តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃច័ន្ទថា មេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹង “កាន់ដៃគ្នា” ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នារបស់ពួកគេ ក្នុងការកសាងប្រទេសឲ្យក្លាយជាប្រទេសដ៏មានឥទ្ធិពលមួយនៅក្នុងពិភពលោក។
លោក គីម បានសន្យានៅក្នុងសារមួយផ្ញើទៅកាន់លោក ពូទីន ក្នុងថ្ងៃប្រារព្ធទិវាជាតិរបស់រុស្ស៊ី ដោយវាជាការសម្រេចចិត្តរបស់ពួកគេទាំងពីរក្នុងការឈ្លានពានអ៊ុយក្រែន ព្រមទាំងការបង្ហាញ “ការគាំទ្រយ៉ាងពេញលេញ និងសាមគ្គីភាព”ចំពោះគ្នាថែមទៀតផង ។
លោក គីម បាននិយាយនៅក្នុងសារដែលចេញផ្សាយដោយ KCNA ថា “យុត្តិធម៌គឺប្រាកដថានឹងឈ្នះ ហើយប្រជាជនរុស្ស៊ីនឹងបន្តបន្ថែមភាពរីកចម្រើនរបស់ខ្លួន ឲ្យដូចកាលប្រវត្តិសាស្រ្តនៃជ័យជំនះ” ។
លោក គីម បានអំពាវនាវឱ្យមាន “កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ” ជាមួយនិងទីក្រុងមូស្គូ “វាគឺកាន់ដៃយ៉ាងរឹងមាំជាមួយប្រធានាធិបតីរុស្ស៊ី ដោយអនុលោមតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅធំនៃការកសាងប្រទេសឲ្យក្លាយជាប្រទេសដ៏មានឥទ្ធិពល” ។
កូរ៉េខាងជើងបានព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងគាំទ្រទីក្រុងមូស្គូ បន្ទាប់ពីប្រទេសមួយនេះបានចាប់ផ្តើមលុកលុយប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។
លោក គីមបានបន្ថែមទៀតថា អ្វីដែលខ្លួន និងលោក ពូទីន ធ្វើនៅពេលនេះគឺដើម្បីឲ្យ សហរដ្ឋអាមេរិក និងលោកខាងលិចបានយល់ អំពីអ្វីដែលពួកគេកំពុងតែធ្វើ គឺមិនមែនជានយោបាយដែលល្អឥតខ្ចោះនោះទេ។