សព្វាវុធរាប់រយត្រូវបានចល័តពាសពេញកន្លេងសម្រាប់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង-អាមេរិក

យន្តហោះចម្បាំង  រថក្រោះ ព្រមទាំងយន្តហោះគ្មានមនុស្សបើក និងទាហ៊ាន 2,500 នាក់បានចូលរួមការហ្វឹកហ្វឺនអាវុធយ៉ាងធំបំផុតដែលមិនធ្លាប់មានពីមុនមក។
            កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងជើងទីមួយរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចូលរួមក្នុងការធ្វើសមយុទ្ធគ្រាប់ពិត ដោយប្រើអាវុធជាង 600 រួមទាំងយន្តហោះចម្បាំងចុងក្រោយបំផុត  អមជាមួយរថក្រោះ និងយន្តហោះគ្មានមនុស្សបើក ព្រមទាំងទាហ៊ានចំនួន 2,500 នាក់។ នៅក្នុងសមយុទ្ធនោះត្រូវបានគេមើលឃើញថាមាន យន្តហោះបំបាំងកាយ F-35A, ឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache, រថក្រោះបាញ់ដោយខ្លួនឯង K9 Thunder, រថក្រោះ K2 Black Panther និងរថយន្តឈ្លបយកការណ៍គីមីជីវសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមរថយន្តដែលចល័តសម្រាប់សមយុទ្ធដែលធ្វើឡើងនៅទីលានហ្វឹកហាត់ Seungjin Fire ក្នុងទីក្រុង Pocheon ដែលជា ទីក្រុងមួយមានចម្ងាយតិចជាង 40 គីឡូម៉ែត្រពីព្រំដែនអន្តរកូរ៉េ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមក្រសួងការពារជាតិបានឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃការប្រារព្ធខួបលើកទី 75 នៃយោធាកូរ៉េខាងត្បូងដែលបានបង្កើតឡើង ព្រមទាំងរំលឹកខួបលើកទី 70 នៃសម្ព័ន្ធមិត្តទ្វេរភាគីរវាង ទីក្រុងសេអ៊ូល-វ៉ាស៊ីងតោន ដែលត្រូវបានបង្កើតឡើងនៅក្នុងសង្រ្គាមដ៏សាហាវនៅឧបទ្វីបកូរ៉េ។ សមយុទ្ធ​នេះធ្វើឡើងក្នុង​គោល​បំណង​​ចម្បងមួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អន្តរប្រតិបត្តិការ​របស់​សម្ព័ន្ធមិត្ត​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ ដែល​កំពុងមានការ​កើនឡើង​នៃ​កូរ៉េ​ខាងជើង។
            បើតាមស្ថានភាពជាក់ស្តែងនៅពេលនេះកូរ៉េខាងជើងកំពុងតែចង់លុកលុយ ដោយផ្តួចផ្តើមធ្វើរបាំងការពារពីកាំភ្លើងធំបាញ់ដោយខ្លួនឯង ថែមទាំងផលិតនូវ រថក្រោះការចល័ត K-9 ក៏ដូចជាគ្រាប់រ៉ុក្កែត Chunmoo 239 មីល្លីម៉ែត្រ និងក​ន្លែងបញ្ជាគ្រាប់ផ្សេងៗជាច្រើនទៀត។

ចំពោះការរៀបចំខាងលើនេះ កូរ៉េខាងជើងកំពុងតែចង់បានចាប់ផ្តើមការប៉ុនប៉ងគ្រប់ជ្រុងជ្រោយដើម្បីគ្រប់គ្រងតំបន់ព្រំដែនទាំងមូល។ ដោយពួកគេបានដាក់ពង្រាយផ្កាយរនបឈ្លបយកការណ៍ពីលើអាកាសរាប់សិបគ្រឿង ដើម្បីប្រមូលទិន្នន័យសំខាន់ៗ ដោយវិភាគលើគោលដៅដែលងាយរងគ្រោះបំផុតជាមុនសិន បន្ទាប់មកក៏ចាប់ផ្តើមបំផ្លិចបំផ្លាញកងកម្លាំងរបស់  សត្រូវ។


            នៅពេលនេះភាព​តានតឹង​បាន​ឈាន​ដល់​កម្រិត​មួយដ៏ក្តៅ​គគុក ​នៅ​ពេល​កម្លាំង​ទ័ព​អាកាស​ និង​ដី​របស់កូរ៉េខាងជើងបាន​ដាក់​ពង្រាយ​អាវុធ​ប្រល័យ​លោក​មួយ​ចំនួន ​ដើម្បី​កម្ទេច​មជ្ឈមណ្ឌល​គ្រប់គ្រង​ខាង​ជើង​។ មេបញ្ជាការ កងពលធំទី៥ របស់កូរ៉េខាងត្បូង ឧត្តមសេនីយ៍ឯក Kim Sung-min ដែលទទួលបន្ទុកធ្វើសមយុទ្ធបាននិយាយថា “ខ្ញុំអាចមើលឃើញទំនុកចិត្ត និងកម្លាំងដ៏លើសលប់របស់ទាហ៊ានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តាមរយៈភ្នែករបស់ពួកគេក្នុងអំឡុងពេលរៀបចំ” «ខ្ញុំ​ក៏​អាច​មើល​ឃើញ​ពី​ចំណង​ដ៏​រឹងមាំ​នៃ​សម្ព័ន្ធភាព​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក»ដូចគ្នាដែរ។
            មនុស្សប្រហែល 2,000 នាក់ រួមទាំងមន្ត្រីរដ្ឋាភិបាល តំណាងរាស្រ្ត តំណាងក្រុមហ៊ុនការពារជាតិ អតីតយុទ្ធជន និងសមាជិកសាធារណៈ បានមកទស្សនាកន្លែងសម្រាប់ព្រឹត្តិការណ៍មួយនេះ។ លោក Roh Seung-wook កូនប្រុសរបស់អតីតយុទ្ធជននៃសង្គ្រាមកូរ៉េ បាននិយាយថា “ខ្ញុំអាចមើលឃើញនូវកម្លាំងដ៏ខ្លាំងក្លា និងភាពអង់អាចនៃយោធារបស់យើង ហើយយើងពិតជាមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់កូរ៉េខាងជើង”។  សមយុទ្ធរួមគ្នាមួយនេះត្រូវបានធ្វើឡើងចំនួន 11 ដងរួចមកហើយ ចាប់តាំងពីឆ្នាំ 1977 មក។ បន្ទាប់មកប្រធានាធិបតី Park Geun-hye បាន   ទស្សនាសមយុទ្ធដោយផ្ទាល់នៅឯកន្លែងហ្វឹកហ្វឺននៅថ្ងៃទី 28 ខែសីហា ឆ្នាំ 2015 គឺចំពេលដែលមានភាពតានតឹងកើនឡើងបន្ទាប់ពីការគំរាមកំហែងរបស់កូរ៉េខាងជើង ក្នុងការវាយប្រហារឧបករណ៍បំពងសំឡេងរបស់កូរ៉េខាងត្បូងដែលបានដំឡើងនៅកន្លែងដែលគ្មានយោធា។ ចំពោះការ​ហ្វឹកហ្វឺនចុងក្រោយ​ត្រូវ​បាន​អនុវត្ត​ក្នុង​ឆ្នាំ ២០១៧ ដោយ​មាន​ទាហ៊ាន​ជាង ២ ពាន់​នាក់​បានចូលរួម។

សមយុទ្ធ​ចុង​ក្រោយ​នេះ​កើត​ឡើង​ខណៈ​ដែលភាព​តានតឹង​នៅ​តែ​មាន​កម្រិត​ខ្ពស់ ​រវាង​គូ​ប្រជែងនៃ​កូរ៉េទាំងពីរ បន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូលដែលគ្មានផ្លែផ្កាជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ 2018 និង 2019។ ចំនែកទីក្រុងព្យុងយ៉ាងនៅទីបំផុតបានបន្ត – និងពន្លឿន – កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការអភិវឌ្ឍន៍ប្រព័ន្ធអាវុធផ្សេងទៀតដូចជាមីស៊ីលកម្រិតខ្ពស់ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពបាញ់កាំជ្រួចនុយក្លេអ៊ែរថែមទៀតផង។
            កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង របានសម្តែងការសើចចំអក និងការមើលងាយរបស់ខ្លួន ដោយនិយាយថា ការធ្វើសមយុទ្ធនេះគឺគ្រាន់តែជាការ “បំផ្លាញ” ដើម្បីប្រឆាំងនឹង ថាមពលនុយក្លេអ៊ែរ តែប៉ុណ្ណោះ។
                        ចំនែកម្ព័ន្ធមិត្តទាំងពីរនៅពេលនេះគ្រោងនឹងបន្តសមយុទ្ធកាំភ្លើងរបស់ពួកគេនៅថ្ងៃទី 2, 7, 12 និងបញ្ចប់ត្រឹមថ្ងៃ 15 ខែមិថុនាខាងមុខនេះ។

scroll to top