ក្មេងប្រុសអាយុ 13 ឆ្នាំពីរនាក់បានប្រគល់ខ្លួនទៅប៉ូលីសបន្ទាប់ពីអគ្គីភ័យបានបំផ្លាញអគារបេតិកភ័ណ្ឌ កម្ពស់ 7 ជាន់នៅកណ្តាលទីក្រុងស៊ីដនី។
អគារនេះបានឆាបឆេះនៅរសៀលថ្ងៃព្រហស្បតិ៍ ដោយមានការទាមទារឱ្យមានអ្នកពន្លត់អគ្គិភ័យមួយនេះប្រមាណ១០០នាក់។
ប៉ូលីសជឿថាករណីមួយនេះ ប្រាកដជាមានក្មេងជំទង់ផ្សេងទៀតបានចូលរួមក្នុងឧប្បត្តិហេតុនេះ ហើយក្រុមប៉ូលីសក៏បានស្នើសុំឱ្យពួកគេចេញមុខបកស្រាយផងដែរ។
មនុស្ស 15 នាក់កំពុងដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងអាគារនៅពេលភ្លើងឆេះហើយ 13 នាក់ក្នុងចំណោមក្មេងជំទង់ដែលទៅសារភាពគឺត្រូវបានគេរាប់បញ្ចូលដើម្បីសើបអង្កេត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រុកយ៉ាងតិច 70 នាក់ត្រូវបានផ្លាស់ទីលំនៅចេញពីអគារដែលនៅជុំវិញនោះ។ ប៉ូលិសបានបញ្ជាក់ថា ក្មេងជំទង់ដែលបានប្រគល់ខ្លួននោះកំពុងជួយពួកគេក្នុងការសាកសួររកមនុស្ស13នាក់ទៀតក្នុងចំនោមពួកគេ។
ភ្នាក់ងារពន្លត់អគ្គីភ័យ ដែលជួយសង្គ្រោះរដ្ឋ New South Wales បាននិយាយថា អគ្គីភ័យនេះបានឈានដល់ស្ថានភាពប្រកាសអាសន្ន “ទី 10” គឺជាកម្រិតធ្ងន់ធ្ងរបំផុត។
អគារមួយនេះត្រូវបានចុះបញ្ជីបេតិកភណ្ឌ និងជាអតីតផ្ទះរបស់រោងចក្រ Henderson Hat។ វានៅទំនេរអស់ជាច្រើនឆ្នាំមកហើយ ហើយគេក៏មានគម្រោងអភិវឌ្ឍវាឡើងវិញឲ្យទៅជាសណ្ឋាគារ។
នៅពេលដែលអាគារត្រូវបានឆេះ ផ្សែងយ៉ាងក្រាស់អាចត្រូវបានគេឃើញពាសពេញទីក្រុងស៊ីដនី វីដេអូបានបង្ហាញឲ្យឃើញពីកម្រិតកំពូលនៃអគារដែលធ្លាក់មកលើផ្លូវក្បែរនោះ។
សម្រាប់ភ្នាក់ងារពន្លត់អគ្គីភ័យ និងសង្គ្រោះ NSW បាននិយាយថា ពួកគេអាចទប់ស្កាត់ភ្លើង ដើម្បីការពារការខូចខាតដល់ប្លុកលំនៅដ្ឋាននៅក្បែរនោះតែប៉ុណ្ណោះ។ អង្គភាពនេះក៏បាននិយាយផងដែរថា ការស៊ើបអង្កេតលើមូលហេតុនៃការឆេះត្រូវបានគ្រប់គ្រងដោយក្រុមប៉ូលីស NSW ។
អគារនេះមានទីតាំងនៅខាងក្នុងទីក្រុងស៊ីដនី ឆ្លងកាត់ផ្លូវពីស្ថានីយ៍កណ្តាលទីក្រុង។ ហើយការរីករាលដាលទៅកាន់តំបន់កណ្តាលត្រូវបញ្ឈប់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកពន្លត់អគ្គីភ័យអាចធ្វើការទប់ស្កាត់បាន។