ទាហ៊ានអ៊ីស្រាអែល បានប្រើបា្រស់ឧទ្ធម្ភាគចក្រ ដោយបានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន ៥ នាក់

មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃទី 19 ខែមិថុនា (Reuters) បានឲ្យដឹងថា- បញ្ជាការរបស់អ៊ីស្រាអែលដែលគាំទ្រការបាញ់ប្រហារដោយប្រើឧទ្ធម្ភាគចក្រ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន 5 នាក់រួមទាំងក្មេងជំទង់ម្នាក់ និងរងរបួសរហូតដល់ទៅ 66 នាក់ ខណៈដែលមានការវាយឆ្មក់នៅតំបន់ West Bank បាននាំឱ្យមានការប្រយុទ្ធគ្នារយៈពេលជាច្រើនម៉ោងជាមួយក្រុមប្រដាប់អាវុធជីហាតអ៊ីស្លាម។

តាមដានយើងតាមរយៈ Telegram CPN Daily

យោធាបាននិយាយថា បុគ្គលិកអ៊ីស្រាអែលប្រាំពីរនាក់បានរងរបួស បន្ទាប់ពីទាហ៊ានបានរងការបាញ់ប្រហារក្នុងអំឡុងពេលប្រតិបត្តិការមួយនៅក្នុងទីក្រុង Jenin ដើម្បីចាប់ខ្លួនជនជាតិប៉ាឡេស្ទីនពីរនាក់ ដែលជា​​ក្រុម​ជីហាត​អ៊ីស្លាម​ប្រដាប់​អាវុធ ពួកគេបានសង្ស័យក្នុងការប៉ុនប៉ងវាយប្រហារ។ 

ជាមួយនឹងការបង្កើតសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក បានជាប់គាំងអស់រយៈពេលជិតមួយទសវត្សរ៍ នៅទីក្រុង Jenin និងតំបន់ផ្សេងទៀតនៃភាគខាងជើង West Bank។ ស្របពេលដែល ជម្លោះតាមផ្លូវបានកើតឡើងដោយជនជាតិអ៊ីស្រាអែល ជាមួយនិងជនជាតិប៉ាឡេស្ទីនបានផ្ទុះឡើង។

វីដេអូដែលទទួលបានដោយ Reuters បានបង្ហាញពីការផ្ទុះមួយរុំព័ទ្ធការដឹកជញ្ជូនទាហ៊ានពាសដែក ខណៈដែលការបាញ់ប្រហារបានផ្ទុះឡើង។ ហើយវីដេអូឃ្លីបផ្សេងទៀតបានបង្ហាញពីឧទ្ធម្ភាគចក្រយោធាអ៊ីស្រាអែលបានបាញ់កាំជ្រួច និងបញ្ចេញអណ្តាតភ្លើង។

អ្នកនាំពាក្យយោធាបាននិយាយថា ឧទ្ធម្ភាគចក្រ Apache បានបាញ់ទៅលើតំបន់បើកចំហមួយ ដើម្បីជំរុញខ្មាន់កាំភ្លើងឲ្យតបតមកវិញ ខណៈដែលមានអ្នកស្លាប់ និងរបួសត្រូវបានដកចេញពីការដឹកជញ្ជូនកងទ័ពអ៊ីស្លាមផងដែរ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា​៖ «​យើង​ដឹង​ថា​ប្រជាជន​ប៉ាឡេស្ទីន​ត្រូវ​បានរងនូវការ​វាយ​ប្រហារក្នុង​ចំនួន​ដ៏​ច្រើនលើសលុប​​ ហើយយើងក៏​នឹង​បន្ថែម​ពេលពីរបីម៉ោងដើម្បីវាយប្រហារបន្ថែមទៀត ចំពោះលទ្ធផលវានឹងកាន់តែអាក្រក់ខ្លាំងជាក់ជាមិនខាន”។

មិនមានការបញ្ជាក់ភ្លាមៗទេ ប៉ុន្តែឧទ្ធម្ភាគចក្រក៏បានបញ្ចេញអណ្តាតភ្លើង ព្រមទាំងការបាញ់កាំជ្រួចផងដែរនោះ ប៉ុនតែខាងយុទ្ធជនប៉ាឡេស្ទីននៅតែមិនរាលថយ។

 មន្ត្រីម្នាក់មកពីគណបក្ស Fatah បាននិយាយថា ក្រុមយុទ្ធជនអ៊ីស្លាមដែលមកពីទីក្រុងជិតៗ Nablus និង Tulkarem បានមកដល់ទីក្រុង Jenin ដើម្បីគាំទ្រក្រុមយុទ្ធជនក្នុងតំបន់របស់យើង។

លោក Atta Abu Rmeileh បាននិយាយថា៖ ប្រតិបត្តិការរបស់ពួកនឹងទទួលការបរាជ័យ  ហើយប្រជាជនប៉ាឡេស្ទីនរបស់យើងនឹងយកឈ្នះ នូវពេលនេះការសន្ទនារវាងពួកយើងនឹងគ្រាន់តែការបើកសមរភូមិតែប៉ុណ្ណោះ។

ការប្រើប្រាស់កាំភ្លើងតាមឧទ្ធម្ភាគចក្រគឺខុសពីធម្មតាក្នុងប្រតិបត្តិការនេះ បានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការប្រយុទ្ធគ្នានៅក្នុងទីក្រុង Jenin គឺជាកន្លែងដែលក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធរួមទាំងក្រុមហាម៉ាស់ និងជីហាតអ៊ីស្លាមមានវត្តមានខ្លាំងនៅក្នុងជំរំជនភៀសខ្លួន ។

មន្ត្រីក្រុមជីហាតអ៊ីស្លាមម្នាក់បាននិយាយថា ការប្រើប្រាស់យន្តហោះរបស់សត្រូវ នឹងជម្រុញឲ្យពួកយើងប្រើប្រាស់នូវឩបករណ៍ដែលធ្វើឲ្យសត្រូវនឹកស្មានមិនដល់។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant របស់អ៊ីស្រាអែល បាននិយាយថា យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយ ឲ្យតែយើងគិតថាចាំបាច់។

លោកបាននិយាយនៅលើ Twitter ថា រាល់ការប្រយុទ្ធគឺមិនមានការសម្របសម្រួលណាមួយនោះទេ យើងនឹងបន្តប្រើគ្រប់វិធីសាស្រ្តដើម្បីវាយលុក។

ក្រុម​ហាម៉ាស់​មួយ​ក្រុម​ទៀត​បាន​និយាយ​ថា​ក្រុម​យុទ្ធជន​របស់​ខ្លួន​ក៏និង​ចូល​រួមរហូតដល់ទីបំផុតផងដែរ។

 ចំនែកសាក្សីនៅ Jenin បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានឃុំខ្លួនក្នុងអំឡុងពេលការវាយឆ្មក់ពីជនជាតិអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទ។

scroll to top