មានការផ្ទុះអាគារបុរាណមួយបានកើតឡើង នៅក្នុងនោះគឺជាសាលារចនាដែលពេញនិយមមួយសម្រាប់សិស្សនិស្សិតជាតិ និងអន្តរជាតិ ដែលស្ថិតនៅក្នុងសង្កាត់ទី 5 នៃរដ្ឋធានីបារាំង នៅក្បែរ Latin Quarter បណ្តាលឱ្យអគារបានដួលរលំ។
បើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gérald Darmanin បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅពេលល្ងាចគឺកំពុងតែស្វែងរកគំនរបាក់បែកសម្រាប់មនុស្សពីរនាក់ដែលបាត់ខ្លួន។
លោកបានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ជនរងគ្រោះដែលរបួសធ្ងន់៤នាក់ គឺកំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ ខណៈដែលមានមនុស្ស ៣៣នាក់ផ្សេងទៀតរងរបួសស្រាល។
លោក Florence Berthout អភិបាលក្រុង Arrondissement បាននិយាយអំពីការផ្ទុះថា៖ “កាផ្ទុះនោះវាពិតសាហាវណាស់” កញ្ចក់បានផ្ទុះជាបំណែកតូចៗ ហើយធ្លាក់ពីលើអគារដែលផ្ទុះនោះ។
អ្នកនាំពាក្យប៉ូលីស Loubna Atta បាននិយាយថា ការផ្ទុះនេះ វាពិតជាលឿនពេកហើយ យើងពិតជាពិបាកក្នុងការកំណត់ប្រភពនៃអគ្គីភ័យ ហើយក៏មិនអាចបញ្ជាក់តាមរបាយការណ៍ណាមួយ ថាវាបណ្តាលមកពីអ្វីឲ្យប្រាកដនោះទេ។
រូបភាពនៅក្នុងទូរទស្សន៍បានបង្ហាញពីគំនរបាក់បែកពីសាលា Paris American Academy ពាសពេញផ្លូវ Rue Saint-Jacques ព្រមទាំងមានផ្សែងហុយចេញពីអគារ ដែលនៅក្បែរអាគារដែលបានឆាបឆេះនោះ។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង៤ និង ៥៥ នាទីរសៀល ក្នុងមូលដ្ឋាន ខណៈមនុស្សកំពុងចេញពីធ្វើការទៅផ្ទះ ។ រថយន្តពន្លត់អគ្គិភ័យប្រមាណ ៧០គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ២៧០គ្រឿងបានចូលរួមក្នុងការឆ្លើយតបជាបន្ទាន់។
Rue Saint-Jacques ដឹកនាំពី វិហារ Notre-Dame ទៅសាកលវិទ្យាល័យ Sorbonne និង Val de Grace ដែលជាប្លុកទីពីរទីបី ពី Jardin du Luxembourg ដ៏ពេញនិយម។