ថ្ងៃទី 24 ខែមិថុនានឹងក្លាយជាទិវាជាតិ នៃប្រទេសថៃ ប្រសិនបើលោក លោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្ត្រី

អ្នកនយោបាយជើងចាស់លោក Nipit Intarasombat មានអាយុ ៦៦ ឆ្នាំ ដែល​តំណាង​ឱ្យ​ខេត្ត​ផាតថាលុង​ភាគ​ខាង​ត្បូង​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៣ មានប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីលោក ទទួលបាននូវសេចក្តីជូនដំណឹងមួយដែលថា គណបក្សចលនាឆ្ពោះទៅមុខ MFP ពិតជាមានគម្រោងផ្លាស់ប្តូរកាលបរិច្ឆេទនៃទិវាបុណ្យជាតិ ពីថ្ងៃទី 5 ខែធ្នូ ទៅថ្ងៃទី 24 ខែមិថុនា វិញ ប្រសិនបើខ្លួនទទួលបាននូវតំណែងជារាជរដ្ឋាភិបាល។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Nipit Intarasombat បានរិៈគន់ និងចោទជាសំនួរតាមរយៈ ការបង្ហោះតាម គណនី Facebook របស់លោកកាលពីថ្ងៃអាទិត្យថែមទៀតផង។ ព្រោះថាការកត់សម្គាល់របស់សមាជិកសភា MFP និងអ្នកនាំពាក្យ ឈ្មោះថា Rangsiman Rome នៅក្នុងការពិភាក្សាជាសាធារណៈមួយដោយលើកយក (ថ្ងៃទី 24 ខែមិថុនា ដែលជាខួបលើកទី 91 នៃបដិវត្តន៍ សៀមនៅឆ្នាំ 1932) និងត្រូវផ្លាស់ប្តូរ។

លោក Nipit Intarasombat បានសង្កត់ធ្ងន់ថា ការសរសេររបស់ លោក Rangsiman បាននិយាយក្នុងអំឡុងកិច្ចពិភាក្សានៅបរិវេណ Tha Phra Chan នៃសាកលវិទ្យាល័យ Thammasat កាលពីថ្ងៃសៅរ៍ថា លោករំពឹងថានឹងមានប្រធានសភាថ្មីជាមួយមេដឹកនាំ MFP លោក Pita Limjaroenrat នូវពេលក្លាយជានាយករដ្ឋមន្ត្រី ចំពោះថ្ងៃទី 24 ខែមិថុនានឹងក្លាយជាទិវាជាតិ។

ឃ្លាមួយនេះសម្រាប់លោក Nipit ដែលសមាជិកគណបក្ស Palang Pracharath ដែលនៅតែដឹកនាំរដ្ឋាភិបាលចាំផ្ទះរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha បាននិយាយថា លោកមានការសោកស្ដាយចំពោះការលើកឡើងមួយនេះខ្លាំងណាស់។

ព្រោះថាទិវាជាតិនៃប្រទេសថៃគឺនៅថ្ងៃទី 5 ខែធ្នូ ជាថ្ងៃខួបកំណើតរបស់ព្រះបាទ រាមាទី 9 ហើយចំនែកឯថ្ងៃទី 24 ខែមិថុនា ឆ្នាំ 1932 គឺជាថ្ងៃដែលព្រះមហាក្សត្រត្រូវបានដកហូតពីអំណាចទាំងស្រុង ហើយបន្ទាប់មកប្រព័ន្ធនៃរដ្ឋាភិបាលបានផ្លាស់ប្តូរទៅជាលទ្ធិប្រជាធិបតេយ្យ។

លោក Nipit បានសរសេរថា “ជាធម្មតា ប្រទេសដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋរបស់ពួកគេ កំណត់ថ្ងៃជាតិរបស់ពួកគេក្នុងថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្ររបស់ពួកគេ”។ លោក​បាន​ចង្អុល​ទៅ​ចក្រភព​អង់គ្លេសជាគំរូ​នៃ​ការ​អនុវត្ត​មួយនេះ។

បើតាមខ្ញុំដឹង ជាធម្មតា MFP បានហៅចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកថាជាគំរូនៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែទង្វើររបស់គណបក្សមួយនេះវាពិតជាគួរឱ្យភ្ញាក់ផ្អើល ដែលខ្លួនចង់ប្រកាសប្តូរថ្ងៃជាតិ ចំថ្ងៃដែលព្រះមហាក្សត្រត្រូវបានដកហូតអំណាច ជំនួសឱ្យថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្រ។ សកម្មភាពរបស់ MFP វាហាក់ដូចជាបង្ហាញនូវការមិនគោរពចំពោះស្ថាប័នទាល់តែសោះ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលពិភាក្សាកាលពីថ្ងៃសៅរ៍ លោក Rangsiman Rome អ្នកនាំពាក្យរបស់គណបក្ស MFP បាននិយាយថា គណបក្សចលនាឆ្ពោះទៅមុខបានស្នើទៅកាន់អតីតប្រធានសភាលោក Chuan Leekpai ថាថ្ងៃទី 24 ខែមិថុនានិងក្លាយទៅជាថ្ងៃបុណ្យជាតិ ប៉ុន្តែសំណើនេះមិនត្រូវបានសម្រេចនោះទេ។

លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ បានសរសេរនៅលើគណនី Twitter របស់លោកថា ថាតើថ្ងៃទី២៤ ខែមិថុនា ក្លាយជាថ្ងៃឈប់សម្រាក ឬអត់ មិនសំខាន់នោះទេ។ អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​ប្រជាជន​មិន​ត្រូវ​ទទួល​យក​រដ្ឋប្រហារ ឬ​របប​ផ្តាច់ការមកដាក់ក្នុងប្រទេសជាដាច់ខាត។

គណបក្សភឿថៃ និង MFP បានក្លាយទៅជាគណបក្សនយោបាយឈ្នះឈ្នះទាំងពីរនៅការបោះឆ្នោតសកល ហើយបានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះថ្មីជាមួយគណបក្សតូចៗចំនួនប្រាំមួយថែមទៀតផង។

លោក Mongkolkit Susintharanong អតីតមេដឹកនាំគណបក្សស៊ីវិលថៃ​( Thai Civilized Party) បានសរសេរនៅលើ Facebook ថា លោកមិនយល់ស្របនឹងគំនិតនៃការផ្លាស់ប្តូរទិវាជាតិ ពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី២៤ ខែមិថុនាជាដាច់ខាត។

Reporter:
scroll to top