ថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023 វេលាម៉ោង 11:53 ព្រឹក តាមទីភ្នាក់ងារសារព័ត៌មាន REUTERS បានឲ្យដឹងថាបើតាមកំណត់ហេតុមួយនៃ នាវាចម្បាំងរុស្ស៊ីដែលមានឈ្មោះថា Admiral Gorshkov ត្រូវបានគេមើលឃើញថា មុនពេលធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាមួយ ដែលបានគ្រោងទុកជាមួយកងទ័ពជើងទឹករុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូង នៅទីក្រុង Richards Bay ប្រទេសអាហ្វ្រិកខាងត្បូង ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2023។
ត្រូវបាន(តូក្យូ) ក្រសួងការពារជាតិរបស់ប្រទេសជប៉ុនបាននិយាយកាលពីល្ងាចថ្ងៃសុក្រថា ខ្លួនបានប្រទះឃើញនាវាកងទ័ពជើងទឹករុស្ស៊ីពីរគ្រឿង នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ និងកោះអូគីណាវ៉ារបស់ជប៉ុនក្នុងរយៈពេលបួនថ្ងៃមុន បន្ទាប់ពីមានការប្រកាសស្រដៀងគ្នាក្នុងសប្តាហ៍នេះ ពីខាងកោះតៃវ៉ាន់ផងដែរ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានប្រទះឃើញ នាវាចម្បាំងរុស្ស៊ី ពីរគ្រឿង ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន បន្ទាប់មកទើបបានបញ្ជូនយន្តហោះ និងកប៉ាល់ទៅឃ្លាំរបស់ខ្លួនទៅឃ្លាំមើល។
រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីខែមុនថា សកម្មភាពយោធារុស្ស៊ីគឺតែងតែចតក្បែរទឹកដីរបស់ខ្លួនម្តងហើយម្តងទៀត រួមទាំងសមយុទ្ធរួមគ្នាជាមួយនឹងកងកម្លាំងចិន ដែលជាហេតុបង្ករឲ្យកើតមាន “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ” សម្រាប់សន្តិសុខជាតិរបស់ប្រទេសជប៉ុន។
ប្រទេសជប៉ុន និងតៃវ៉ាន់បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនប្រទេសទៀតក្នុងការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើប្រទេសរុស្ស៊ី បន្ទាប់ពីមានការលុកលុយចូលអ៊ុយក្រែនកាលពីឆ្នាំមុន។
ក្រសួងការពារជាតិប្រទេសជប៉ុនបាននិយាយថា នាវាចម្បាំងប្រភេទ Steregushchy ពីរគ្រឿងដំបូងត្រូវបានគេប្រទះឃើញនៅចម្ងាយប្រហែល 70 គីឡូម៉ែត្រ (40 ម៉ាយ) ពីភាគនិរតីនៃកោះ Yonaguni ភាគខាងលិចបំផុតរបស់ប្រទេសជប៉ុនក្នុងខេត្ត Okinawa ដែលស្ថិតនៅជិតកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃអង្គារ។
នាវាទាំងនោះបានធ្វើដំណើរទៅមកតាមដែនទឹករវាង Yonaguni និងតៃវ៉ាន់ ហើយក៏បានធ្វើដំណើរឆ្ពោះទៅទិសខាងកើត បន្ទាប់មកនាវាទាំងពីរនោះត្រូវបានគេប្រទះឃើញចុងក្រោយកាលពីថ្ងៃសុក្រ នៅក្នុងដែនទឹករវាងកោះ Miyako និងកោះ Okinawa ដោយបន្ថែមថា ប្រទេសជប៉ុនបានបញ្ជូននាវាពីរគ្រឿងដើម្បីទៅត្រួតពិនិត្យកប៉ាល់របស់រុស្ស៊ីនោះ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអង្គារថា កងនាវានៃកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី គឺបានចូលផ្នែកភាគខាងត្បូងនៃសមុទ្រហ្វីលីពីន ដើម្បីបំពេញការងារមួយផ្នែកនៃផ្លូវឆ្លងកាត់សមុទ្ររយៈចម្ងាយឆ្ងាយតែប៉ុណ្ណោះ។