កាលពីថ្ងៃច័ន្ទមេធាវីរបស់ ក្រុមក្មេងប្រុស K-pop Baekhyun លោក Xiumin និង Chen ដែលមហាលជនស្គាល់ថា ជាសមាជិករបស់ក្រុម EXO។ ពួកគេបានដាក់ពាក្យបណ្តឹងទៅកាន់ទីភ្នាក់ងារនិយ័តករប្រឆាំងការទុកចិត្ត ពីបទ៖ “លក្ខខណ្ឌនៃកិច្ចសន្យាមិនយុត្តិធម៌” របស់លិតកម្ម SM Entertainment ។
សមាជិកនៃក្រុមទាំងប្រាំបួនមានជម្លោះជាមួយមហាអំណាច K-pop បានធ្វើកិច្ចសន្យាដែលមានរយៈពេលយូជ្រុលពេករបស់ពួកគេ ព្រមទាំងចោទប្រកាន់ទៀតថាខ្វះតម្លាភាពក្នុងការទូទាត់ហិរញ្ញវត្ថុដល់ក្រុមរបស់ពួកគេថែមទៀតផង។
ក្រុមក្មេងប្រុសទាំង៣បានជូនដំណឹងនេះដល់ភ្នាក់ងារ តាមរយៈមេធាវីកាលពីសប្តាហ៍មុន អំពីការសម្រេចចិត្តរបស់ពួកគេក្នុងការបញ្ចប់កិច្ចសន្យាជាមួយនិងផលិតកម្ម។
បើតាមការរៀបរាប់របស់មេធាវីកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ក្រុមចម្រៀងមួយនេះ បានយកការតវ៉ារបស់ពួកគេប្រាប់ទៅគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ ព្រមទាំងលើកឡើងពីការព្រមានរបស់ផលិតកម្មចំពោះពួកគេថែមទៀតផង។
មេធាវី លោក Lee Jae-hak មកពីក្រុមហ៊ុនច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ការរងគ្រោះនៃកូនក្តីរបស់ខ្ញុំ គឺត្រូវបានដាក់ពាក្យប្តឹងទៅគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ ដើម្បីប្រឆាំងនឹង SM Entertainment កាលពីម្សិលមិញរួចរាល់”។
លោកបានបន្ថែមថា កូនក្តីរបស់លោកកំពុងស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរ ចំពោះ«ទង្វើរបស់ក្រុមហ៊ុនមួយនេះដែលបានរបំពានលើមុខតំណែងរបស់ខ្លួនក្នុងអាជីវកម្ម»។
ពាក្យបណ្តឹងនេះអាចជួយដោះស្រាយបញ្ហាជាច្រើន រួមទាំងគោលការណ៍របស់ទីភ្នាក់ងារក្នុងការបង្កើតកាលបរិច្ឆេទដំបូងដែលជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសន្យាផ្តាច់មុខ ដែលត្រូវបានចុះហត្ថលេខាមុនការបង្ហាញខ្លួនលើកដំបូង។ វាក៏បានចោទសួរអំពីរយៈពេលកិច្ចសន្យាដ៏វែងឆ្ងាយសម្រាប់សិល្បករ SM បើប្រៀបធៀបទៅនឹងការគ្រប់គ្រងដោយភ្នាក់ងារ K-pop ផ្សេងទៀត។
នៅក្នុងរឿងនេះដើមបណ្តឹងតវ៉ាថា ទោះបីជាផលិតកម្មធ្លាប់ទទួលបានដីកាកែតម្រូវចំនួនពីរ ពីអង្គការឃ្លាំមើលការប្រឆាំងនឹងការទុកចិត្តក្នុងឆ្នាំ ២០០៧ និង ២០១១ យ៉ាងណាក្ដី ក៏ក្រុមហ៊ុននូវតែបន្តអនុវត្តលក្ខខណ្ឌដែលមានជម្លោះនោះ ដដែល។
ចំពោះកិច្ចសន្យារបស់ផលិតកម្ម SM បាននិយាយថា “ប្រសិនបើចំនួនអប្បបរមានៃអាល់ប៊ុម (ដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យា) មិនត្រូវបានចេញផ្សាយ នោះរយៈពេលកិច្ចសន្យានិងបន្តដោយស្វ័យប្រវត្តិរហូតដល់តម្រូវការត្រូវបានបំពេញ ហើយមិនមានការកំណត់ជាក់លាក់លើរយៈពេលនោះទេ។ ពួកគេបាននិយាយថា “នេះគឺច្បាស់ណាស់វាជាកិច្ចសន្យាទាសករ”។
ផលិតកម្ម SM Entertainment ក៏បានចេញសេចក្តីថ្លែងការណ៍ជាមួយអ្នកសារព័ត៌មានផងដែរ ដោយផលិតកម្មមួយនេះបានប្តេជ្ញាថានឹងផ្តល់ច្បាប់ចម្លងនៃសម្ភារៈទូទាត់ជូនអ្នកទាំងបី ដូចអ្វីដែលពួកគេបានទាមទារ។
“ក្រុមហ៊ុនបាននិយាយថា “យើងក៏បានពន្យល់ពីស្ថានភាពរបស់ក្រុមនៅពេលនេះដល់សមាជិក EXO ផ្សេងទៀត ហើយបានស្នើសុំការយល់ព្រម ឬការយោគយល់ពីពួកគេវិញផងដែរ”។
ខាងផលិតកម្ម SM Entertainment បាននិយាយទៀតថា “បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានសម្រេចចិត្តផ្តល់ច្បាប់ចម្លងនៃសម្ភារៈទូទាត់តាមលក្ខខណ្ឌដែលអ្នកទាំងបី និងភ្នាក់ងាររបស់ពួកគេបានស្នើរសុំ ហើយយើងក៏សង្ឈឹមថា អ្នកនិងមិនប្រើប្រាស់វាសម្រាប់គោលបំណងអយុត្តិធម៌ណាមួយផ្សេងទៀត ក្រៅពីការត្រួតពិនិត្យខ្លឹមសារក្នុងកិច្ចសន្យានេះទៅចុះ។
បើទោះជាយ៉ាងណាក៏ដោយ SM បានបដិសេធមិនទទួលយក ការទាមទាររបស់អ្នកទាំងបីក្នុងការបញ្ចប់ទំនាក់ទំនងរបស់ពួកគេជាដាច់ខាត។
ខាងផលិតកម្មបានបន្តទៀតថា “យើងចង់បញ្ជាក់ឱ្យច្បាស់ថាកិច្ចសន្យាមិនគួរត្រូវបានបញ្ចប់ដោយការជូនដំណឹងឯកតោភាគីនោះទេ” ។
ហើយក្រុមហ៊ុននឹងបន្តពិភាក្សាលើបញ្ហានេះជាមួយសិល្បករទាំងបី ដើម្បីការពារកុំឱ្យមានការរំខានដល់សកម្មភាពរបស់ក្រុមមួយនេះនាពេលអនាគត។