ទឹករាប់លានម៉ែត្រគូបបានផ្ទុះឡើងតាមរន្ធប្រហោងនៅក្នុងទំនប់ដែលគ្រប់គ្រងដោយរុស្ស៊ីកាលពីថ្ងៃអង្គារ វាបានធ្វើឲ្យជន់លិចតំបន់សង្រ្គាមនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
ទំនប់ Nova Kakhovka ដែលជាកន្លែងស្តុកទឹកស្មើនឹងនៅ Great Salt Lake ដែលស្ថិតក្នុងរដ្ឋ Utah របស់សហរដ្ឋ អាមេរិក។ ទំនប់មួយនេះគឺសម្រាប់ផ្គត់ផ្គង់ទឹកដល់ឧបទ្វីប Crimean របស់អ៊ុយក្រែន ដែលត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ 2014 ព្រមទាំងរោងចក្រនុយក្លេ អ៊ែរ Zaporizhzhia ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីផងដែរ។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ របស់អង្គការសហប្រជាជាតិ បាននិយាយនៅលើ Twitter ថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ប៉ុន្តែយើងយល់ថាវាមិនមានហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរភ្លាមៗនៅរោងចក្រនេះទេ ព្រោះវាលស្ថិតនៅភាគខាងត្បូងនៃអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារថាមពលបរមាណូរដ្ឋរបស់អ៊ុយក្រែន Energoatom បាននិយាយថា កម្រិតទឹកនៃអាងស្តុកទឹក Kakhovka បានហូរធ្លាក់ចុះយ៉ាងឆាប់រហ័ស ដែលបង្កជា “ការគំរាមកំហែងបន្ថែម” ដល់រោងចក្រ ហើយវាក៏ជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្តីប្រធានម្នាក់ បាននិយាយថា៖ មនុស្សប្រហែល 22,000 នាក់ ដែលតាំងទីលំនៅចំនួន 14 នៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន អាចប្រឈមនឹងហានិភ័យនៃទឹកជំនន់។ ហើយ Kherson គឺជាតំបន់មួយក្នុងចំណោមតំបន់ទាំងប្រាំ រួមទាំងតំបន់ Crimea ដែលទីក្រុងម៉ូស្គូអះអាងថាបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួនរួចរាល់ហើយផងដែរ។
មានវីដេអូមួយបានបង្ហាញថា ទឹកហូរកាត់ទំនប់ ត្រូវបានគេឈរមើលយ៉ាងតក់ស្លុត ព្រោះកម្ពស់ទឹកបានកើនឡើងជាម៉ែត្រក្នុងរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា មន្ត្រីរបស់រុស្ស៊ីនៅទីក្រុង Nova Kakhovka បាននិយាយកាលពីថ្ងៃអង្គារថា ផ្ទះអ្នកស្រុកប្រហែល 300 ខ្នងត្រូវបានជម្លៀសចេញ។ លោកបាននិយាយទៀតថា ទំនប់មួយនេះវាទំនងជាមិនអាចជួសជុលបាននោះទេ។
ការបាក់ទំនប់នេះបានកើតឡើងនៅពេលដែលអ៊ុយក្រែនត្រៀមបើកការវាយលុកដែលខ្លួនបានទន្ទឹងរង់ចាំជាយូរមកហើយដើម្បីបណ្តេញកងកម្លាំងរុស្ស៊ីចេញពីទឹកដីដែលពួកគេបានកាន់កាប់ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាជាង 15 ខែ។
រុស្ស៊ីបាននិយាយថា ខ្លួនបានរារាំងការវាយលុករបស់អ៊ុយក្រែនមួយផ្សេងទៀតនៅភាគខាងកើត Donetsk ហើយបានធ្វើឱ្យតំបន់នេះរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មករុស្ស៊ីក៏បានចាប់ផ្តើមរលកថ្មី នៃការវាយប្រហារតាមអាកាសពេញមួយយប់លើទីក្រុង Kyiv ។ អ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់កាំជ្រួចឆ្លងដែនជាង 20 គ្រាប់នៅលើការចូលទៅជិតរដ្ឋធានីរបស់ខ្លួន។
ក្នុងករណីខាងលើនេះ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ហើយវាមិនច្បាស់ថាតើការប្រយុទ្ធចុងក្រោយបំផុតណាមួយ ដែលបង្ហាញពីការចាប់ផ្តើមនៃការវាយលុករបស់អ៊ុយក្រែន គឺជាការរំពឹងទុកជាយូរមកហើយនោះ។
មេបញ្ជាការខាងត្បូងនៃយោធាអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានបំផ្ទុះទំនប់ Nova Kakhovka ដែលមានកម្ពស់ 30 ម៉ែត្រ និងប្រវែង 3.2 គីឡូម៉ែត្រ (2 ម៉ាយ) ហើយទំនប់នេះត្រូវបានសាងសង់នៅឆ្នាំ 1956 នៅលើដងទន្លេ Dnipro ។
យោធាអ៊ុយក្រែនបាននិយាយនៅលើ Facebook ថា “ទំហំនៃការបំផ្លិចបំផ្លាញ នឹងបង្ករឲ្យល្បឿន និងបរិមាណទឹក នឹងក្លាយជាទឹកជំនន់ជាក់ជាមិនខាន។
ក្រោយមក ទីភ្នាក់ងារស៊ើបការណ៍យោធារបស់អ៊ុយក្រែនបាននិយាយនៅលើ Telegram ថា កងកម្លាំងរុស្ស៊ីបានបំផ្ទុះទំនប់នេះ “ដោយការភ័យស្លន់ស្លោ” នៅក្នុងអ្វីដែលខ្លួនបាននិយាយថាជា “សកម្មភាពជាក់ស្តែងនៃអំពើភេរវកម្ម និងឧក្រិដ្ឋកម្មសង្គ្រាម ដែលនឹងក្លាយជាភស្តុតាងនៅក្នុងតុលាការអន្តរជាតិ” ។
ចំនែករឿងមួយនេះត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី និយាយថា ទំនប់នេះត្រូវបានបំផ្លាញដោយការបាញ់ផ្លោង ខណៈដែលអភិបាលក្រុង Nova Kahhovka ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី ត្រូវបានគេដកស្រង់សម្តីថា (នេះជាអំពើភេរវកម្ម) ដែលជាពាក្យខ្លីរបស់រុស្ស៊ីសម្រាប់ ចោទប្រកាន់មកលើអ៊ុយក្រែន។
ប្រធានផ្នែកដំឡើងរបស់រុស្ស៊ីនៅតំបន់ Kherson បាននិយាយថា ការជម្លៀសប្រជាជនដែលនៅជិតទំនប់បានចាប់ផ្តើម ហើយទឹកនឹងឈានដល់កម្រិតធ្ងន់ធ្ងរក្នុងរយៈពេលប្រាំម៉ោង។
ក្រុមហ៊ុនវារីអគ្គីសនីរដ្ឋរបស់អ៊ុយក្រែនបាននិយាយថា រោងចក្រវារីអគ្គិសនី Kakhovka ត្រូវបាន “បំផ្លាញទាំងស្រុង” ហើយមិនអាចស្តារឡើងវិញបានទេ បន្ទាប់ពីមានការបំផ្ទុះនៅក្នុងបន្ទប់ម៉ាស៊ីន។
លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយនៅលើ Twitter កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ជុំវិញការបំផ្ទុះទំនប់នេះ។