កាលពីថ្ងៃ សុក្រ ទី ១៦ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់លោកទៅកាន់ប្រទេសបេឡារុស។ ទាំងនេះគឺជាអ្វីដែលលោកបានបញ្ជាក់ជាលើកដំបូងថា វាបានកើតឡើងជាយូមកហើយ ក្នុងការរំលឹកដល់ពួកលោកខាងលិច។ ម្យ៉ាងវិញទៀតអ្វីដែលលោក ពូទីនចង់និយាយប្រាប់នោះ គឺគ្មានទេពាក្យថា បរាជ័យ សម្រាប់ប្រទេសរុស្ស៊ីជាដាច់ខាត។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចដ៏ល្បីរបស់រុស្ស៊ីនៅក្នុងទីក្រុង St Petersburg លោក Putin បាននិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ត្រូវបានប្រគល់ទៅឱ្យសម្ព័ន្ធមិត្តបេឡារុស្សរួចរាល់ សម្រាប់នៅពេលនេះ លោកពូទីនយល់ថា រុស្ស៊ីមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរទៀតនោះទេ។
លោកពូទីនបាននិយាយថា “ដូចដែលអ្នកបានដឹងហើយថា យើងកំពុងចរចាជាមួយសម្ព័ន្ធមិត្តរបស់យើង (ប្រធានាធិបតីបេឡារុស្ស លោក (Alexander Lukashenko ))ថាយើងនឹងផ្លាស់ទីមួយផ្នែកនៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ទៅកាន់ទឹកដីនៃប្រទេសបេឡារុស្ស – ហើយរឿងនេះវាបានកើតឡើងជាយូមកហើយ” ។
“ក្បាលគ្រាប់នុយក្លេអ៊ែរដំបូងគេ ដែលត្រូវបានបញ្ជូនទៅកាន់ទឹកដីនៃប្រទេសបេឡារុស្ស គឺជាគ្រាប់ដំបូង នៃផ្នែកទីមួយតែប៉ុណ្ណោះ ប៉ុន្តែយើងនឹងធ្វើការបញ្ចប់វាទាំងស្រុងនៅចុងរដូវក្តៅ ឬចុងក៏ឆ្នាំ”។
វិធានការក្នុងការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរលើកដំបូងរបស់ទីក្រុងមូស្គូ ដែលជាអាវុធនុយក្លេអ៊ែរ រយៈចម្ងាយខ្លី គឺមានសក្តានុពលសម្រាប់ការប្រើប្រាស់នៅក្នុងសមរភូមិ – ឬនៅខាងក្រៅប្រទេសរុស្ស៊ី ចាប់តាំងពីមានការផ្តួលរលំនៃសហភាពសូវៀត។ លោក ពូទីន ក៏មានបំណងព្រមានដល់លោកខាងលិចវិញផងដែរ បន្ទាប់ពីពួកគេបានផ្តល់ជំនួយជាសព្វាវុធដើម្បីការគាំទ្រដល់អ៊ុយក្រែន ។
លោក ពូទីន បាននិយាយថាសម្រាប់ការបរាជ័យយ៉ាងធ្ងន់ធ្ងរ ដែលអំណាចរបស់រុស្ស៊ីត្រូវបានធ្លាក់ចុះពីលើឆាកពិភពលោក អស់ជាច្រើនទសវត្សរ៍ វាបានប្រែក្លាយជាសងសឹកសម្រាប់ប្រធានាធិបតីរូបនេះ។ លោកបាននិយាយជាភាសារការទូត ទៅកាន់លោកខាងលិចថា៖ អ្នកដែលគិតអំពីការបរាជ័យជាយុទ្ធសាស្ត្រមកលើយើង គឺមិនត្រូវភ្លេចពីកាលៈទេសៈនៅពេលនេះទេ។
លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោកពូទីន បាននិយាយ កាលពីល្ងាចថ្ងៃអង្គារថា ប្រទេសរបស់លោកបានចាប់ផ្តើមទទួលបាននូវអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលរួមបញ្ចូលទាំងគ្រាប់បែកបរមាណូដែលមានកម្លាំងខ្លាំងជាងសហរដ្ឋអាមេរិកដល់ទៅ ៣ ដង បើធៀបនិងគ្រាប់ដែលបានទម្លាក់លើប្រទេសជប៉ុនក្នុងឆ្នាំ 1945 ។
មេដឹកនាំរុស្ស៊ីបានប្រកាសកាលពីខែមីនាថា លោកបានយល់ព្រមដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្សគឺមិនខុសនោះទេ ព្រោះសហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយអាវុធបែបនេះ នៅក្នុងបណ្តាប្រទេសអឺរ៉ុបអស់ជាច្រើនទសវត្សរ៍មកហើយដែរ។
ចំនែកសហរដ្ឋអាមេរិកវិញ បានរិះគន់ការសម្រេចចិត្តរបស់លោកពូទីន ប៉ុន្តែអាមេរិកបាននិយាយថា ខ្លួនមិនមានចេតនាចង់ឲ្យរុស្ស៊ីផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនោះទេ ក៏ព្រោះតែសហរដ្ឋអាមេរិកមិនបានឃើញនូវសញ្ញាណាមួយដែលបង្ហាញថារុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ទោះបីជាយ៉ាងណាក៏ដោយ ជំហ៊ានដំបូងរបស់រុស្ស៊ីកំពុងត្រូវបានគេឃ្លាំមើលយ៉ាងជិតស្និទ្ធដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាប្រទេសចិនផងដែរ ដោយសារតែមានការព្រមានម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីយកឈ្នះសង្គ្រាមនៅអ៊ុយក្រែន។
លោក ពូទីន បាននិយាយថា លោកខាងលិចកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែចង់ឲ្យរុស្ស៊ីបរាជ័យ។ ប៉ុន្តែអ៊ុយក្រែន ជាកន្លែងដែលទីក្រុងមូស្គូត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមដីគោកដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី 2 មក។
ហេតុដូច្នេះហើយទើបមានការឈ្លានពានប្រទេសជិតខាងរបស់ខ្លួនមួយនេះកាលពីឆ្នាំមុន គឺធ្វើនៅក្នុងអ្វីដែលគេហៅថា “ប្រតិបត្តិការយោធាពិសេស” ។
ប៉ុន្តែនៅពេលនេះរុស្ស៊ីមិនចាំបាច់ងាកទៅរកអាវុធនុយក្លេអែរនោះទេ ព្រោះប្រសិនបើអត្ថិភាពនៃរដ្ឋរបស់ រុស្ស៊ីមិនត្រូវទទួលរងនូវការគំរាមកំហែងនោះ។
លោកពូទីនបាននិយាយថា “អាវុធនុយក្លេអ៊ែរត្រូវបានធ្វើឡើងដើម្បីធានាសន្តិសុខរបស់ប្រទេសយើង ក្នុងអត្ថន័យយ៉ាងទូលំទូលាយបំផុតនៃពាក្យ អត្ថិភាពនៃរដ្ឋរុស្ស៊ី ប៉ុន្តែយើងក៏មិនតម្រូវឲ្យត្រូវតែប្រើប្រាស់វានោះដែរ ប្រសិនបើគ្មានភាពចាំបាច់” ។
លោកពូទីនបាននិយាយថា “គ្រាន់តែនិយាយអំពីរឿងនេះ (ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ) គឺប្រទេសរបស់យើងមានច្រើនជាងប្រទេសដែលជាសមាជិករបស់អង្គការណាតូទៅទៀត ” ។
លោកពូទីនបាននិយាយទៅកាន់ឥស្សរជននយោបាយថា៖ ការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី រហូតមកដល់ពេលនេះ ប្រទេសអ៊ុយក្រែនគឺមិនទាន់មានជោគជ័យដ៏មានន័យណាមួយឡើយទេ។
លោកបាននិយាយទៀតថា កងកម្លាំងរបស់ទីក្រុង Kyiv បានរងការខាតបង់យ៉ាងខ្លាំង ហើយគ្មានឱកាសប្រឆាំងនឹងយោធារុស្ស៊ីទៀតឡើយ។
លោក ពូទីន បានបន្ថែមទៀតថា៖ អ៊ុយក្រែននឹងអស់ឧបករណ៍យោធារបស់ខ្លួនក្នុងពេលឆាប់ៗនេះ បន្ទាប់មកក៏ពឹងផ្អែកទាំងស្រុងលើផ្នែករឹងដែលផ្គត់ផ្គង់ដោយលោកខាងលិច។
“ចំពោះការគ្មានយោធា អ៊ុយក្រែននឹងឈប់ប្រើឧបករណ៍របស់ខ្លួនទាំងស្រុង បន្ទាប់មកគ្រប់អ្វីៗដែលពួកគេប្រយុទ្ធ គឺពួកគេយកពីខាងក្រៅ ការធ្វើបែបនេះគឺមិនយូទេ និងលែងមានការប្រយុទ្ធ”។