។