នាវា​ចម្បាំង​ចិន​បាន​ឆ្លង​កាត់​ក្នុង​លក្ខណៈ​គ្មាន​សុវត្ថិភាព​នៅ​ជិត​នាវា​ពិឃាត​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់

មន្ត្រីយោធាអាមេរិកបាននិយាយថា នាវាចម្បាំងចិនមួយគ្រឿង បានចូលមកក្នុងចម្ងាយ ១៣៧ ម៉ែត្រ  ពីនាវាពិឃាតរបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រតៃវ៉ាន់។ គេបានព្យាករណ៍ថា  “នាវាពិឃាតរបស់ចិនកំពុងតែគ្មានសុវត្ថិភាព” ខណៈដែលចិនបានស្តីបន្ទោសសហរដ្ឋអាមេរិកថា “វាជាការបង្ករហានិភ័យដោយចេតនា”។

តាមដានយើងតាមរយៈ Telegram CPN Daily

កងទ័ពជើងទឹកអាមេរិក និងកាណាដាកាលពីថ្ងៃសៅរ៍ បានធ្វើសមយុទ្ធរួមគ្នាមួយនៅច្រកសមុទ្រ បំបែកកោះតៃវ៉ាន់ និងចិន នៅពេលដែលកប៉ាល់ចិនបានឆ្លងកាត់ពីមុខនាវាពិឃាតមីស៊ីលរបស់អាមេរិក Chung-Hoon ពួកគេក៏ត្រូវបង្ខំចិត្តឱ្យវាបន្ថយល្បឿន ដើម្បីជៀសវាងការ ប៉ះទង្គិច ។ បញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ សាធារណៈរដ្ឋប្រជាមានិតចិន (PRC) បានទាមទារឲ្យតៃវ៉ាន់គ្រប់គ្រងទឹកដីរបស់ខ្លួនដោយខ្លួនឯង ព្រោះបើគិតចាប់តាំងពី1949 មក គឺនៅពេលបន្ទាប់ពីការចាញ់​សង្គ្រាម​ស៊ីវិលរបស់​កុម្មុយនិស្ត​ម៉ៅ​សេទុង រដ្ឋាភិបាលសាធារណៈរដ្ឋមួយនេះបានភៀសខ្លួនទៅនៅកោះតៃវ៉ាន់ ហើយទាមទាយកតៃវ៉ាន់គ្រប់គ្រងដោយនិយាយថាវាជាទឹកដីរបស់ខ្លួន។ រដ្ឋាភិបាលរបស់តៃវ៉ាន់បាននិយាយថា PRC មិនដែលគ្រប់គ្រងកោះនេះពីមុនមកទេ ហើយចំពោះការអន្តរាគមន៍ពី ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺដើម្បីការពារតៃវ៉ាន់ក្នុងករណីមានការឈ្លានពានរបស់ចិនតែប៉ុណ្ណោះ។

ចំណែកយោធារបស់ប្រទេសចិន បានចោទប្រកាន់ទៅលើ សហរដ្ឋអាមេរិក និងកាណាដាពីបទ “បង្កហានិភ័យដោយចេតនា” យោធាចិនបានបន្តរទៀតថា៖ រាល់កងនាវារបស់ប្រទេសមួយចំនួន គឺកម្រឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះណាស់ ព្រោះពួកគេគិតថាវាជាតំបន់មួយដ៏រសើប។

សម្រាប់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា នាវា Chung-Hoon និងទីក្រុង Montreal របស់ប្រទេសកាណាដាគឺកំពុងតែដំណើរការ “នៅសកម្មភាពមួយដែលពួកគេទាំង២នេះតែងតែធ្វើវា (ទម្លាប់)” នៃច្រកសមុទ្រ ប៉ុន្តែនៅពេលនោះក៏មានកប៉ាល់ចិនបានឆ្លងកាត់នៅពីមុខនាវារបស់អាមេរិកតែប៉ុណ្ណោះ។

 មេបញ្ជាការសហរដ្ឋអាមេរិកបាននិយាយថា “ចំណុចជិតបំផុតនៃនាវារបស់ចិនគឺប្រហែល 137 ម៉ែត្រ ពីនាវារបស់ខ្លួន អាចនិយាយបានថាវាជាសកម្មភាពមួយដែលរំលោភលើ ‘ច្បាប់ដែនសមុទ្រ Rules of the Road’ ព្រោះថាការឆ្លងកាត់គឺត្រូវតែប្រកបដោយសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិ” ។

ចំពោះសកម្មភាពរបស់នាវាទាំង២នោះ ក៏មានវីដេអូឃ្លីបដែលផ្សាយដោយគេហទំព័រ Global News របស់ប្រទេសកាណាដាផងដែរ ដោយបានបង្ហាញពីការជួបគ្នាយ៉ាងជិតស្និទ្ធ រវាងកប៉ាល់ពួកគេនៅពេលនោះ។

ការ​ជួប​គ្នា​រវាងកប៉ាល់ទាំងពីរ នៅ​ដែន​សមុទ្រ​នេះ ​គឺ​អាចនិយាយបាន​ថា វាជាការ​ជិត​ស្និទ្ធ​ចុង​ក្រោយ​បំផុត​រវាង​យោធា​ចិន និង​អាមេរិក។ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា កាលពីថ្ងៃទី 26 ខែឧសភា យន្តហោះ​ចម្បាំង​របស់​ចិន​មួយ​គ្រឿង​បាន​ធ្វើ​សមយុទ្ធ “unnecessarily aggressive ឈ្លានពាន​ដោយ​មិន​ចាំ​បាច់ ” ក្បែរ​យន្តហោះ​យោធា​អាមេរិក​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ដែន​អាកាស​អន្តរជាតិផងដែរ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu មិនបានធ្វើអត្ថាធិប្បាយអំពីភាពជាក់លាក់នៃឧបទ្ទវហេតុយន្តហោះនោះទេ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះ និងនាវាចម្បាំងជាញឹកញាប់សម្រាប់ការឈ្លបយកការណ៍យ៉ាងជិតស្និទ្ធលើប្រទេសចិន ហើយវាជាកក្តាមួយក្នុងបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ប្រទេសចិន។

 ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានកត់ត្រាទុកមុន នៃការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងស្វែងរកដើម្បីថែររក្សា “ស្ថេរភាព និង សុវត្ថិភាពពេលឆ្លងកាត់ច្រកសមុទ្រ” រវាងចិន និងតៃវ៉ាន់ និងបញ្ចៀសជម្លោះណាមួយដែលអាចឈានដល់ផ្ទុះអាវុធ។

រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានប្រាប់កិច្ចប្រជុំកំពូលសន្តិសុខរបស់អាស៊ីកាលពីថ្ងៃអាទិត្យថា ការប្រឈមមុខដាក់គ្នារវាងខ្លួន ជាមួយសហរដ្ឋអាមេរិកនឹងអាចក្លាយជា “គ្រោះមហន្តរាយមួយនៃសេដ្ឋកិច្ចពិភពលោកដែលមិនអាចទ្រាំទ្របាន” ប៉ុន្តែ​ប្រទេស​របស់យើងទាំងពីរកំពុងស្វែងការពិភាក្សាជុំវិញបញ្ហាខាងលើនេះផងដែរ។

scroll to top