គណបក្សចលនាឆ្ពោះទៅមុខ (MFP) មានហេតុផលគ្រប់បែបយ៉ាងដើម្បីមានអារម្មណ៍រំជើបរំជួល នៅពេលដែលពេលវេលានៃការពិតកំពុងតែខិតជិតមកដល់។ ទោះជាយ៉ាងនេះក្តី វាមិនមែនជាបុព្វហេតុដែលបាត់បង់ឳកាសនោះទេ បើទោះបីជាមេដឹកនាំគណបក្សលោក Pita Limjaroenrat មានការរារាំងក្នុងការទទួលបាននូវតំណែងជានាយករដ្ឋមន្ត្រីថ្មី នៅក្នុងការបោះឆ្នោតសភា ដែលនឹងត្រូវកំណត់ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ទៀតក៏ដោយ នេះបើយោងតាមអ្នកជំនាញនយោបាយ។
អ្នកវិភាគនយោបាយជាច្រើនបាននិយាយថា ប្រសិនបើប្រទេសថៃគ្មានមេដឹកនាំ MFP ជានាយករដ្ឋមន្ត្រីក្នុងរយៈពេល 4 ឆ្នាំខាងមុខ នោះយើងនិងអាចមើលឃើញគណបក្សធំបំផុតនៅក្នុងប្រទេសយើងមួយនោះ មិនត្រឹមតែអាចពង្រីកវិសាលភាពនយោបាយរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកមូលដ្ឋានគាំទ្ររបស់ខ្លួនបន្ថែមទៀតផង។ តែបើទោះជាយ៉ាងណាក្តី ចំពោះសេណារីយ៉ូមួយនោះ គឺផ្អែកលើផ្នែកមូលដ្ឋានយ៉ាងម៉ឺងម៉ាត់ថា គណបក្សឈ្នះឆ្នោតសុខចិត្តទម្លាក់ខ្លួនទៅអង្គុយនូវកៅអីរបស់បក្សប្រឆាំង ហើយទុកឲ្យភឿថៃឲ្យជាប់លេខទីមួយ ក្នុងការបោះឆ្នោតសកល ថែមទាំងទទួលបានរង្វាន់នាយករដ្ឋមន្ត្រីដែរនោះ។ បើយោងតាមការសន្និដ្ឋាន MFP នឹងត្រូវចែកផ្លូវជាមួយគណបក្សភឿថៃ ដោយខ្លួននិងធ្វើការសន្មតថាសមាជិកសភា និង សមាជិកព្រឹទ្ធសភា គឺទទួលការបរាជ័យក្នុងការបង្កើតនាយករដ្ឋមន្ត្រីថ្មី។ជាពិសេស គឺនៅថ្ងៃផុតកំណត់ដែលមិនអាចជៀសរួច ប្រសិនបើលោក Pita មិនអាចទទួលបានការគាំទ្រពីសមាជិកសភាយ៉ាងហោចណាស់ 376 រូប ឬទាំងសមាជិកសភា និងសមាជិកព្រឹទ្ធសភា បន្ទាប់ពីការបោះឆ្នោតជាច្រើនជុំនៅក្នុងសភានោះ។ សមាជិកព្រឹទ្ធសភាជាច្រើនមិនអាចប្រកួតប្រជែងជាមួយ MFP លើអ្វីដែលពួកគេចាត់ទុកថាជាគោលនយោបាយជ្រុលនិយមរបស់ខ្លួននោះទេ លើសពីនេះទៀតគឺជាការជំរុញមិនឈប់ឈរ របស់គណបក្សដែលមិនពេញចិត្តលើ MFP ដោយលើកយកផ្នែកទី 112 នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ ដែលត្រូវបានធ្វើវិសោធនកម្ម មកធ្វើជាហេតុផលក្នុងការមិនគាំទ្រលោក Pita។ MFP ស្ថិតនៅលើការបញ្ចប់នៃអ្នកគាំទ្រដែលមាននិន្នាការរឹងរូសរបស់ខ្លួន ដែលបានរិះគន់គណបក្សជាច្រើន ជាពិសេសគឺការបន្ទន់ជំហររបស់ខ្លួនដោយជ្រើសរើសយកការកែតម្រូវ ជាជាងហែកផ្នែកទី 112 ។ បើយោងតាមអ្នកគាំទ្រ បានឲ្យដឹងថា ការលុបបំបាត់ច្បាប់មួយចំនួន គឺជាអ្វីដែលគណបក្សធ្វើការតស៊ូមតិយ៉ាងលំបាក ហើយវាក៏ជាមូលដ្ឋានគ្រឹះដែល MFP ត្រូវបានបង្កើតឡើងផងដែរ ។ សម្រាប់លោក Pita ការទទួលបានការគាំទ្រពីព្រឹទ្ធសភា និងការឈានដល់ផ្លូវបញ្ចប់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី គឺវាពិតជាមានភាពលំបាកខ្លាំងណាស់។ ការគណនាជាសាមញ្ញបានបង្ហាញថា លោក Pita ត្រូវការការគាំទ្រពីសមាជិកព្រឹទ្ធសភាយ៉ាងហោចណាស់ 63 រូប ក្នុងចំណោម 250 នាក់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី 30 របស់ប្រទេសថៃ។
រហូតមកដល់ពេលនេះ វាត្រូវបានគេរាយការណ៍ថា ការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភារបស់ MFP មិនទទួលបានផ្លែផ្កានោះទេ។ គណបក្សនេះត្រូវបានគេជឿថាបានចុះចាញ់នឹងសមាជិកព្រឹទ្ធសភាឆ្វេងនិយម ដែលទោះបីជាត្រូវបានជ្រើសរើសដោយដៃរបស់វិស្វកររដ្ឋប្រហារក៏ដោយ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់បានចុះឈ្មោះតាមមនោគមវិជ្ជាមិនអភិរក្ស ដោយបានរាប់បញ្ចូលថា MFP គឺជាអ្នកនយោបាយដែលពោពេញទៅដោយភាពអាណិតអាសូរ។ តែបើទោះជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភាដែលមានគំនិតរីកចម្រើនគឺនូវមានកម្រឹតនៅឡើយ។ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា ប្រសិនបើការជ្រើសរើស លោក Pita ឲ្យក្លាយជានាយករដ្ឋមន្ត្រី គឺបានធ្លាក់ក្នុងការបោះឆ្នោតសភាចំនួន ពីរដង នោះគណបក្សភឿថៃអាចនឹងឈានទៅមុខជាគណបក្សធំទីពីរដើម្បីតែងតាំងបេក្ខភាពណាមួយរបស់ខ្លួន។ ប្រសិនបើរឿងនោះកើតឡើងមែននោះ គេរំពឹងថា លោក Srettha Thavisin ឬក៏អាចជាមហាសេដ្ឋីអចលនទ្រព្យ និងជាទីប្រឹក្សារបស់មេគ្រួសារភឿថៃ គឺលោកស្រី Paetongtarn Shinawatra នឹងក្លាយជាគូប្រជែងដ៏ធំ។ លោក Srettha Thavisin គឺមានឱកាសល្អជាងលោក Pita ក្នុងការទទួលបានការទុកចិត្តពីសមាជិកព្រឹទ្ធសភា ខណៈដែលបក្សភឿថៃត្រូវបានគេដឹងថាមានការប្រុងប្រយ័ត្នលើបញ្ហាមាត្រា ១១២ ហើយប្រឆាំងនឹងការលុបបំបាត់ដោយបើកចំហទៀតផង។ ប្រសិនបើភឿថៃត្រូវទទួលបានតំណែងជានាយករដ្ឋមន្ត្រី នោះ MFP នឹងមកដល់ផ្លូវបំបែកដ៏សំខាន់មួយ ដែលខ្លួនត្រូវសម្រេចចិត្តថា តើត្រូវនៅជាប់ទំនាក់ទំនងជាមួយភឿថៃបន្តទៀត ឬក៏ប្តូរទៅជាបក្សប្រឆាំង។ អ្នកជំនាញបាននិយាយថា ការនៅជាប់នឹងហានិភ័យរបស់ភឿថៃត្រូវបានបង្ហាញជាអវិជ្ជមាន។ នៅក្នុងដំណើរការនេះ MFP ក៏នឹងបាត់បង់អំណាចចរចារយ៉ាងសម្បើមផងដែរ ដើម្បីជំរុញឱ្យមានរបៀបវារៈនយោបាយផ្ទាល់ខ្លួន ដែលជុំវិញការឃោសនាបំផ្លើសជាច្រើនត្រូវបានរំសាយអំឡុងពេលយុទ្ធនាការបោះឆ្នោត។ ក្នុងចំណោមគោលនយោបាយ ក្រៅពីវិសោធនកម្មមាត្រា ១១២ គឺច្បាប់សមភាពអាពាហ៍ពិពាហ៍ និងការរុះរើប្រព័ន្ធយុត្តិធម៌ជាដើម។
MFP ទំនងជាមិនជោគជ័យក្នុងការទទួលបានគោលនយោបាយទាំងនេះចេញពីមូលដ្ឋានទេ ប្រសិនបើវាមិនគ្រប់គ្រងទាំងផ្នែកនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដែលមានទាំងតំណែងនាយករដ្ឋមន្ត្រី និងប្រធានសភាទៀតនោះ។ នៅក្នុងព្រឹត្តិការណ៍នៃ MFP ដែលដើរតួជាដៃគូនៅក្នុងសម្ព័ន្ធដែលដឹកនាំដោយគណបក្សភឿថៃ វានឹងប្រឈមមុខនឹងការប្រតិកម្មចំពោះការគ្រប់គ្រងគោលនយោបាយមិនត្រឹមត្រូវ ឬរឿងអាស្រូវដែលបង្កឡើងដោយភាគីចម្រុះផ្សេងទៀត ដោយសារតែរដ្ឋាភិបាលទាំងមូលមិនទាន់ចេញជាលទ្ធផល។ អ្នកជំនាញបាននិយាយថា MFP នៅតែចាញ់ បើទោះជាមានការបោះឆ្នោតសភាជាលើកទី២។ ទោះបីជាយ៉ាងណាក៏ដោយ វាតែងតែមានជម្រើសក្នុងការលេងហ្គេមរង់ចាំ នេះបើយោងតាមអ្នកជំនាញ។
MFP អាចមានលទ្ធភាពក្នុងការកំណត់ពេលវេលារបស់ខ្លួន និងការធ្វើឱ្យនាយករដ្ឋមន្ត្រីប្រកាសពីការខកខានសម្រាប់ពេលនេះ តែជាវិធានការមួយដែលអាចនឹងផ្តល់ភាគលាភនិងមាននៅពេលក្រោយ។
ក្នុងនាមជាគណបក្សប្រឆាំង MFP នឹងអាចរក្សារដ្ឋាភិបាលក្នុងការត្រួតពិនិត្យ និងពង្រឹងការគាំទ្ររបស់ខ្លួនបន្ថែមទៀត ខណៈពេលដែលការរក្សាបាននូវកំណត់ត្រាមួយដែលគ្មានកំហុស។ ការកើនឡើងនៃប្រជាប្រិយភាពក្នុងរយៈពេល 4 ឆ្នាំខាងមុខ ដែលផ្តល់ឱ្យរដ្ឋាភិបាលថ្មីបន្តកាន់តំណែងយូរនោះ អាចនាំមកនូវការឈ្នះការបោះឆ្នោតសម្រាប់ MFP ច្រើនជាងការបោះឆ្នោតនាពេលថ្មីៗនេះទៅទៀត។ គណបក្សនេះក៏អាចនឹងទទួលបានសំឡេងភាគច្រើនដាច់ដោយឡែក ដោយការដណ្តើមយកអាសនៈលើសពី ២៥០។ ជ័យជម្នះយ៉ាងដាច់អហង្ការបែបនេះ នឹងផ្តល់អំណាចដល់ការអនុវត្តគោលនយោបាយរបស់ខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើភាគីផ្សេងទៀតសម្រាប់ការគាំទ្រដូចពេលនេះទេ។