តារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូបប្រចាំនៅព្រះរាជាណាចក្រថៃ គឺ កញ្ញា Ice Preechaya ដែល ទស្សនិកជនបានស្គាល់ថាជាតារាបង្ហាញម៉ូដ និងតាមរយៈការសម្តែងរឿងភាពយន្តជាច្រើន ដូចជា៖ ATM Rak Error (2012) និង រឿង I Fine ..Thank You…Love You (2014) ហើយភាពយន្តទាំងពីររឿងនេះ គឺសុទ្ធសឹងជារឿងដែលបានរកចំណូលបានច្រើនជាងគេ។
បើយោងតាមសារព័ត៌មានក្នុងស្រុក បាននិយាយថា កញ្ញា Ice Preechaya នៅព្រឹកថ្ងៃទី 05 ខែ កក្កដា ឆ្នាំ 2023 គឺកំពុងតែស្ថិតក្នុងបន្ទប់ ICU។ យោងតាមប្រភព ដែលមានឈ្មោះថា NineEntertain បានបង្ហោះប្រាប់ថា ម្តាយរបស់តារាស្រីរូបនេះ កាលពីល្ងាចថ្ងៃ 04 ខែកក្កដា បានឡើងទៅរកកូនស្រីនៅក្នុងបន្ទប់គេង ក៏បានប្រទះឃើញនាងដេកសន្លប់។ បើតាមការសង្កេតរបស់គាត បាននិយាយថា ជីពចររបស់កូនស្រីគាត់បានចុះខ្សោយ ដូច្នេះហើយ ទើបម្តាយរបស់ Ice បានទូរស័ព្ទទៅខាងសង្គ្រោះបន្ទាន់។ នៅពេលដែលបានមកដល់ មន្ទីពេទ្យ គេក៏បានយក Iceទៅ ICU។ ម្តាយរបស់នាង បានសម្លឹងមើលទៅក្នុងបន្ទប់ គឺឃើញថា កូនស្រីគាត់កំពុងដាក់ម៉ាស៊ីនអុកស៊ីសែន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ម្តាយរបស់ Ice ខំរុករកផ្នែកខាងក្នុងនៃបន្ទប់គេងរបស់កូនស្រីខ្លួនដើម្បីស្វែងរកនូវអ្វីដែលកូនបានញាំ ប៉ុន្តែមិនឃើញមានអ្វីដែលខុសប្រក្រតីទាល់តែសោះ។
ម្តាយរបស់ Ice បានលើកទឹកចិត្តខ្លួនឯងថា ខ្ញុំគ្រាន់តែសង្ឃឹមថា នេះវាគ្រាន់តែជាការបាត់បង់ស្មារតី ដោយសារការអស់កម្លាំង ដែលបង្ករឡើងដោយការខ្វះសារជាតិចិញ្ចឹម និងការគេងមិនបានគ្រប់គ្រាន់ទៅចុះ។
សម្រាប់នៅក្នុងឆ្នាំនេះ កញ្ញា Ice Preechaya បានផ្ទុះការចាប់រម្មណ៍ ចំនួន២។ ដោយកាលពី ដើមខែ ឩសភា នាយឧត្តមសេនីយ៍ Surachate Hakparn អគ្គស្នងការរងជាតិ បាននិយាយថា តារាស្រីល្បីឈ្មោះមួយរូប ឈ្មោះថា Ice ត្រូវបានគេរកឃើញក្នុងបញ្ជីឈ្មោះនៃអ្នកទិញទាំង ១០០ នាក់ ដែលបានបញ្ជាទិញ Cyanide ពីក្រុមដូចគ្នាជាមួយនិង ឃាតករបំពុលមនុស្ស15នាក់ ដែលប៉ូលីសបានឃាត់ខ្លួនឃាតករនោះ កាលពីថ្ងៃទី 25 ខែ មេសា នៅក្នុងទីក្រុងបាងកក។
ហើយសម្រាប់ក្នុងថ្ងៃទី 04 កក្កដា កញ្ញា Ice ក៏ត្រូវបានមហាលជនសង្ស័ថា នាងបានប៉ុនប៉ង សម្លាប់ខ្លួន។