ការស៊ើបអង្កេតរបស់ EC ចំពោះលោក Pita ទទួលបានកាលបរិច្ឆេទផុតកំណត់រយៈពេល 20 ថ្ងៃ

ប្រធាន EC លោក Ittiporn Boonpracong បាននិយាយកាលពីថ្ងៃសុក្រថា កាលបរិច្ឆេទកំណត់រយៈពេល 20 ថ្ងៃត្រូវបានដាក់លើការស៊ើបអង្កេតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ចំពោះការចោទប្រកាន់លើមេដឹកនាំ គណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat ថាបានរំលោភលើច្បាប់សរីរាង្គ ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកសភា។

តាមដានយើងតាមរយៈ Telegram CPN Daily

ទោះយ៉ាងណាក៏ដោយ កាលកំណត់អាចនិងត្រូវបន្តរហូតដល់ 15 ថ្ងៃក្នុងពេលតែមួយ ប្រសិនបើសំណើជាផ្លូវការត្រូវបានធ្វើឡើង នៅក្នុងករណីដែលគណៈកម្មាធិការស្វែងរកការពិតរបស់ EC មិនអាចបំពេញតាមកាលកំណត់បាន។

ប្រធាន EC និយាយថា ការស៊ើបអង្កេតដែលបានចាប់ផ្តើមទៅលើការចោទប្រកាន់របស់លោក Pita ពីបទរំលោភលើផ្នែកទី 151 នៃច្បាប់សរីរាង្គ គឺស្មើនឹងការស៊ើបអង្កេតព្រហ្មទណ្ឌដែលធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។

ប្រធាន EC បានមានប្រសាសន៍ទៀតថា “ ដើម្បីប្រញាប់ប្រញាល់ស៊ើបអង្កេតនៅរឿងនេះ អាចនឹងធ្វើឲ្យដំណើរការយុត្តិធម៌” របស់លោកបានឆ្លើយតបទៅនឹងសំណួរមួយដែលខាងសារព័ត៌បានសួរថា៖ តើការស៊ើបអង្កេតនឹងត្រូវបញ្ចប់ក្នុងពេលវេលាសម្រាប់ការបោះឆ្នោតសភាជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃដែរឬទេ?

សម្រាប់ EC កាលពីថ្ងៃទី 9 ខែមិថុនាបានច្រានចោលរាល់ញត្តិដែលស្នើឱ្យមានការស៊ើបអង្កេតថា៖​ តើការកាន់កាប់ភាគហ៊ុនរបស់លោក Pita នៅក្នុង iTV Plc បានធ្វើឱ្យគាត់មិនមានសិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោត ខណៈដែលការសម្រេចចិត្តក្នុងធ្វើការស៊ើបអង្កេតកំពុងតែស្វែងរកថា តើបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់ MFP បានរំលោភលើមាត្រា 151 នៃ ច្បាប់សរីរាង្គដោយការដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត បើទោះបីជាពួកគេបានដឹងថាគាត់មិនមានសិទ្ធិចូលរួមក៏ដោយនោះ។

ចំពោះការអំពាវនាវថ្មីដោយសមាជិកព្រឹទ្ធសភាមួយចំនួនសម្រាប់ EC ដើម្បីស្វែងរកសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើការកាន់កាប់ភាគហ៊ុន iTV របស់លោក Pita ។ លោក Ittiporn ប្រធាន(EC) បាននិយាយថា ញត្តិនឹងត្រូវដាក់ជូនបាន លុះត្រាតែគណៈកម្មាធិការស្វែងរកការពិត បានរកឃើញហេតុផលថាលោក Pita មិនមានសមត្ថភាពក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។  ហើយគណៈកម្មាធិការសំខាន់របស់ EC និងមានភាពជឿជាក់ប្រសិនបើមានការរកឃើញបែបនេះពិតមែន។

ប៉ុន្តែលោក Ittiporn បាននិយាយថា ចំពោះការអនុម័តលទ្ធផលនៃការបោះឆ្នោត​ថ្ងៃ​ទី ១៤ ខែ​ឧសភា សម្រាប់ EC នៅក្នុងសប្តាហ៍ក្រោយនិងធ្វើការពិភាក្សា​បន្ថែម​ទៀត​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទាំង​ប្រព័ន្ធ​មណ្ឌល​បោះឆ្នោត និង​បញ្ជី​គណបក្ស។

ហើយចំពោះលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ពិត​ជា​នឹង​ត្រូវ​បាន​អនុម័ត​ក្នុង​រយៈ​ពេល​៦០​ថ្ងៃបន្ទាប់»។

លោក Ittiporn មិនបានបដិសេធ ឬច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា យ៉ាងហោចណាស់សមាជិកសភាចំនួន 71 រូបអាចត្រូវបានព្យួរបន្ទាប់ពីមានពាក្យបណ្តឹងប្រឆាំងនឹងពួកគេ។

នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងវិញទៀត លោក Thosapone Dansuputra អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម (DBD) បានផ្តល់ការបំភ្លឺមួយដែលទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានដាក់ជូនពី iTV។ ដោយបង្ហាញពីស្ថានភាពប្រតិបត្តិការអាជីវកម្មបច្ចុប្បន្ន និងរបាយការណ៍ដែលបានដាក់ជូននៃកិច្ចប្រជុំម្ចាស់ភាគហ៊ុនចុងក្រោយរបស់ក្រុមហ៊ុន។

លោក Thosapone បានប្រដូចស្ថានភាព “កំពុងដំណើរការ” របស់ក្រុមហ៊ុនទៅនឹងមនុស្ស ដែលបង្ហាញថាបុគ្គលនោះនៅតែនៅរស់ មិនថាពួកគេកំពុងធ្វើការ ឬក៏អត់នោះទេ។ ហើយលោក​បាន​បន្ត​ថា វាដូចជារបាយការណ៍​នៃ​កិច្ច​ប្រជុំ​ម្ចាស់​ភាគហ៊ុន iTV អញ្ចឹងដែល​ត្រូវ​បាន​ទាមទារ​ដើម្បី​បញ្ជាក់​ថា ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ដាក់​ជូន​ត្រូវ​បាន​អនុម័ត​យ៉ាង​ត្រឹមត្រូវ​ពី​ម្ចាស់​ភាគហ៊ុនដែរនោះ។

scroll to top