លោក Pita និយាយថា៖ សូមកំយកគោលការណ៍នៃការធ្វើវិសោធនកម្មរបស់គណបក្សលោក មកធ្វើជាលេស ដើម្បីរារាំងសម្លេងរបស់ប្រជាជន

មេដឹកនាំរបស់គណបក្សចលនាឆ្ពោះទៅមុខ MFP លោក Pita Limjaroenrat បានព្រមានសមាជិកព្រឹទ្ធសភា កុំប្រើចេតនារបស់គណបក្សរបស់លោកក្នុងវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមកហាលក្សត្រ មកធ្វើជាលេសដើម្បីរារាំងការបោះឆ្នោតរបស់លោកជានាយករដ្ឋមន្ត្រី ព្រោះសកម្មភាពដែលអ្នកកំពុងធ្វើវានឹងឱ្យមានប៉ះពាល់ដល់ស្ថាប័នដែលប្រឆាំងនឹងសម្លេងរបស់ប្រជាជន។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Pita បាននិយាយនៅក្នុងសភាកាលពីថ្ងៃអង្គារថា រាល់ការប៉ុនប៉ងណាមួយក្នុងគោលបំណងនៃការប្រើប្រាស់ផែនការរបស់ MFP ដើម្បីកែប្រែផ្នែកទី 112 នៃក្រមព្រហ្មទណ្ឌ តែបែរជាមានអ្នកឆ្លៀតឱកាសប្រើប្រាស់វាដើម្បីទប់ស្កាត់ការក្លាយជានាយករដ្ឋមន្ត្រីរបស់លោក នោះទើបជាបញ្ហាដ៏គួរឲ្យមានការព្រួយបារម្ភពិតប្រាកដ។

លោក Pita បាននិយាយនៅពេលដឹកនាំសមាជិកសភាថ្មីរបស់គណបក្សលោក ក្នុងការរាយការណ៍ទៅលេខាធិការដ្ឋានសភាថា ខ្ញុំគិតថា សកម្មភាពរបស់អ្នករិៈគន់វាហាក់ដូចជាមានលក្ខណៈមិនសមរម្យ ហើយវាអាចនឹងមានគ្រោះថ្នាក់ថែមទៀតផង ព្រោះថា វាស្មើនឹងការអនុញ្ញាតឱ្យសំឡេងរបស់ពលរដ្ឋ បានប៉ះទង្គិចដោយផ្ទាល់ជាមួយនិងស្ថាប័នទៅវិញ។

  • មាត្រា ១១២ ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ​កុំ​ឲ្យ​មាន​ការ​ប្រមាថ។

លោក​ថ្លែង​ថា​៖ «​មាត្រា ១១២ ត្រូវ​បាន​គេ​ប្រើ​ជា​ឧបករណ៍​នយោបាយ​ប្រឆាំង​នឹង​អ្នក​ដែល​មាន​យោបល់​ខុស​គ្នា ហើយ​វា​មិន​ល្អ​សម្រាប់​ស្ថាប័ន​ណា​មួយ​នោះទេ។

មេដឹកនាំ​គណបក្ស​ឈ្នះឆ្នោត​បាន​បញ្ជាក់​ថា លោក​នឹង​រក្សា​ប្រព័ន្ធ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​ថៃដដែល។

លោក Pita បាននិយាយថា “គណបក្សជាច្រើននៅតែយល់ខុស ពីអត្ថន័យនៃ វិសោធនកម្ម គឺមិនមែនជាការដកហូតនោះទេ។ ដោយមានការពិភាក្សាជាមួយសមាជិកព្រឹទ្ធសភា ហើយពួកគេកំពុងចាប់ផ្តើមយល់ថា ដើម្បីរក្សារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ត្រូវតែមានការផ្លាស់ប្តូរសមស្របនៅពេលដែលប្រទេសថៃស្ថិតក្នុងដំណាក់កាលអន្តរកាល។

លោកក៏សុំ​ការអត្ថាធិប្បាយពី​សមាជិក​ព្រឹទ្ធសភាផងដែរ ​ដែលពួកគេបាន​ប្រកាសថា ​មិន​បោះឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។​ លោក Pita បាន​និយាយ​ថា លោក​សង្ឃឹម​ថា ពួកគេ​នឹង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មិន​ប្រឆាំង​នឹង​សំឡេង​ប្រជាជន។ ពីព្រោះការបោះឆ្នោតជាសកលកាលពីថ្ងៃទី ១៤ ខែ ខែឧសភា គឺគណបក្សរបស់លោកទទួលបានអាសនៈសភាចំនួន ១៥១ អាសនៈច្រើនជាងគណបក្សដទៃទៀត។

រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ជាមួយ​តំណាង​សភា ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​នៅពេល​អង្គុយ​រួម។ សភាមានតំណាងជាប់ឆ្នោតចំនួន 500 នាក់ និងសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងមានចំនួន 250 រូប។

ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការការគាំទ្រពីសមាជិកភាគច្រើន នៃសមាជិកសភាចំនួន 750 នាក់ យ៉ាងហោចណាស់ 376 សំឡេង។

បើទោះយ៉ាងណាក៏ដោយ លោក Pita បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា លោក​និងមាន​ការ​គាំទ្រ​គ្រប់គ្រាន់​ក្នុង​ព្រឹទ្ធសភា ​ដើម្បី​ធានា​ដល់​ការ​បោះឆ្នោត​ជ្រើសរើស​លោក​ជា​នាយករដ្ឋមន្ត្រីបន្ទាប់។

Reporter:
scroll to top