កាលពីថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2023 តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័យបានឲ្យដឹងថា ផ្នែកមួយនៃផ្លូវហាយវេដ៏សំខាន់មួយនៅឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកបានដួលរលំនៅទីក្រុង Philadelphia បន្ទាប់ពីរថយន្ត ដឹកប្រេងសាំងបានឆាបឆេះនៅក្រោមស្ពានអាកាស។
ក្នុងករណីខាងលើនេះគឺមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែមន្ត្រីបាននិយាយថា ស្ថានភាពអាចមានភាពធូរស្រាលខ្លះ ហើយក្រុមអ្នកស៊ើបអង្កេតក៏កំពុងតែបន្តស្វែងរកកន្លែងកើតហេតុនៃការដួលរលំផងដែរ។
ផ្សែងដែលបានហុយចេញពីគំនរបាក់បែកនៃផ្នែកដែលដួលរលំនៃផ្លូវ I-95 ខាងជើង-ខាងត្បូង អន្តររដ្ឋសំខាន់នៅឆ្នេរសមុទ្រខាងកើត ដែលរត់ចេញពីទីក្រុងម៉ៃអាមី ឆ្លងកាត់តាមវ៉ាស៊ីនតោន និងញូវយ៉ក មុនពេលបញ្ចប់នៅព្រំដែនកាណាដាក្នុងរដ្ឋ Maine ។ មន្ត្រីបាននិយាយថា ស្ពានឆ្លងកាត់ខាងត្បូងត្រូវបានបិទ ខណៈដែលភ្លើងដែលឆាបឆេះបានបង្ករឲ្យរចនាសម្ព័ន្ធមានភាពមិនប្រក្រតី។
អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងករណីនេះវាទំនងជានឹងចំណាយពេល “ច្រើនខែ” ដើម្បីស្ថាបនាផ្លូវថ្នល់ឡើងវិញ ហើយផ្លូវមួយនេះជាប្រចាំគឺមានរថយន្តប្រហែល 160,000 គ្រឿងឆ្លងកាត់ជារៀងរាល់ថ្ងៃ។ គាត់បាននិយាយថាគាត់នឹងចុះហត្ថលេខាលើសេចក្តីប្រកាសគ្រោះមហន្តរាយនៅថ្ងៃច័ន្ទដោយប្រើមូលនិធិសហព័ន្ធនិងជំនួយផ្សេងៗទៀតមកកែលំអរ។
លោក Josh Shapiro បាននិយាយថា ឡានដឹកប្រេងគឺកំពុងតែដឹក “ប្រេងឥន្ធនៈ” ប៉ុន្តែក្រុមហ៊ុនមួយនេះមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់បន្ថែមនោះទេ។ ចំនែកក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) បាននិយាយថា ក្រុមហ៊ុនឡានដឹកប្រេងសាំង NTSB បានបញ្ជូនមនុស្សមួយក្រុមទៅស៊ើបអង្កេតជុំវិញបញ្ហាដែលបានកើតឡើងខាងលើនេះ។
លោក Josh Shapiro បាននិយាយថា ខណៈពេលដែល “ពន្លឺនៃភ្លើងឆេះខ្លាំង” អាចត្រូវបានគេមើលឃើញនៅក្នុងទន្លេ Delaware ដែលជាន្លែងដែលនៅជិតរថយន្តដឹកប្រេងសាំងនោះបានឆេះ បើតាមអ្នកសង្កេតបានបង្ហាញថាប្រេងសាំងខ្លះអាចហៀរចូលទៅក្នុងវាលជិតនោះ ហេតុដូច្នេះហើយទើបត្រូវបានទម្លាក់វាចូលទៅក្នុងទឹកយ៉ាងឆាប់រហ័សដើម្បី ការពារការផ្ទុះនិងទប់ស្កាត់ការរីករាលដាល។
លោក Josh បានបន្តទៀតថា “ការធ្វើបែបនេះ គឺមិនមានការគំរាមកំហែងដល់ទឹកផឹកសម្រាប់នរណាម្នាក់នោះទេ” ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានទទួលព័ត៌មានសង្ខេបអំពីការដួលរលំ ហើយសេតវិមានបានផ្តល់ជំនួយដល់មន្ត្រីរដ្ឋ និងមូលដ្ឋាន នេះបើយោងតាមលេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre ។
រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក Pete Buttigieg បាននិយាយថា ការបិទ I-95 នឹងមាន “ផលប៉ះពាល់យ៉ាងសំខាន់” ទៅលើតំបន់ និងទីក្រុង Philadelphia ។
ច្រកចេញចូល I-95 នេះស្ថិតនៅភាគឦសានដ៏ក្រាស់នៃទីក្រុង Philadelphia ហើយភ្ជាប់ទីក្រុងទៅជាយក្រុងភាគខាងជើងរបស់វា ដូចជា Bucks County ជាដើម។
ហើយចំនែកនៅថ្ងៃអាទិត្យក្នុងរដូវក្តៅ វាត្រូវបានមនុស្សជាច្រើនប្រើប្រាស់ជាប្រចាំដោយការសម្រាកនិងដើរលេងតាមឆ្នេរ ។ បើតាមការសន្និដ្ឋាន នៅក្នុងអំឡុងសប្តាហ៍នេះ វាមានភាពស្ទះកកកុញជាមួយនឹងអ្នកធ្វើដំណើរ និងយានជំនិះដែលធ្វើដំណើរទៅកាន់ទីក្រុង Boston, Baltimore និង Washington ។
រដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិចបាននិយាយថា អ្នកធ្វើដំណើរគួរតែរំពឹងថានឹងមានការពន្យារពេល និងលើកទឹកចិត្តពួកគេឱ្យរៀបចំផែនការផ្លូវធ្វើដំណើរណាផ្សេងមកជំនួស ឬប្រសិនជាអាចគួរជិៈរថភ្លើងសម្រាប់ការធ្វើដំណើរជារឿងល្អបំផុតសម្រាប់ស្ថានភាពនៅក្នុងពេលនេះ។