ទាហ៊ានអ៊ីស្រាអែល ៣ នាក់ និងមន្ត្រីសន្តិសុខអេហ្ស៊ីបម្នាក់ ត្រូវបានគេសម្លាប់នៅជិតព្រុំដែនប្រទេសកាលពីថ្ងៃសៅរ៍ ទី 0៣ ខែមិថុនា។ អ៊ីស្រាអែល និងអេហ្ស៊ីបបាននិយាយថា ចំពោះឧបទ្ទវហេតុហេតុមួយនេះ គឺនូវមិនទាន់ទទួលបានព័ត៌មានលម្អិតច្បាស់លាស់នៅឡើយទេ ហើយប្រទេសទាំងពីរនោះបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើបញ្ហានេះរួមគ្នា។
យោធាអ៊ីស្រាអែលបាននិយាយថា ប៉ូលិសអេហ្ស៊ីបម្នាក់ និងទាហ៊ានរបស់ខ្លួនពីរនាក់ត្រូវបានបាញ់សម្លាប់ ខណៈដែលពួកគេ កំពុងការពារប៉ុស្តិ៍យោធានៅព្រុំដែនអេហ្ស៊ីបកាលពីព្រឹកថ្ងៃសៅរ៍។ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានរារាំងការប៉ុនប៉ងរត់ពន្ធមួយដែលបានកើតឡើងក្នុងយប់នោះ។
ឧត្តមសេនីយ Eliezer Toledano មេបញ្ជាការភាគខាងត្បូងរបស់យោធាអ៊ីស្រាអែល បាននិយាយថា នៅពេលដែលទាហ៊ានអ៊ីស្រាអែល៣នាក់ ត្រូវបានគេរកឃើញថាត្រូវបានគេសម្លាប់ យោធារបស់យើងអាចចាត់ទុកឧបទ្ទវហេតុនេះថា ជាអំពើ ភេរវកម្ម។
ចំនែកឯយោធាអេហ្ស៊ីបវិញបាននិយាយថា បុគ្គលិកសន្តិសុខអ៊ីស្រាអែល៣នាក់ និងអេហ្ស៊ីបម្នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារគ្នាមួយ គឺបន្ទាប់ពីមន្ត្រីសន្តិសុខអេហ្ស៊ីបបានដេញតាមអ្នករត់ពន្ធឆ្លងព្រុំដែនខុសច្បាប់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស្លាប់នៅព្រុំដែនអេហ្ស៊ីបក្នុងអំឡុងពេលថ្ងៃឈប់សម្រាកគឺពិតជាធ្ងន់ធ្ងរ និងមិនធម្មតា ហើយយើងពិតជាត្រូវការស៊ើបអង្កេតជុំវិញរឿងនេះឲ្យបានហ្មត់ចត់” ។
យោធាអ៊ីស្រាអែលបាននិយាយថា ពួកយើងនូវមិនទាន់យល់ច្បាស់ពីរបៀបដែលមន្ត្រីអេហ្ស៊ីបបានឆ្លងកាត់របងព្រុំដែនមកទឹកដីខ្លួន ហើយពួកយើងក៏កំពុងតែស្វែងរកភស្តុតាងក្នុងតំបន់នេះ ដើម្បីកំចាត់អ្នកដែលបានវាយប្រហារ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ទាហ៊ានរបស់យើងពីរនាក់ត្រូវបានគេបាញ់សម្លាប់ នៅពេលដែលពួកគេកំពុងបំពេញកាតព្វកិច្ចនៅតំបន់ស្ងាត់ជ្រងំ តាមបណ្តោយព្រុំដែនវាលខ្សាច់ដែលជាព្រុំព្រទល់ជាមួយអេហ្ស៊ីប កាលពីថ្ងៃ សៅរ៍។ ហើយសាកសពរបស់ពួកគេត្រូវបានយើងរកឃើញ បន្ទាប់ពីពួកគេមិនបានឆ្លើយតបតាមវិទ្យុ។
បើយោងតាមការរៀបរាប់បានឲ្យដឹងថា នៅពេលដែលយោធាយល់ថាឧបទ្ទវហេតុកំពុងបន្ត ទាហ៊ានកំណត់អត្តសញ្ញាណម្នាក់ទៀតក៏បានចូលទៅក្នុងហេតុការនោះ ហើយវាបានឈានទៅដល់ការបាញ់ប្រហារមួយ ដែលបណ្តាលឲ្យ ប៉ូលីសអេហ្ស៊ីបម្នាក់ និងទាហានអ៊ីស្រាអែលទីបីនោះក៏ត្រូវបានគេសម្លាប់ផងដែរ។
ឧត្តមសេនីយ Eliezer Toledano បាននិយាយថា អ៊ីស្រាអែល “យើងនឹងមិនទុកចម្ងល់ណាមួយចោល ដោយមិនត្រូវបានដោះស្រាយនោះទេ” ជាពិសេសគឺការបាញ់ប្រហារមកលើយោធាការព្រុំដែន ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់យោធាយើងក្នុងការបង្រ្កាបសកម្មភាពរត់ពន្ធពេញមួយយប់ថែមទៀតនោះ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា លោកបានធ្វើការវាយតម្លៃជាមួយប្រធានបុគ្គលិក ហើយថាយោធា “នឹងស៊ើបអង្កេតព្រឹត្តិការណ៍នេះ ឲ្យបានកាន់តែច្បាស់” ដើម្បីចាប់ជនបង្ករហេតុ។
កងទ័ពអេហ្ស៊ីបបាននិយាយថា រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន Mohamed Zaki បានផ្តល់ការរំលែកទុក្ខដល់អ៊ីស្រាអែលនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ លោក Yoav Gallant ហើយអ្នកទាំងពីរបានពិភាក្សាគ្នាអំពីវិធានការចាំបាច់ដើម្បីជៀសវាងឧបទ្ទវហេតុនៃការបាញ់ប្រហារនៅព្រុំដែនកើតឡើងម្តងទៀត។
អេហ្ស៊ីបក្នុងឆ្នាំ ១៩៧៩ បានក្លាយជាប្រទេសអារ៉ាប់ដំបូងគេ ដែលចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល ដែលមានព្រុំដែនវែងជាង ២០០ គីឡូម៉ែត្រ (១២៤ ម៉ាយ) បានស្ងប់ស្ងាត់យ៉ាងល្អប្រសើរ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ខណៈពេលដែលការរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់ព្រុំដែនមួយនេះតែងកើតមានជាញឹកញាប់ ហើយវាបានបង្ករឲ្យមានមនុស្សស្លាប់និងរបួសនៅក្នុងព្រុំដែននេះបានកើនឡើងដូចគ្នា។ ចំពោះថ្នាក់ដឹកនាំរបស់អ៊ីស្រាអែលអាចនិងគិតគូរពិចារណា នូវត្រង់ចំនុចនេះឡើងវិញ។