មេដឹកនាំរងរបស់គណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនមិនទាន់បានឯកភាពគ្នាថាគណបក្សណានឹងកាន់តំណែងជាប្រធានសភានៅក្នុងរដ្ឋាភិបាលចម្រុះ ដែលបានគ្រោងទុក និងដឹកនាំដោយគណបក្សផ្លាស់ទីទៅមុខ (MFP) នោះទេ។
លោក Phumtham បាននិយាយថា ការអធិប្បាយរបស់លោកកាលពីថ្ងៃអាទិត្យ គឺបានបកស្រាយខុសបន្តិចបន្តួច នៅក្នុងរឿងដែលលោកបានដកស្រង់ឡើងនោះ គឺលោកបាននិយាយថា ចំពោះបញ្ហាត្រូវបានដោះស្រាយដោយគណបក្សទាំងពីរ ហើយគណបក្សភឿថៃបានទទួលស្គាល់ចំពោះមុខតំណែងនេះ (វាទាក់ទងទៅនឹងសារព័ត៌មានដែលចុះផ្សាយកាលពីម្សិលមិញដែលមានចំណងជើងថា៖ ភឿថៃ ទទួលស្គាល់តំណែងប្រធានសភាគឺជា (MFP)។
ដោយរូបខ្ញុំបាទជាវាលគ្មិនម្នាក់គឺចង់និយាយថា“ គណបក្សនយោបាយដែលមានសម្លេងគាំទ្រច្រើនជាងគេ (គឺមានសមាជិកសភាច្រើនជាងគេ) គួរតែទទួលបានតំណែងប្រធានសភា ហើយគណបក្សដែលស្ថិតក្នុងលេខរៀងទីពីរ គួរតែទទួលបានតំណែងអនុប្រធានសភាទាំងពីរ។ លោកបាននិយាយទៀតថា ចំពោះការបកស្រាយកាលពីម្សិលមិញ ដែលថាភឿកថៃបានទទួលស្គាល់តំណែងប្រធានសភាគឺជាគណបក្សចលនាឆ្ពោះទៅមុខ” វាការបកស្រាយយល់ច្រឡំតែប៉ុណ្ណោះ។
លោក Phumtham Wechayachai មេដឹកនាំរងភឿកថៃ បានបន្តទៀតថា នៅពេលនេះវាមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេថា តើគណបក្សណានឹងជាប់លេខមួយ និងជាគណបក្សដែលមានសមាជិកសភាច្រើនជាងគេនោះ។ ហើយសម្រាប់អ្វីដែលច្បាស់លាស់ លុះត្រាតែគណកម្មាធិការរៀបចំការបោះឆ្នោតយល់ព្រមជ្រើសរើសតំណាងរាស្ត្រដែលជាប់ឆ្នោតនៅថ្ងៃទី 21 ខែមិថុនា។
បើយើងយោងតាមលទ្ធផលបោះឆ្នោតបណ្តោះអាសន្នមិនទាន់ជាផ្លូវការ គឺគណបក្សចលនាឆ្ពោះទៅមុខបាននាំមុខគេដោយមានសមាជិកសភាចំនួន 151 រូប និងគណបក្សភឿថៃនៅលំដាប់ទីពីរជាមួយនឹង 141 នៅក្នុងមណ្ឌលបោះឆ្នោត និងប្រព័ន្ធបញ្ជីគណបក្ស។
ហើយលោកក៏សូមមិនប្រាប់ឈ្មោះគណបក្សណាដែលនឹងទទួលបានតំណែងជាប្រធានសភា ឬអ្នកណានឹងត្រូវតែងតាំងឲ្យកាន់តំណែងនោះទេ។ លោកបានបន្តថា បញ្ហានេះនៅតែត្រូវដោះស្រាយដោយភាគីដែលមានជាប់ពាក់ព័ន្ធ។
លោក Phumtham បាននិយាយថា កាលពីយប់ថ្ងៃអាទិត្យ លោកបានទូរស័ព្ទទៅលោក Adisorn Piangket ដែលជាសមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃ ដើម្បីជម្រះបញ្ហានេះ។
លោក Adisorn Piangket កាលពីថ្ងៃអាទិត្យបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះវាគ្មិន ដែលធ្វើសេចក្តីអត្ថធិប្បាយចំពោះតែមេដឹកនាំ MFP ។
លោក Phumtham បាននិយាយថា លោកបានស្នើសុំច្រកចេញពីការជាប់គាំង បន្ទាប់ពីគណបក្សភឿថៃ និង MFP ដែលបានជាប់គាំងលើការងារក្នុងការជ្រើសរើសប្រធានសភា។ លោកចង់ឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះដែលមានគណបក្សចំនួន ៨ ដំណើរការ។ ហើយប្រជាពលរដ្ឋគឺកំពុងតែរង់ចាំមើលការផ្លាស់ប្តូរ ដែលមិនមែនជាការតស៊ូដើម្បីដណ្តើមតំណែងនៅក្នុងនយោបាយនោះទេ។
នៅពេលដែលវាច្បាស់ថាគណបក្សណាមានសមាជិកសភាច្រើនជាងគេនោះ ការពិភាក្សារវាងគណបក្សភឿថៃ និងចលនាឆ្ពោះទៅមុខនឹងត្រូវចាប់ផ្តើម។ លោកបានបន្តថា បន្ទាប់ពី EC អនុម័តពីសមាជិកសភាដែលជាប់ឆ្នោតបានរួចរាល់ នោះគណបក្សទាំងពីរនឹងមានពេល១៥ថ្ងៃដើម្បីជ្រើសរើសប្រធានសភា។
នៅពេលសួរអំពីរបាយការណ៍ដែល គណបក្សចលនាឆ្ពោះទៅមុខ MFP នឹងដាក់ឈ្មោះបេក្ខជនរបស់ខ្លួនធ្វើជាប្រធានសភានៅថ្ងៃទី 22 ខែមិថុនា លោក Phumtham បាននិយាយថា ចំពោះរឿងនេះមិនមានការយល់ព្រមរួមគ្នាដោយគណបក្សទាំងពីរនោះទេ។
លោកបានបន្តថា គណបក្សភឿថៃខ្លួនឯងមិនបានដោះស្រាយលើមុខតំណែងណាដែលនឹងត្រូវបំពេញដោយសមាជិកទាំងក្នុងសភា ឬក្នុងគណៈរដ្ឋមន្ត្រីថ្មីនោះទេ។ ដោយលោកបន្តថា គណបក្សទាំងពីរគួរតែផ្តោតលើការបង្កើតរដ្ឋាភិបាលជាចម្បង។
ចំនែកនៅទីស្នាក់ការកណ្តាលនៃចលនាឆ្ពោះទៅមុខ អគ្គលេខាធិការបក្ស លោក Chaithawat Tulaton បាននិយាយថា លោកជឿជាក់ថា បញ្ហាប្រធានសភានឹងត្រូវបានដោះស្រាយនៅសប្តាហ៍នេះ។
នៅពេលសួរថាតើ MFP នឹងតែងតាំងនរណាសម្រាប់តំណែងប្រធានសភា លោក Chaithawat Tulaton បាននិយាយថា គណបក្សមិនទាន់ឆ្លងកាត់ដំណើរការជ្រើសរើសនៅឡើយទេ។
ប៉ុន្តែសមាជិកសភាបីរូបបានដែលជាប់ឆ្នោតនៅក្នុងគណបក្សត្រូវបានគេរាយការណ៍ថាជា៖ បេក្ខជន – Nathawut Buaprathum ដែលជាសមាជិកសភាជាប់ឆ្នោតនិងជាអនុប្រធានគណបក្ស Padipat Santipada សមាជិកសភាដែលជាប់ឆ្នោតសម្រាប់ Phitsanulok និង Teerajchai Panthumas ការបោះឆ្នោតសមាជិកសភាសម្រាប់ទីក្រុងបាងកក។
លោក Chaithawat Tulaton បាននិយាយថាលោកមិនបានគិតអំពីបញ្ហាណាផ្សេង ក្រៅពីការផ្តោតលើការបង្កើតរដ្ឋាភិបាល ដែលមានលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីនោះទេ។
លោក Chaithawat បាននិយាយថា “ខ្ញុំនិយាយក្នុងនាមតំណាងឲ្យគណបក្សភឿថៃថា គណបក្សមួយនេះបានបង្ហាញចេតនាច្បាស់លាស់របស់ខ្លួនក្នុងការចូលរួមក្នុងការបង្កើតរដ្ឋាភិបាល និងជំរុញឱ្យលោក Pita ធ្វើជានាយករដ្ឋមន្ត្រី”។
លោកបានបន្ថែមថា ប្រសិនបើអ្វីៗដំណើរការទៅតាមពេលវេលាកំណត់ នាយករដ្ឋមន្ត្រីថ្មីនឹងត្រូវជ្រើសរើសនៅពាក់កណ្តាលខែកក្កដា។