លោក Srettha Thavisin បេក្ខជនសម្រាប់នាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បានអះអាងសារជាថ្មីថា លោកនិងគាំទ្រ លោក Pita Limjaroenrat មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) សម្រាប់ការទទួលបាននូវតំណែងជានាយករដ្ឋមន្ត្រី។
លោក Srettha Thavisin បានបញ្ជាក់ពីគោលជំហររបស់លោកម្តងទៀតកាលពីថ្ងៃសុក្រ ក្នុងការឆ្លើយតបនឹងរបាយការណ៍នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ ដោយយោងតាមកិច្ចព្រមព្រៀង MFP សម្រាប់ការចូលកាន់តំណែងប្រធានសភាដែលមានលក្ខខណ្ឌថា ប្រសិនបើលោក Pita មិនទទួលបានសំឡេងគ្រប់គ្រាន់ក្នុងកិច្ចប្រជុំសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គណបក្សទាំងពីរនឹងនៅតែរួបរួមគ្នា ហើយគណបក្សភឿថៃនឹងមានឳកាស បង្កើតរដ្ឋាភិបាលបន្ទាប់។
លោក Srettha Thavisin បាននិយាយថា លោកមានភាពជឿជាក់ លើដំណើរការនេះនឹងមានការបញ្ចប់ជាទីគាប់ចិត្ត ពីព្រោះ “យើងប្រកាន់ខ្ជាប់នូវគោលការណ៍ ‘លទ្ធិប្រជាធិបតេយ្យ’ នឹងបន្តប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រាងក្នុងរធ្វើការជាមួយគ្នាថែមទៀតផង។
នៅពេលដែលមានការសុំសេចក្តីអត្ថាធិប្បាយលើរបាយការណ៍ដែលថា គណបក្សភឿថៃនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងករណី MFP មិនទទួលបានសំឡេងគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភា ប៉ុន្តែបេក្ខជនរបស់គណបក្សភឿថៃរូបនេះ មិនបានឆ្លើយតបដោយផ្ទាល់ទេ ដោយនិយាយថាគាត់មិននៅក្នុងក្រុមចរចារបស់គណបក្ស។ លោកបានមានប្រសាសន៍ថា បញ្ហាបែបនេះគួរតែត្រូវបានដោះស្រាយដោយប្រធានគណបក្ស លោក (Cholnan Srikaew) និងអគ្គលេខាធិការ (Prasert Chantararuangthong) ដែលជាផ្នែកនៃក្រុមចរចា។
នៅពេលដែលអ្នកសារព័ត៌មានសួរថា តើលោកនឹងត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី ប្រសិនបើការបោះឆ្នោតក្នុងសភារបស់លោក Pita មិនជោគជ័យនោះ?
លោក Srettha Thavisin បាននិយាយថា លោកមិនបានពិចារណាលើបញ្ហានេះទេ ដោយលោកបន្ថែមថា អ្វីគ្រប់យ៉ាង គឺត្រូវតែមានការជ្រើសរើសឲ្យមានប្រធានសភាតំណាងរាស្រ្តជាមុនសិន។
លោកបានបន្តថា៖ «ជាដំបូងយើងត្រូវព្យាយាមជំរុញឲ្យលោក Pita ធ្វើជានាយករដ្ឋមន្ត្រីព្រោះគណបក្សចលនាឆ្ពោះទៅមុខ (MFP) ជាអ្នកទទួលបាននូវសំឡេងឆ្នោតច្រើនជាងគេ»។
អ្នកទាំងអស់គ្នាត្រូវយល់ថា “សូមអ្នកធ្វើវាមួយជំហ៊ានម្តងៗ ថ្ងៃនេះ យើងត្រូវផ្តោតទៅលើការជ្រើសរើសប្រធានសភា ហើយបន្ទាប់មកទៀត ទើបយើងផ្តោតលើការជ្រើសរើស លោក Pita ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់។ ប្រសិនបើយើងដោះស្រាយវាបន្តិចម្តងៗ ទៅតាមជំហ៊ាន នោះខ្ញុំសង្ឃឹមថាវានឹងមិនមានឧបសគ្គអ្វីឡើយ”។
កាលពីថ្ងៃព្រហស្បតិ៍ លេខាធិការដ្ឋានសភាតំណាងរាស្រ្ត បានចេញលិខិតមួយ ដោយស្នើឱ្យសមាជិកសភាទាំងអស់ចូលរួមសម័យប្រជុំសភាលើកដំបូងនៅថ្ងៃទី 4 ខែកក្កដា ខណៈដែលការជ្រើសរើសប្រធានសភាថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃនោះដូចគ្នា។
សម្រាប់អ្នកវិភាគនយោបាយបានទស្សទាយថា៖ នយោបាយថៃត្រូវការការត្រួតពិនិត្យ និងមានតុល្យភាព។
កាលពីថ្ងៃសុក្រ លោក Srettha Thavisin រួមជាមួយនឹងសមាជិកសភានៃគណបក្សភឿថៃពីររូប សម្រាប់ខេត្ត Nakhon Phanom គឺលោក Monphorn Charoensri និង Phumphat Phaatcharasap — និងសមាជិកបក្សផ្សេងទៀត បានទៅទស្សនាគម្រោងធនធានទឹកក្រោមដីមួយនៅក្នុង tambon Ban Pheung ស្រុក Muang នៃខេត្ត Nakhon Phanom ការបង្កើតគម្រោងមួយនេះ គឺមានគោលបំណងដោះស្រាយគ្រោះរាំងស្ងួត។
បេក្ខជនរបស់គណបក្សភឿថៃក៏បានជួបជាមួយប្រតិបត្តិករធុរកិច្ច នៅច្រកគយខេត្ត Nakhon Phanom ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន និងបញ្ហាប្រឈមដែលនឹងត្រូវប្រើសម្រាប់ការបង្កើតផែនការដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវខាងពាណិជ្ជកម្មឆ្លងព្រំដែន។