សមាជិកសភារបស់គណបក្សភឿថៃភាគច្រើនកំពុងទទូចថា ប្រធានសភាថ្មីត្រូវតែជាបេក្ខជនមកពីគណបក្សរបស់ពួកគេ។ សមាជិកសភារបស់គណបក្សភឿកបានបន្តទៀតថា អ្នកនៅក្នុងសភាគួរតែស្តាប់យោបល់ ពីអ្នកមានសិទ្ធិបោះឆ្នោតនៅទីនេះ វាប្រសើរជាជាងការស្តាប់តែគណបក្សដែលឈ្នះឆ្នោតតែម្នាក់(MFP) មតិច្រើនគួរតែមានអាទិភាព។
បញ្ហាមួយនេះត្រូវបានលើកឡើងកាលពីថ្ងៃពុធម្សិលមិញនេះ គឺនៅក្នុងសិក្ខាសាលាមួយសម្រាប់សមាជិកសភាថ្មីរបស់គណបក្សដែលទទួលបានការគាំទ្រដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) កាលពីថ្ងៃច័ន្ទបន្ទាប់ពីការបោះឆ្នោតជាសកលថ្ងៃទី ១៤ ឧសភា។ ក្នុងនោះផងដែរ ក៏មានវត្តមានរបស់នាយកប្រតិបត្តិបក្សដូចជាមេដឹកនាំបក្សភឿថៃ លោក Cholnan Srikaew អនុប្រធានលោក Phumtham Wechayachai និងអគ្គលេខាធិការ លោកPrasert Chantararuangthong ក៏បានចូលរួមផងដែរ។
យោងតាមប្រភពគណបក្ស សមាជិកសភាជាច្រើននាក់មានការខកចិត្តជាខ្លាំង បន្ទាប់ពីនាយកប្រតិបត្តិគណបក្សមួយចំនួនបាននិយាយថា ជាគោលការណ៍តំណែងប្រធានសភាគួរតែជា MFP ព្រោះគណបក្សមួយនេះទួលបានអាសនៈសភាច្រើនជាងគេ ខណៈដែលគណបក្សភឿថៃដែលបានបញ្ចប់ជាបេក្ខជនឈរឈ្មោះនឹងកាន់តំណែងត្រឹមជា អនុប្រធានសភា។ ជាមួយគ្នានោះដែរ MFP បានបញ្ចប់ជាលើកដំបូងនៅក្នុងការស្ទង់មតិកាលពីខែមុន ជាមួយនឹងអាសនៈចំនួន 151 ដែលច្រើនជាងគណបក្សភឿថៃចំនួន 10 ។ គណបក្សទាំងពីរនិងគណបក្សចំនួនប្រាំមួយផ្សេងទៀតបានបង្កើតសម្ព័ន្ធអនាគតដែលមានសមាជិកចំនួន 313 ដែលសង្ឃឹមថានឹងក្លាយជារដ្ឋាភិបាលបន្ទាប់។ ក្នុងអំឡុងពេលសិក្ខាសាលា សមាជិកសរបស់ភាគណបក្សភឿថៃ លោក Adisorn Piengkes បាននិយាយថា ប្រធានសភាត្រូវតែមកពីគណបក្សភឿថៃ។
ថ្វីត្បិតតែ”យើងទទួលបានត្រឹមតែ 141 អាសនៈនៅក្នុងសភា វាមានចំនួនតិចជាង គណបក្សពួកគេ [MFP] ដែលទទួលបាន 151 ក៏ពិតមែន។ ប៉ុន្តែហេតុអ្វីបានជាយើងត្រូវនូវក្រោមពួកគេគ្រប់ពេលវេលានោះ? MFP គួរតែដឹកនាំសាខាប្រតិបត្តិ ប៉ុន្តែក៏វាមិនច្រើនពេកដល់ថ្នាក់ មានការកាន់តំណែងជាប្រធានសភាទៀតនោះ។ នៅពេលនេះ”ខ្ញុំកំពុងតស៊ូដើម្បីផលប្រយោជន៍រួមរបស់គណបក្សភឿថៃ យើងមិនអាចអនុញ្ញាតឱ្យ MFP យកកៅអីប្រធានសភាបាននោះទេ។ យើងមានបេក្ខជនជាច្រើនដែលស័ក្តិសមសម្រាប់តំណែងនេះ ហើយពួកយើងក៏មិនឱនលំទោនចំពោះ MFP ជ្រុលពេកដែរ។
លោក Adisorn Piengkes បាននិយាយថា “ភឿថៃមានបទពិសោធន៍លើការងារនយោបាយ 22 ឆ្នាំហើយវាគួរតែមិនមែនត្រឹមតែជាបណ្តាញរបស់ MFP នោះទេ”។ ថ្លែងបន្ទាប់ពីសិក្ខាសាលា លោកបណ្ឌិត Cholnan Srikaew អនុប្រធានបក្សបាននិយាយថា សមាជិកសភាបក្សភាគច្រើនយល់ស្របថា ប្រធានសភាគួរតែជាបេក្ខជនដែលត្រូវបានជ្រើសរើសដោយគណបក្សភឿថៃ។ មនុស្សជាង 10 លាននាក់បានបោះឆ្នោតឱ្យគណបក្សក្នុងអំឡុងពេលបោះឆ្នោត។ ទោះយ៉ាងណា លោកថា គណបក្សប្រហែលជាត្រូវកោះប្រជុំដើម្បីសម្រេចលើបញ្ហានេះជាមុនសិន។
លោក Phumtham បាននិយាយក្រោយសិក្ខាសាលាថា លោកបានដឹកនាំក្រុមអ្នកចរចាដើម្បីពិភាក្សាអំពីការបែងចែកអាសនៈគណៈរដ្ឋមន្ត្រីជាមួយ MFP ។ លោកបានមានប្រសាសន៍ក្នុងអំឡុងកិច្ចពិភាក្សាថា លោកបានស្នើឲ្យគណបក្សទាំងពីរទទួលបានអាសនៈគណៈរដ្ឋមន្ត្រីចំនួន ១៤ ដែលគណបក្សនីមួយៗមានសិទ្ធិកាន់តំណែងនាយករដ្ឋមន្ត្រី។ លោក Phumtham Wechayachai បាននិយាយថា លោកក៏បានស្នើផងដែរថា ដោយសារតែចំនួនអាសនៈសភា ដែលឈ្នះដោយគណបក្សភឿថៃគឺតិចជាង MFP វាជារឿងពិត តែបើយើងលើរឿងដែលជាការសមរម្យវិញ តំណែងប្រធានសភាគួរតែជារបស់ភឿថៃ។ លោកបានមានប្រសាសន៍ថា “យើងបានស្នើឲ្យពួកគេពិចារណាសំណើនេះឲ្យបានលឿន ប៉ុន្តែមិនមានការពិភាក្សាបន្ថែមទៀតបានកើតឡើងទេ”។
សមាជិកសភារងគណបក្សភឿថៃ លោក Sutin Klungsang បាននិយាយថា មិនទាន់មានការសន្និដ្ឋានថាអ្នកណាម្នាក់ដែលអាចទទួលតំណែងប្រធានសភាក្នុងពេលសិក្ខាសាលានោះទេ។ លោក Sutin បាននិយាយថាគណបក្សភឿថៃនឹងធ្វើមហាសន្និបាតម្តងទៀតដើម្បីបោះឆ្នោតលើបញ្ហានេះ។ លោកបានបន្ថែមថា នាយកប្រតិបត្តិគណបក្ស នឹងត្រូវលុបបំបាត់បញ្ហានេះ និងស្វែងរកវិធីសាស្ត្រផ្សេងទៀត ដើម្បីជៀសវាងជម្លោះជាមួយ MFP ។ មេដឹកនាំគណបក្ស Prachachat លោក Wan Muhamad Nor Matha បាននិយាយថា ការបង្កើតរដ្ឋាភិបាលថ្មី ប្រហែលជាមិនដំណើរការដោយរលូននោះទេ ប្រសិនបើសមាជិកសភាត្រូវបានផ្តល់ការបោះឆ្នោតដោយសេរីលើមុខតំណែងប្រធានសភាបែបនេះនោះ។ ការប្រយុទ្ធគ្នាគ្នាដើម្បីទទួលបានតំណែងដែលកំពុងកើតឡើងជាបន្តបន្ទាប់ពីគណបក្សភឿថៃ ដោយកាលពីថ្ងៃច័ន្ទ ពួកគេគឺតែប្រកាន់ជំហរក្នុងបដិសេធមិនឱ្យ MFP ទទួលនូវតំណែងនោះទេ។ លោក Phumtham Wechayachai កាលពីថ្ងៃច័ន្ទនោះដែរក៏បាននិយាយថា ភាគីទាំងពីរនៅតែត្រូវយល់ព្រមលើបញ្ហានេះ ទោះបីជាមានការអះអាងកាលពីថ្ងៃអាទិត្យថា MFP បានយល់ព្រមផ្តល់ឱ្យគណបក្សភឿថៃអាចទទួលបាននូវតំណែងជាអនុប្រធានសភាពីររូប ដែលជាថ្នូរនឹងតំណែងប្រធានសភាក៏ដោយ។ លោក Phumtham Wechayachai បានដើរថយក្រោយបន្តិចនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ដោយលោកបាននិយាយថា លោកគ្រាន់តែបញ្ជាក់ពីជំនឿរបស់លោកក្រោមអត្ថន័យថា តំណែងប្រធានសភាគួរបានទៅគណបក្សដែលឈ្នះអាសនៈសភាច្រើនជាងគេ នៅក្នុងការបោះឆ្នោត។