នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក Rishi Sunak ប្រកាស់ផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ចំនួន ៣ ពាន់លានដុល្លា

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នឹងបង្ហាញកញ្ចប់ដ៏ធំមួយសម្រាប់ជាជំនួយដល់ប្រទេសអ៊ុយក្រែនចំនួន ៣ ពាន់លានដុល្លារ សម្រាប់ការធានាពីលទ្ធភាពរបស់ប្រទេសអ៊ុយក្រែន ដើម្បីអាចទទួលប្រាក់កម្ចីពីធនាគារពិភពលោក ក្នុងគោលបំណងដើម្បីកសាងប្រទេសមួយនេះឡើងវិញ។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅក្នុងរយៈពេលនៃការចាប់ផ្តើមនៃសន្និសិទ​ ដែលស្តីពីការជួយសង្គ្រោះអ៊ុយក្រែន ក្នុងរយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ៍ លោក Rishi Sunak នឹងគូសបញ្ជាក់ពីកញ្ចប់ដែលនឹងរួមបញ្ចូលផងដែរ នូវជំនួយទ្វេភាគីចំនួន 240 លានផោន (306 លានដុល្លារ) និងមានការពង្រីកការវិនិយោគអន្តរជាតិរបស់អង់គ្លេសនៅអ៊ុយក្រែនថែមទៀតផង។

ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើម ការឈ្លានពានពេញលេញរបស់ខ្លួននៅក្នុងខែកុម្ភៈឆ្នាំមុន។  លោក Rishi Sunak សង្ឃឹមថាសន្និសីទនេះនឹងពង្រឹងជំហររបស់ទីក្រុងឡុងដ៍ ខណៈពេលដែលមានការលើកទឹកចិត្តដល់វិស័យឯកជនឱ្យធ្វើការបន្ថែមទៀត ដើម្បីជួយកសាងប្រទេសមួយនេះឡើងវិញ។

  លោក Rishi Sunak បានថ្លែងសុន្ទរកថា​ដែល​ចេញ​ដោយ​ការិយាល័យ​របស់​គាត់​ថា​៖ «​ការចូលរួមពី​សម្ព័ន្ធមិត្ត​ គឺអាចឲ្យយើងនូវតែ​រក្សា​ការ​គាំទ្រ​របស់​យើង​ ដើម្បី​ការពារ​របស់​អ៊ុយក្រែន និង​សម្រាប់​ការ​វាយលុក​ប្រឆាំង ហើយ​យើង​នឹង​ឈរ​ជាមួយ​អ៊ុយក្រែន​ជារៀងដ៏រាប  ឬរហូតដល់ពួកគេអាចយក​ឈ្នះ​សង្គ្រាម​នេះ»។

“ចំពោះរូបខ្ញុំផ្ទាល់ពិតជាមានមោទនភាពខ្លាំងណាស់ ដែលថ្ងៃនេះយើងកំពុងប្រកាសពីការប្តេជ្ញាចិត្ត ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែន។ ហើយក្នុងរយៈពេល 3 ឆ្នាំខាងមុខ យើងនឹងផ្តល់ការធានាប្រាក់កម្ចីដែលមានតម្លៃស្មើរនឹង 3 ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត”។

លោក Ajay Banga ប្រធានក្រុមធនាគារពិភពលោកបាននិយាយថា ការធានានេះនឹងអនុញ្ញាតឱ្យមានការបន្តជួយ “គឺការកសាងជីវិតរបស់ពួកគេឡើងវិញ បន្ទាប់ពីរងនូវការបំផ្លិចបំផ្លាញពីសង្គ្រាម” ។

សហរដ្ឋ​អាមេរិកវិញ ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់​ចេញ​កញ្ចប់​ជំនួយ​ថ្មី​ឲ្យកាន់តែ​រឹងមាំ ​សម្រាប់​អ៊ុយក្រែន​នៅ​ថ្ងៃ​ពុធផងដែរ។

ព្រោះថាបន្ទាប់ពីសង្រ្គាមជាងមួយឆ្នាំនៅអ៊ុយក្រែន លោក Rishi Sunak សង្ឃឹមថា សន្និសីទនេះនឹងលើកទឹកចិត្តដល់វិស័យឯកជនឱ្យប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីជួយពន្លឿនការកសាងឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។  ប៉ុន្តែមន្ត្រីក៏នឹងត្រូវតស៊ូជាមួយនឹងបញ្ហានៃការផ្តល់ការធានារ៉ាប់រងប្រភេទការពារនូវការខូចខាត និងការបំផ្លិចបំផ្លាញដោយសង្រ្គាមផងដែរ។

ការិយាល័យរបស់គាត់បាននិយាយថា៖ គាត់ក៏នឹងចាប់ផ្តើមសន្និសិទក្នុងទីក្រុងឡុងដ៍សម្រាប់ការធានារ៉ាប់រងហានិភ័យដោយសារសង្គ្រាមនៅឯកិច្ចប្រជុំកំពូល ហើយថាក្រុមហ៊ុនធំ ៗ មួយចំនួនបានចុះហត្ថលេខារួចរាល់ ចំពោះអ្វីដែលហៅថាអ៊ុយក្រែន Business Compact ដែលជាសេចក្តីថ្លែងការណ៍នៃការគាំទ្រសម្រាប់ការងើបឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន។

នៅក្នុងពេលនេះ អ៊ុយក្រែនកំពុង ស្វែងរកថវិកា រហូតដល់ 40 ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់ផ្នែកដំបូងនៃ “ផែនការ Green Marshall” ដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ រួមទាំងការអភិវឌ្ឍឧស្សាហកម្មដែកគ្មានធ្យូងថ្ម នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនដែលបាននិយាយមុនពេលបើកសន្និសីទ។

វិក័យប័ត្រសរុបនឹងមានទំហំធំ រវាងអ៊ុយក្រែននិងធនាគារពិភពលោក ហើយគណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិបានធ្វើការប៉ាន់ស្មានក្នុងខែមីនាថា ការចំណាយនិងអាចឈានដល់ ៤១១ ពាន់លានដុល្លារសម្រាប់ឆ្នាំដំបូងនៃសង្គ្រាម ឬក៏អាចឈានដល់ជាង 1 ពាន់ពាន់លានដុល្លារ។

Reporter:
scroll to top