យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីអគារផ្ទះល្វែងខ្ពស់ៗជាច្រើននៅក្នុងទីក្រុង Tianjin ភាគខាងជើងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការបាក់ដីបង្កើតជាស្នាមប្រេះធំនៅតាមដងផ្លូវក្បែរនោះ។
រដ្ឋាភិបាលក្រុង Tianjin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការប្រេះដីបានលេចឡើងនៅលើផ្លូវក្បែរអគារលំមួយនៅក្នុងស្រុក Jinnan នៃទីក្រុង Tianjin ហើយអ្នកជំនាញភូមិសាស្ត្របាននិយាយថា បញ្ហានេះគឺទំនងជាបណ្តាលមកពី មានប្រហោងដីខាងក្រោមជម្រៅ 1,300 ម៉ែត្រ (4,270 ហ្វីត) ។
បើគិតត្រឹមថ្ងៃទី 3 ខែមិថុនា អ្នកស្រុកសរុបចំនួន 3,899 នាក់មកពីអគារខ្ពស់ 25 ជាន់ចំនួនបីត្រូវបានជម្លៀសទៅកាន់សណ្ឋាគារក្បែរនោះ នេះបើតាមសារព័ត៌មាន Global Times ដែលត្រូវបានគាំទ្រដោយរដ្ឋ និងការដកស្រង់សម្តីរបស់រដ្ឋាភិបាលក្នុងតំបន់នោះ។
រដ្ឋាភិបាលក្រុង Tianjin បានហៅឧបទ្ទវហេតុនេះថាជា “គ្រោះមហន្តរាយភូមិសាស្ត្រ” បន្ទាប់ពីព័ត៌មានបឋមពីអ្នកជំនាញភូមិសាស្ត្រ និងនាយកដ្ឋានរដ្ឋាភិបាលមួយចំនួន នៅពេលដេលពួកគេបានធ្វើការស្ទង់មតិ និងគូសផែនទី ដើម្បីត្រួតពិនិត្យនៅកន្លែងនោះ។
បើយោងតាមអ្នកជំនាញម្នាក់បានសួរអំពីឧប្បត្តិហេតុនៅឯទីស្នាក់ការកណ្តាលរដ្ឋាភិបាលក្រុង Tianjin បានឲ្យដឹងថា “ស្ថានភាពបែបនេះគឺពិតជាកម្រខ្លាំងណាស់” ។
រដ្ឋាភិបាលក្រុង Tianjin បាននិយាយថា វាមិនអាចត្រូវបានបដិសេធដោយសារការខួងអណ្តូង ទើបបណ្តាលឱ្យបាត់បង់ដី និងការដួលរលំដីនៅក្នុងតំបន់តែមួយមុខនោះទេ។
អ្នកជំនាញបាននិយាយថា អគារខ្ពស់ៗ ដែលនៅជិតផ្លូវត្រូវប្រឈមមុខនិងផលប៉ះពាល់ក្នុងកម្រិតខុសៗគ្នា។
នៅក្នុងរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយបានបង្ហាញថា នៅលើដងផ្លូវនានាមួយចំនួនអាចត្រូវបានគេមើលឃើញថាត្រូវបានជាប់គាំង ខណៈដែលមានការបង្ហាញផ្នែកមួយផ្សេងទៀត មានអគារមួយបានដួលរលំ។
ឧបទ្ទវហេតុនេះ បានបន្ថែមការព្រួយបារម្ភចំពោះសុវត្ថិភាពអគារនៅក្នុងប្រទេសចិន ដែលរដ្ឋាភិបាលបានអនុវត្តច្បាប់ និងគោលនយោបាយដ៏តឹងរ៉ឹង ហើយបានចេញការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការគ្រប់គ្រងលើអចលនទ្រព្យ។
លើសពីនេះ រដ្ឋាភិបាលចិននាពេលថ្មីៗនេះ មានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនស្តីពីការរៀបចំភូមិសាស្ត្រ និងគ្រោះមហន្តរាយដោយអាថ៌កំបាំងថែមទៀតផង។