មន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកម្នាក់បានប្រាប់ VOA ថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយយោធាបន្ថែមដែលមានតម្លៃជាសាច់ប្រាក់រហូតដល់ទៅ ៣២៥ លានដុល្លារសម្រាប់អ៊ុយក្រែន។
បើយោងតាមមន្ត្រីការពារជាតិពីររូប ដែលបាននិយាយទៅកាន់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមុនការចេញផ្សាយនៅថ្ងៃអង្គាថា កញ្ចប់ថវិការមួយនេះត្រូវបានគេរំពឹងថា នឹងមានការរួមបញ្ចូលនូវរថពាសដែក Stryker និង Bradley ដែលអាចជាជំនួសរថយន្តដែលខូច និងបំផ្លាញនៅក្នុងការវាយលុករបស់អ៊ុយក្រែនដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន។
ក្រុមមន្ត្រីបាននិយាយទៀតថា ជំនួយចុងក្រោយនេះក៏រួមបញ្ចូលផងដែរនូវគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីលលើផ្ទៃអាកាសកម្រិតខ្ពស់របស់ជាតិ (NASAMS) រួមជាមួយនឹងគ្រាប់រ៉ុក្កែតជាច្រើនទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) សម្រាប់ប្រទេសអ៊ុយក្រែន។
សេចក្តីប្រកាសក្នុងការផ្តល់ជំនួយនេះ ធ្វើឡើងចំពេលដែលមានរបាយការណ៍ថា អ៊ុយក្រែនបានបាត់បង់រថយន្តប្រយុទ្ធរបស់កងទ័ពថ្មើរជើង Bradley រាប់សិបគ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទិន្នន័យនេះបានបង្ហាញពីការចំណាយសម្រាប់យោធាក្នុងការវាយលុកនាពេលបច្ចុប្បន្ន។
លោក Bradley Bowman នាយកជាន់ខ្ពស់នៃមជ្ឈមណ្ឌលថាមពលយោធា និងនយោបាយនៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សកម្មភាពនេះនឹងត្រូវតែបន្តសម្រាប់រយៈពេលវែងនាពេលខាងមុខទៀត។
នៅពេលដែលមានការចេញផ្សាយ នូវកញ្ចប់ជំនួយចុងក្រោយបំផុតនឹងកត់សម្គាល់ការដកឧបករណ៍យោធារបស់ប្រធានាធិបតីដែលមានការអនុញ្ញាតជាលើកទី 40 ពីស្តុករបស់ក្រសួងការពារជាតិ គឺបានចាប់ផ្តើមតាំងពីមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022 មកម្ល៉េះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិច លោក Lloyd Austin បានធ្វើដំណើរទៅកាន់ទីក្រុង Brussels ក្នុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ ដែលការគាំទ្រសម្រាប់អ៊ុយក្រែន នឹងក្លាយជាអាទិភាពកំពូលនៃកិច្ចប្រជុំមួយនេះ។
ក្នុងអំឡុងនៃទស្សនកិច្ចរបស់លោកនៅទីក្រុងប្រ៊ុចសែល លោក Lloyd Austin ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំមួយផ្សេងទៀតនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដើម្បីពិភាក្សាអំពីរបៀបដែលសម្ព័ន្ធមិត្តលោកខាងលិចអាចគាំទ្រយោធាអ៊ុយក្រែនបានកាន់តែប្រសើរឡើងនៅពេលនេះ ហើយវាអាចជួយជុំរុញដល់ការវាយលុកថ្មីរបស់ខ្លួនដែលកំពុងចាប់ផ្តើម។
ក្រុមមន្ត្រីបានបន្ថែមថា មេដឹកនាំការពារជាតិក៏នឹងបន្តពង្រឹងផែនការសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែនក្នុងការហ្វឹកហាត់លើយន្តហោះចម្បាំង F-16 ថែមទៀតផង។
សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសន្តិសុខជាង 39 ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បើទោះបីជាមន្ទីរបញ្ចកោណនៅតែបន្តធ្វើកំណត់ត្រានៅក្នងគណនេយ្យដែលបង្ហាញពីចំនួនដែលមានតម្លៃយ៉ាងច្រើនលើសលប់ទៅដល់ទីក្រុងគៀវក៏ដោយ។
ក្រុមមន្ត្រីបានប្រាប់ VOA ថា នៅពេលមានការគណនាលើការប៉ាន់នៃកញ្ចប់ជំនួយរបស់ខ្លួន ក្រសួងការពារជាតិកំពុងរាប់តម្លៃដែលកើតឡើងដើម្បីជួយជាសព្វាវុធដែលផ្តល់ឲ្យអ៊ុយក្រែន ខណៈពេលដែលអ្វីៗទាំងអស់ វាគួរតែគិតជាសរុបនៃតម្លៃរបស់ប្រព័ន្ធដែលបញ្ជូនតាមជាក់ស្តែង។
បើយោងតាមក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិចបានឲ្យដឹងថា ការបន្តរសកម្មភាពទាំងនេះ អាចត្រូវបានគេរំពឹងថានឹងប្រែក្លាយទៅជាប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ដែលនឹងមានសម្រាប់ជំនួយបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែនជាមិនខាន។
មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងផ្តល់ជំនួយអាវុធនៅក្នុងរយៈពេលវែងចំនួន 2.1 ពាន់លានដុល្លារបន្ថែមទៀត សម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់បែកម៉ាក Patriot ជាច្រើនទៀត និងយន្តហោះគ្មានមនុស្សបើក Puma ខ្នាតតូចថែមទៀតផង។
ប្រាក់ជំនួយនេះត្រូវបានផ្តល់ជូនដោយសហរដ្ឋអាមេរិក និងត្រូវបានបម្រុងទុកសម្រាប់ការចំណាយលើតម្រូវការសន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន។ ហើយវាក៏មិនមែនជាជំនួយដែលអាចជួយដល់អ៊ុយក្រែនបានភ្លាមៗនោះដែរ ព្រោះវាត្រូវការឆ្លងកាត់មន្ទីរបញ្ចកោណ តាមរយៈអាជ្ញាធរដែលទទួលបានសិទ្ធិពីប្រធានាធិបតីតែប៉ុណ្ណោះ។
ចំពោះទីក្រុងមូស្គូបានចាប់ផ្តើមការវាយលុកជាថ្មីនៅក្នុងប្រទេសអ៊ុយក្រែនកាលពីដើមឆ្នាំនេះ គឺត្រូវបានជាប់គាំង ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្មីៗនេះបានបញ្ជាក់ថា ការវាយលុកដ៏ធំរបស់ទីក្រុង Kyiv បានចាប់ផ្តើមរួចរាល់ផងដែរ។
មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ដែលនិយាយទៅកាន់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីការពិភាក្សាអំពីបញ្ហាសន្តិសុខ បាននិយាយថា ការវាយលុករបស់អ៊ុយក្រែន ប្រហែលជាមិន “ខ្លាំង” ដូចដែលមនុស្សមួយចំនួនរំពឹងទុកនោះទេ ប៉ុន្តែពួកគេនៅតែបន្តការអនុវត្ត “ដោយចេតនា និងប្រសិទ្ធភាព” ក្នុងការគ្រប់គ្រងនិងការការពាររបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។
កងកម្លាំងរុស្ស៊ីបានចំណាយពេលជាច្រើនខែក្នុងការពង្រឹងទីតាំងរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យការវាយលុករបស់ទីក្រុង Kyiv កាន់តែមានការពិបាក។
លោក Bradley Bowman នាយកជាន់ខ្ពស់នៃមជ្ឈមណ្ឌលថាមពលយោធា បាននិយាយថា “វាអាចនិងពិបាកក្នុងការធ្វើបាបជាជាងការការពារ” ព្រោះកងកម្លាំងរបស់រុស្ស៊ីបានបង្កប់មីននៅពីមុខពួកគេ ហេតុដូច្នេះហើយទើបវាក្លាយទៅជាផលលំបាកសម្រាប់ទាហ៊ានអ៊ុយក្រែននៅក្នុងសមរភូមិ។