លោកស្រី Paetongtarn បានបញ្ជាក់​ថា ឪពុករបស់លោកស្រី លោក​ថាក់ស៊ីន ​នៅ​តែ​តាំង​ចិត្ត​វិល​ត្រឡប់​មក​វិញ ស្របពេលដែលលោកស្រីមិនអាចក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់

លោកស្រី Paetongtarn Shinawatra បាន​បញ្ជាក់​ជា​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​ អំពី​ការ​ប្ដេជ្ញា​ចិត្ត​ឪពុក​របស់​លោកស្រី​គឺលោក ថាក់ស៊ីន ​ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​នៅ​ក្នុងខែ​ក្រោយ។

តាមដានយើងតាមរយៈ Telegram CPN Daily

លោកស្រី​បាន​និយាយទៀត​ថា លោកស្រី​បាន​ត្រៀម​ខ្លួនរួចជាស្រេច ដើម្បីធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ប្រសិន​បើ​លោក Pita Limjaroenrat ប្រធាន​គណបក្សចលនាឆ្ពោះទៅមុខ(MFP) មិន​អាចទទួល​បាន​នោះ​។ ប៉ុន្តែបើគិតរហូត​មក​ដល់​ពេល​នេះ លោកស្រី​នៅ​តែ​គាំទ្រ​លោក Pita Limjaroenrat ឲ្យធ្វើជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់ដដែល។

អ្នកស្រី Paetongtarn Shinawatra បាននិយាយនៅទីស្នាក់ការគណបក្សភឿថៃថា លើកចុងក្រោយដែលអ្នកស្រីបាននិយាយជាមួយឪពុករបស់គាត់ គឺលោកថាក់ស៊ីននៅតែប្តេជ្ញាចិត្តថានឹងវិលត្រឡប់មកវិញនៅខែក្រោយ ដូចដែលគាត់ធ្លាប់បានសន្យា។

ក្នុងនាមជាកូនស្រី លោកស្រី Paetongtarn Shinawatra បានបដិសេធន៍ពីម្តាយនិងក្រុមគ្រួសារជាដាច់ខាត ដែលពួកគាត់មិនចង់ឱ្យលោកថាក់ស៊ីនត្រឡប់មកវិញនៅខែក្រោយនោះទេ។ ដោយក្រុមគ្រួសាររបស់លោកស្រី មានការព្រួយបារម្មណ៍សុខសុវត្តិភាពរបស់លោក ជាពិសេសនោះគឺផលលំបាកផ្សេងៗនៃការមកដល់របស់លោក។

“លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា គាត់កំពុងមើលស្ថានភាព (នយោបាយ) នាពេលបច្ចុប្បន្ន សម្រាប់រូបលោក គឺពិតជាមិនចង់ឱ្យការវិលត្រឡប់មកវិញរបស់ខ្លូនក្លាយទៅភាពចលាចលនៅក្នុងនយោបាយនោះទេ។ ជាការពិតណាស់ទឹកចិត្តឪពុកដែលស្រលាញ់កូន គឺពិតជាមានសារៈសំខាន់ខ្លាំង ហើយម្យ៉ងទៀតចំពោះវត្តមានរបស់លោក គឺពឹងផ្អែកលើភាពសមស្របតែប៉ុណ្ណោះ។

អ្នកស្រី Paetongtarn បាននិយាយថា ឪពុករបស់លោកស្រីបានចាកចេញពីប្រទេសអស់រយៈពេល 17 ឆ្នាំ ហើយគាត់តែងតែចង់ត្រឡប់មកវិញ ជាពិសេសចាប់តាំងពីកំណើតចៅប្រុសទីប្រាំពីរ ដែលជាកូនរបស់លោកស្រី ។

លោក ថាក់ស៊ីន បានបញ្ជាក់ថានឹងវិលត្រឡប់មិវិញនៅខែក្រោយ ដោយលោកស្រី Paetongtarn បាន​និយាយ​ថា សម្រាប់កាលបរិច្ឆេទនៃការមកដល់របស់ឪពុកលោកស្រី គឺអាស្រ័យលើគាត់ជាអ្នកកំណត់ ហើយអ្វីដែលលោកស្រីអាចប្រាប់បាននៅពេលនេះគឺ ឪពុករបស់ស្រីនិងមកដល់ប្រទេសថៃមុនថ្ងៃទី 26 ខែ កក្កដា ដែលជាថ្ងៃខួបកំណើតរបស់លោកប៉ា ដែលឈានចូល 76 ឆ្នាំ។

មានអ្នកយកព័ត៌មានម្នាក់បានសួរថា តើលោកស្រី Paetongtarn ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ដែរឬទេ ក្នុងព្រឹត្តិការណ៍ដែលលោក Pita មិនអាចចូលកាន់តំណែងមួយនោះ?

លោកស្រី​បាន​ឆ្លើយ​ថា លោកស្រី​នឹង​មិន​ក្លាយ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ម្នាក់​របស់​បក្សភឿថៃ​ទេ ប្រសិន​បើ​លោកស្រី​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​តំណែង​នោះ។ លោកស្រី Paetongtarn បាននិយាយថា ភឿថៃនឹងមិនចាកចេញពីភាពជាដៃគូរបស់ខ្លួននោះគឺគណបក្ស(MFP)ព្រមទាំងសម្ព័ន្ធមិត្តចំនួន៦ផ្សេងទៀតឡើយ។

គណបក្ស MFP របស់លោក Pita បានឈ្នះការបោះឆ្នោតសកលនៅថ្ងៃទី 14 ខែឧសភា ជាមួយនឹងអាសនៈសភាចំនួន 151 ខណៈដែលគណបក្សភឿថៃទទួលបានត្រឹមតែ 141 អាសនៈតែប៉ុណ្ណោះ ។ វាគឺជាការបាត់បង់លើកដំបូងដែលភឿថៃទទួលរងនៅក្នុងការបោះឆ្នោតជាសកល ចាប់តាំងពីគណបក្សដើមត្រូវបានបង្កើតឡើងក្រោមឈ្មោះផ្សេងប្រហែល 2 ទសវត្សរ៍មុន។

MFP និងគណបក្សភឿថៃ បានយល់ព្រមជាមួយគណបក្សចំនួនប្រាំមួយផ្សេងទៀត  ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ដែលដឹកនាំដោយលោក Pita Limjaroenrat ។ ទោះ​ជា​យ៉ាង​ណាក៏ដោយ​ការប្រឈម​មុខ​នឹង​បញ្ហា  ​អំពី​សិទ្ធិ ​ជា​សមាជិក​សភា និង​ជា​នាយក​រដ្ឋមន្ត្រី គឺវានៅតែកើតមានសម្រាប់លោក។

គួរបញ្ជាក់ផងដែរថា លោកថាក់ស៊ីន ត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2006 ។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅក្នុងនិរទេសខ្លួនដោយខ្លួនឯង លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសថៃក្នុងឆ្នាំ 2008 តែប៉ុណ្ណោះ។ មានកំណត់ត្រាចំនួន 18 អំពីគាត់បាននិយាយអំពីការវិលត្រឡប់មកវិញនាពេលនោះថែមទៀតផង។

លើកទីមួយគឺនៅថ្ងៃទី 30 ខែមីនាឆ្នាំ 2009 នៅពេលដែលគាត់បាននិយាយទៅកាន់ក្រុមបាតុករអាវក្រហមនៅខាងក្រៅវិមានរដ្ឋាភិបាលតាមរយៈសន្និសីទតាមវីដេអូរ។ ដោយលោក​បាន​និយាយ​ថា​៖ «​ភ្លាមៗ​ដែល​ការ​បាញ់​ប្រហារ​ដំបូង​ត្រូវ​បាន​បាញ់​ទៅ​លើ​មនុស្ស នោះ ​ខ្ញុំ​នឹង​នាំ​អ្នក​ទៅ​ទីក្រុង​បាងកក»។

បីឆ្នាំក្រោយមក ក្នុងអំឡុងពេលទូរស័ព្ទចូលសួរសុខទុក្ខអ្នកគាំទ្រអាវក្រហមនៅឯការជួបជុំមួយនៅសុរិន គាត់បានប្រាប់ពួកគេថា “ប្រសិនបើខ្ញុំត្រលប់មកផ្ទះវិញ ខ្ញុំត្រូវតែត្រលប់មកវិញដោយត្រជាក់។ ហើយខ្ញុំនឹងប្រាប់អ្នកនៅពេលក្រោយពីរបៀបដែលមកវិញដោយត្រជាក់នោះ»។

ការ​អត្ថាធិប្បាយ​ពីការត្រឡប់ទៅ​ផ្ទះវិញ ​របស់​លោក​ថាក់ស៊ីន ​ដែល​នៅ​សល់​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ឆ្នាំ​២០២១​រហូតដល់​ខែ​ឧសភា​នេះ។

លោកថាក់ស៊ីនត្រូវបានកាត់ទោសកំបាំងមុខ ដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយឱ្យជាប់ពន្ធនាគាររយៈពេល 12 ឆ្នាំក្នុងសំណុំរឿងពុករលួយចំនួនបួន។ 

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវ​ប្រថុយ​នឹង​ការ​ចាប់​ខ្លួន​ភ្លាមៗ​ ប្រសិនបើលោក​មក​ដល់​ដែន​សមត្ថកិច្ច​ថៃពិតមែននោះ។

Reporter:
scroll to top