នាវាមុជទឹក ប្រភេទ Ohio-class  របស់អាមេរិក នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងខែនេះ

នាវាមុជទឹកដែលអាចបាញ់ស៊ីល (Ballistic missile) ដែលដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក (SSBN) អាចនឹងមកដល់កូរ៉េខាងត្បូងនៅចុងខែនេះ។

តាមដានយើងតាមរយៈ Telegram CPN Daily

យើងសូមបញ្ជាក់ ប្រភេទនេះ គឺជា នាវាមុជទឹក ដែលមានសមត្ថភាពដាក់ពង្រាយ កាំជ្រួចផ្លោងចេញពីនាវាមុជទឹក (SLBMs) ​​ជាមួយនឹង ក្បាលគ្រាប់នុយក្លេអ៊ែរ ។ និមិត្តសញ្ញាចំណាត់ថ្នាក់នៃនាវា របស់ កងទ័ពជើងទឹក សហរដ្ឋអាមេរិក សម្រាប់នាវាមុជទឹកបាញ់មីស៊ីលគឺអក្សរកាត់ថា  SSB និង SSBN – SS តំណាងឱ្យនាវាមុជទឹក B តំណាងឱ្យ មីស៊ីលបាញ់ផ្លោងគ្រាប់ ហើយ N តំណាងឱ្យនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ។

នាវាមុជទឹក(Ballistic missile) មួយនេះនឹងក្លាយជាការបញ្ជូន SSBN លើកដំបូងទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ី ក្នុងរយៈពេល 42 ឆ្នាំចុងក្រោយនេះ ក្នុង​ការ​បង្ហាញ​ពីកម្លាំង​ដ៏​ធំ​មួយ​ដើម្បីប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

នាវាមុជទឹកប្រភេទ Ohio-class គឺជានាវាមួយដែលមានទម្ងន់រហូតដល់ទៅ  8,000 តោន ហើយវាបានបំពាក់ដោយ Submarine-launched ballistic missile (SLBMs) នៅក្នុងនាវាមុជទឹកនេះចំនួន 20 គ្រាប់ ហើយវា​​ត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូននៅថ្ងៃទី 27 ខែកក្កដា ដើម្បីរំលឹកខួបលើកទី 70 នៃកិច្ចព្រមព្រៀងឈប់បាញ់នៃសង្គ្រាមកូរ៉េ ដែលបានផ្អាកការប្រយុទ្ធក្នុងឆ្នាំ 1950-១៩៥៣។   

ចំនែកឯ SSBNs គឺជាទ្រព្យសកម្មនុយក្លេអ៊ែរដ៏សម្ងាត់បំផុតមួយរបស់សហរដ្ឋអាមេរិក ហើយការធ្វើដំណើរជាសាធារណៈរបស់ពួកគេទៅកាន់កំពង់ផែបរទេស គឺវាពិតជាកម្រកើតមានណាស់។​ ប៉ុន្តែបើយោងតាមប្រវត្តនៃទឹក(SSBNs )គឺធ្លាប់បានមកដល់ច្រកដំបូងនៃកំពុងផែកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ 1981 មកម្ល៉េះ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺលោក ឧត្តមសេនីយ Pat Ryder បាននិយាយថា នាវាមុជទឹកប្រភេទ Ohio-class ដែលមានសមត្ថភាពស្មើនុយក្លេអ៊ែរ នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដោយមិនផ្តល់ពេលវេលាជាក់លាក់ណាមួយឡើយ។
          អ្នកវិភាគរបស់ក្រសួងការពារជាតិក្នុងស្រុកយល់ថា ការមកដល់នៃនាវានោះ ប្រហែលជាមកដល់នៅថ្ងៃទី 27 ខែកក្កដា គឺជាកាលបរិច្ឆេទដែលទំនងបំផុត ព្រោះថាថ្ងៃទី 27 ខែកក្កដាគឺជាថ្ងៃដែលយើងត្រូវប្រារព្ធ “ទិវាជ័យជំនះ” នៅភាគខាងជើង ព្រោះពួកគេបានអះអាងថាខ្លួនបានកម្ចាត់ការឈ្លានពានរបស់សហរដ្ឋអាមេរិក លើទឹកដីរបស់ខ្លួននៅក្នុងសង្គ្រាមកូរ៉េ។ ទីក្រុងព្យុងយ៉ាងត្រូវបានគេរំពឹងថានឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅថ្ងៃឈប់សម្រាកនាពេលខាងមុខ ដោយបង្ហាញពីការបង្ហាញអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់របស់ខ្លួន។

ដំណើរ​ទស្សន​កិច្ច​របស់ SSBN ទៅកាន់​កូរ៉េ​ខាង​ត្បូង​នឹង​ក្លាយទៅជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​លាស់ អំពី​ការ​ធានា​សន្តិសុខ​ដែល​បាន​ពង្រឹង​ដោយ​អាមេរិក​ក្នុង​សេចក្តី​ប្រកាស​នៃទីក្រុង​វ៉ាស៊ីនតោន​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី លោក Yoon Suk Yeol និង​ប្រធានាធិបតី​អាមេរិក លោក Joe Biden កាល​ពី​ខែ​មេសានេះ។

នៅក្នុង​កិច្ចព្រមព្រៀងមួយនេះផងដែរ ប្រទេសសហរដ្ឋអាមេរិក​បាន​សន្យាថា ខ្លួននិង​ដាក់​ពង្រាយ​ជា​ប្រចាំ​នូវ​ទ្រព្យសម្បត្តិ​យុទ្ធសាស្ត្រ​របស់ខ្លួន​ទៅកាន់​ឧបទ្វីប​កូរ៉េ។
          កាលពីថ្ងៃទី 16 ខែមិថុនាថ្មីៗនេះ គឺមាននាវាមួយគ្រឿងដែលមានឈ្មោះថា USS Michigan SSGN ដែលជានាវាមុជទឹកមួយប្រភេទ បានដឹកនាំកាំជ្រួចដែលដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Ohio (SSGN) បានចូលចតនៅមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Busan ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងថែមទៀតផង។  នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងគេបង្អស់នៃ SSGN របស់សហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េចាប់តាំងពីខែតុលាឆ្នាំ 2017 មក។

Reporter:
scroll to top