ប្រទេសចិនបាន​តវ៉ា​ជា​ផ្លូវ​ការ​ចំពោះ​ការ​ចាត់​ទុក​របស់លោក Joe Biden ដែលនិយាយថា​មេដឹកនាំ​ខ្លួន​ថា​ជា​ជន​ផ្តាច់ការ

ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចុះបញ្ជីក្នុងការតវ៉ាជាផ្លូវការលើការលើកឡើងរបស់លោកប្រធានាធិបតី Joe Biden ចំពោះមេដឹកនាំចិនលោក Xi Jinping ថាជា “ជនផ្តាច់ការ” ខណៈដែលលេខាធិការរតនាគារ  លោកស្រី Janet Yellen បានសង្កត់ធ្ងន់លើសារៈសំខាន់ដ៏សំខាន់នៃមហាអំណាចគូប្រជែងទាំងពីរក្នុងការរក្សាទំនាក់ទំនងទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ។
          ការកត់សម្គាល់របស់លោក Joe Biden បាននិយាយនៅពេលដែលលោកធ្វើសេចក្តីថ្លែងការ កាលពីថ្ងៃអង្គាររ៍ សម្រាប់ការបោះឆ្នោតឡើង​វិញសម្រាប់ឆ្នាំ 2024 គឺនៅក្នុងថ្ងៃបន្ទាប់ដែលរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ គួរបញ្ជាក់ថា ការធ្វើដំណើររបស់ទៅកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីរូបនេះ គឺមានគោលបំណង ស្វែងរកស្ថេរភាពនៃទំនាក់ទំនងធ្វេរភាគី និងការកែរលម្អទំនាក់ទំនងឲ្យបានប្រសើរឡើងវិញជាមួយនិងប្រទេសចិន។ ប៉ុន្តែសម្រាប់លោក Joe Biden បានហៅប្រធានាធិបតីចិនថា ជាជនផ្តាច់ការ ដោយសារលោកបានពណ៌នាថា លោក Xi Jinping គឺជាមនុស្សគ្មានទំនាក់ទំនង កំឡុងពេលរដូវរងាចុងក្រោយដែលមានភាពចលាចលលើអំពើរចារកម្មនៅក្នុងប្រទេសចិន ហើយប្រទេសមួយនេះនិងមាន “ការលំបាកខាងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ” ។

តាមដានយើងតាមរយៈ Telegram CPN Daily

ស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនបានធ្វើការតវ៉ាជាផ្លូវការ ដោយឯកអគ្គរដ្ឋទូតចិនឈ្មោះថា Xie Feng បានប្រាប់រដ្ឋមន្ត្រីជាន់ខ្ពស់នៅសេតវិមាន និងក្រសួងការបរទេសកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន “គួរតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបចោលនូវផលប៉ះពាល់ជាអវិជ្ជមាន” នៅអ្វីដែលលោក Joe Biden បាននិយាយ”។
          នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតបាននិយាយទៀតថា “ជាមួយនឹងសុន្ទរកថាដែលមិនទទួលខុសត្រូវចុងក្រោយបង្អស់របស់ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក គឺវាពាក់ព័ន្ធអំពីប្រព័ន្ធនយោបាយរបស់ប្រទេសចិន និងមេដឹកនាំកំពូលរបស់ខ្លួនទាំងស្រុង។ ហើយចំពោះប្រជាជនចិនមិនអាចជួយអ្វីបាន ក្រៅពីចោទសួរពីភាពស្មោះត្រង់ពីខាងភាគីអាមេរិក” ពិតជាមានបំណងក្នុងការស្វែងរកស្ថេរភាពនៃទំនាក់ទំនងដែរឬទេ។ «ព្រោះបន្ទាប់ពីការរិះគន់របស់លោក Joe Biden គឺមិនអាចជះឥទ្ធិពលមកលើមន្ត្រីរដ្ឋបាល និងប្រជាជនចិនឲ្យទទួលយកការញុះញង់ផ្នែកនយោបាយណាមួយ ដើម្បីប្រឆាំងនឹងមេដឹកនាំកំពូលរបស់ខ្លួនជាដាច់ខាត។
          ក្នុងនាមជាអ្នកទំនាក់ទំនងផ្លូវការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សាររបស់ឯកអគ្គរដ្ឋទូតចិន សូមថ្លែងទៅកាន់រដ្ឋបាលរបស់លោក Biden ថា​ វាពិតមានធ្ងន់ធ្ងរណាស់សម្រាប់ការរិះគន់មួយនេះ។ ប៉ុន្តែប្រទេសចិនក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបដែលឯកអគ្គរដ្ឋទូតបានថ្លែងទៅអាមេរិកដែរ។ អ្វីដែលជាចម្ងល់របស់អ្នកនយោបាយនៅពេលនេះ តើចិនកំពុងតែស្វែងរកការសូមទោសពីរដ្ឋាភិបាលសហរដ្ឋអាមេរិកលោក Joe Biden ឬយ៉ាងណា។
          ចិន និង​អាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​កំពុងជំរុញឲ្យមានភាពល្អកករ​ជុំវិញ​ទំនាក់ទំនង​ការទូត។ ប្រទេសចិនបានប្រើប្រាស់វិធានការការទូត រហូតដល់ការធ្វើសមយុទ្ធយោធាចេញពីកោះតៃវ៉ាន់ ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនចំពោះសហរដ្ឋអាមេរិកថែមទៀតផង។

មន្ត្រីរដ្ឋបាលរបស់លោក Joe Biden កាលពីថ្ងៃពុធបានការពារការលើកឡើងរបស់លោក Biden ដោយនិយាយថា លោកប្រធានាធិបតីបានបង្ហាញពីភាពខុសគ្នារវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាពរបស់ពិភពលោកតែប៉ុណ្ណោះ។ ហើយក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនធ្វើការអត្ថាធិប្បាយលើការពិភាក្សាការទូតជាឯកជននោះទេ។
          ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលមិនពាក់ព័ន្ធក្នុងទីក្រុងប៉ារីស លោកស្រី Janet Yellen ដែលជាសេដ្ឋវិទូជនជាតិអាមេរិកបាននិយាយថា “ការទាក់ទងទៅនឹងការអត្ថាធិប្បាយ ខ្ញុំគិតថាលោកប្រធានាធិបតី Joe Biden និងខ្ញុំទាំងពីរនាក់ជឿថា វាជារឿងសំខាន់ក្នុងការថែរក្សាទំនាក់ទំនង  ដើម្បីជម្រះការយល់ខុស និងការយល់ច្រឡំមួយចំនួន។ ហើយប្រទេសយើងទាំងពីរ គួរតែធ្វើការជាមួយគ្នាតាមដែលអាចធ្វើទៅបាន។”

លោកស្រី​បាន​បន្ថែម​ថា​៖ «​យើង​មាន​ការ​ខ្វែង​គំនិត​គ្នា ហើយ​យើង​ក៏​និយាយ​ដោយ​ត្រង់​ដែរ​ក្នុង​ការ​ទទួល​ស្គាល់​ថា​យើង​មាន​ការ​ខ្វែង​គំនិត​គ្នា»។
          លោកស្រី Yellen បានបន្តទៀតថា “ខ្ញុំជឿថា វាមានសារៈសំខាន់ ដូចដែលលោកប្រធានាធិបតី Joe Biden  បាននិយាយថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ និងធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល”។
          លោកស្រី​ក៏​បាន​សង្កត់​ធ្ងន់​ថា ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ជា​អាទិភាព​របស់​សហរដ្ឋ​អាមេរិក ខណៈដែលប្រទេសមួយចំនួនកាន់តែច្រើនកំពុងតស៊ូជាមួយបំណុលដែលមិនមាននិរន្តរភាព។ ហើយវាកាន់តែធ្ងន់ធ្ងរឡើងដោយសារការធ្លាក់ចុះនៃការប្រែប្រួលអាកាសធាតុ។ លោកស្រី Yellen បានលើកទឹកចិត្តម្ចាស់បំណុលទាំងអស់ឱ្យចូលរួមក្នុងការចរចាដើម្បីធ្វើឱ្យបន្ទុកទាំងនោះមាននិរន្តរភាពឡើងវិញ។ ប្រទេសចិនគឺជាប្រទេសផ្តល់ប្រាក់កម្ចីរដ្ឋាភិបាលដ៏ធំបំផុតរបស់ពិភពលោក។ ដោយ​លើក​ឡើង​ពី​ប្រទេស Zambia ជា​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែលលោកស្រី​បាន​ទៅ​លេង​ក្នុង​ខែ​មករា​។ លោកស្រីYellen បាន​និយាយ​ថា​ ខ្ញុំ​ត្រូវ​បានគេ​ “លើកទឹកចិត្ត​ដោយ​ការ​រីក​ចម្រើន” ទាក់ទង​នឹង​ការ​ចរចា​បំណុល​ ហើយ​កំពុង​សង្ឃឹម​ថា “ការ​ព្យាបាល​បំណុល​អាច​ឈាន​ទៅ​មុខ​ក្នុង​ពេល​ឆាប់ៗនេះ”។
          លោកស្រីបានបន្ថែមថា “ករណីដែលមិនទាន់សម្រេចជាបន្ទាន់ផ្សេងទៀត ក៏ត្រូវតែឆ្ពោះទៅមុខយ៉ាងឆាប់រហ័សផងដែរ” ដោយលើកឡើងពីប្រទេសហ្គាណា និងស្រីលង្កា។ (AP)

Reporter:
scroll to top