ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃច័ន្ទបានចោទប្រកាន់ទៅលើទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនថា បានជំរុញឲ្យភាពតានតឹងទៅប្រទេសរបស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើង ដែលអាចឈានទៅរក “សង្គ្រាមនៃអាវុធនុយក្លេអ៊ែរ” ដែលស្រដៀងទៅនឹងសង្រ្គាមនៅក្នុងកូរ៉េទាំងមូលកាលពីឆ្នាំ 1950-1953 ដោយនិយាយថា ខ្លួននឹងបន្តប្រើវាដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់ខ្លួន។
នៅក្នុងរបាយការណ៍ស្រាវជ្រាវដែលចេញផ្សាយ ដោយវិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិករបស់ក្រសួងការបរទេស កូរ៉េខាងជើងបានប្រដូចភាពតានតឹងផ្នែកយោធានាពេលបច្ចុប្បន្ន នៅក្នុងតំបន់ទៅនឹងយប់មុនពេលការផ្ទុះឡើងនៃសង្គ្រាមកូរ៉េ ខណៈដែលទីក្រុងព្យុងយ៉ាងបានរិះគន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចំពោះ “ការយល់ឃើញរបស់ពួកគេ ក្នុងការប្រឆាំងនឹងប្រទេសកុម្មុយនិស្ត។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលក្រសួងបាននិយាយនៅក្នុងរបាយការណ៍ជាភាសាអង់គ្លេសបានចេញផ្សាយថា “គ្រប់ទង្វើររបស់សហរដ្ឋអាមេរិក គឺកំពុងតែចង់រុញច្រានឲ្យភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសានបានធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលគ្មានស្ថេរភាពយ៉ាងខ្លាំង ហើយវាក៏អាចនឹងខិតជិតដល់កាផ្ទុះនៃសង្គ្រាមនុយក្លេអ៊ែរផងដែរ” ។
កូរ៉េខាងជើងបានអះអាងថា សហរដ្ឋអាមេរិកកំពុង “ឆ្លើយតបទៅនឹងអំពើអរិភាពដ៏គួរឱ្យព្រួយបារម្ភនៃការរំលោភបំពានអធិបតេយ្យភាព និងសន្តិសុខ” របស់កូរ៉េខាងជើងនៅពេលនេះ គឺកាន់តែខ្លាំងឡើងៗជាងឆ្នាំមុនៗ ហើយវានិងឈានដល់កម្រិតដែលមិនអាចអត់ឱនបានតទៅទៀត។
បន្ទាប់មករឿងមួយនេះ វាក៏បានព្រមានជាសង្រ្គាមនៅលើឧបទ្វីបនឹង “ពង្រីកយ៉ាងឆាប់រហ័សទៅជាសង្រ្គាមពិភពលោក និងសង្រ្គាម thermonuclear ដែលមិនធ្លាប់មាននៅក្នុងពិភពលោកពីមុនមក” ដែលអាចបង្កឱ្យមាន “ផលវិបាក និងមហន្តរាយ ដែលមិនអាចត្រឡប់មក” សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោកទាំងមូលវិញបាន។
បើយោងតាមរបាយការណ៍បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងបន្តពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹង “សមត្ថភាពការពារខ្លួនសម្រាប់ការពារអធិបតេយ្យភាពរបស់ខ្លួន” លុះត្រាតែសហរដ្ឋអាមេរិកបានដក “គោលនយោបាយអរិភាពអនាធិបតេយ្យ” និងការគំរាមកំហែងខាងយោធាជាបន្តបន្ទាប់ប្រឆាំងនឹងកូរ៉េខាងជើងចេញសិន។ (យ៉ុនហាប់)