អំពើហិង្សារវាងជនជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែលបានក្លាយជាព្រឹត្តិការណ៍ស្ទើររាល់ថ្ងៃក្នុងឆ្នាំនេះ។ នៅពេលដែលឈាមត្រូវបានបង្ហូរ ជារឿយៗ វាក៏កើតមានជាការសងសឹកយ៉ាងខ្លាំងក្លា រួមមានក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ជនជាតិជ្វីហ្វ ដែលរស់នៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយខុសច្បាប់ក្រោមច្បាប់អន្តរជាតិ និងកងទ័ពអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលបាននិយាយថា ពួកគេបានផ្លាស់ទីលំនៅនៅក្នុងជំរុំ Jenin ដោយសារតែការវាយប្រហារថ្មីៗជាង 50 ត្រូវបានចាប់ផ្តើមពីតំបន់មួយនោះ។
បើយើងនិយាយពីរឿងឫសគល់នៃកក្កតាដែលក៏កើតចេញជាអំពើហឹង្សា ភាពអស់សង្ឃឹម និងការស្អប់ កាន់តែជ្រៅជាងការប្រឈមមុខគ្នាដោយហិង្សាចុងក្រោយបង្អស់។ ពួកគេកំពុងតែទៅរកជម្លោះលើការកាន់កាប់ដីដែលបានចាប់ផ្តើមជាងមួយសតវត្សមុន។ បើយើងត្រលប់ទៅមើលកាលពីទសវត្សរ៍ឆ្នាំ 1990 គឺជនជាតិទាំងអស់នោះមានក្តីសង្ឃឹមថា សន្តិភាពអាចនឹងកើតមាន ប្រសិនបើរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយអាចត្រូវបានបង្កើតឡើងជាមួយអ៊ីស្រាអែល ដែលហៅថាដំណោះស្រាយរដ្ឋពីរ ប៉ុន្តែការប៉ុនប៉ងនោះត្រូវបានបរាជ័យ។
ហើយចំនែកបណ្តាប្រទេសលោកខាងលិចដែលមានអំណាចវិញ រួមទាំងសហរដ្ឋអាមេរិក សមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស នៅតែទទូចថារដ្ឋពីរ គឺជាដំណោះស្រាយតែមួយគត់ដែលអាចធ្វើទៅបាន។ ប៉ុន្តែពាក្យរបស់ពួកគេដែលបាននិយាយ គឺគ្រាន់តែជាពាក្យស្លោកតែប៉ុណ្ណោះទេ។ ព្រោះការប៉ុនប៉ងចុងក្រោយរបស់សហរដ្ឋអាមេរិក បានធ្វើគឺដើម្បីព្យាយាមធ្វើឱ្យគំនិតមួយនេះបានដួលរលំតាំងពីឆ្នាំ 2014 មកម្ល៉េះ ។
ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅJenin គឺនៅកំពុងតែធ្វើនៅលើអាកាសអស់ជាច្រើនខែ។ ថ្វីបើមានការវាយឆ្មក់របស់អ៊ីស្រាអែលតូចៗជាទៀងទាត់ក៏ដោយ ក៏ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមានកម្លាំងគ្រប់គ្រាន់ និងរួបរួមគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលើជុំរំនៃជនភៀសខ្លួន Jenin ដដែល។
កាលពីពីរសប្តាហ៍មុនជនជាតិប៉ាឡេស្ទីនបានបំផ្ទុះឡានជីបរបស់អ៊ីស្រាអែល ហើយពួកគេក៏បានប្រយុទ្ធយ៉ាងខ្លាំងដើម្បីប្រឆាំងការវាយឆ្មក់របស់អ៊ីស្រាអែល ដែលក្នុងនោះជនជាតិប៉ាឡេស្ទីនដែលជាក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ បាត់បង់ជីវិតនៅក្នុងការវាប្រហារនោះ។ ហើយនៅថ្ងៃបន្ទាប់ជនជាតិអ៊ីស្រាអែលបួននាក់ ត្រូវបានគេសម្លាប់ដោយជនជាតិប៉ាឡេស្ទីនពីរនាក់ ដែលបានចូលទៅក្នុងភោជនីយដ្ឋានមួយមិនឆ្ងាយពី Jenin ជាកន្លែងដែលពួកគេកំពុងញ៉ាំអាហារ។ ហើយចំនែកកងទ័ពអ៊ីស្រាអែលបានការពារអ្នកតាំងលំនៅរបស់ជនជាតិជ្វីហ្វ ដែលបានចូលទៅក្នុងភូមិប៉ាឡេស្ទីន ដោយភូមិទាំងនោះបានមានការដុតរថយន្ត និងផ្ទះសម្បែងជាបន្តបន្ទាប់។
នៅពេលនេះ គឺជាពេលវេលាមួយដែលកងទ័ពអ៊ីស្រាអែល ត្រូវធ្វើចលនាប្រឆាំងនឹងប៉ាឡេស្ទីន ដែលបានគ្រប់គ្រងជុំរំជនភៀសខ្លួន Jenin។ អាចនិយាយបានថា ខ្លួនកំពុងអនុវត្តប្រតិបត្តិការជាប្រព័ន្ធ ដើម្បីតាមដាន និងបំផ្លាញអាវុធ និងគ្រឿងផ្ទុះរបស់ប៉ាឡេស្ទីន។
កំហឹង ទល់និងកំហឹងបានផ្ទុះឡើងតាមរយៈបុរសវ័យក្មេងប៉ាឡេស្ទីន ដែលបានប្រមូលផ្តុំគ្នាដោយកំហឹងនៅផ្លូវប្រសព្វក្នុងទីក្រុង និងខាងក្រៅមន្ទីរពេទ្យនៅក្បែរជុំរំជនភៀសខ្លួន Jenin។
សម្រាប់កងទ័ពអ៊ីស្រាអែលកំពុងបញ្ចេញព័ត៌មានថ្មីៗ អំពីគ្រឿងផ្ទុះដែលបានរកឃើញ និងបន្សាបក្នុងរយៈពេលពីរថ្ងៃដែលខ្លួនបានស្ថិតក្នុងជុំរំ រួមជាមួយអ្វីដែលគេហៅថាមជ្ឈមណ្ឌលបញ្ជាការភេរវជន។
បើយោងតាមសេចក្តីថ្លែងការណ៍យោធា គឺផ្ទុយនឹងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសមាជិកនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ដែលប្រឆាំងនឹងប្រភេទនៃការសម្រេចចិត្តដោយខ្លួនឯងរបស់ប៉ាឡេស្ទីន។
បន្ទាប់ពីជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុង Tel Aviv ដោយអ្នកដំណើរឆ្លងកាត់ បន្ទាប់ពីគាត់បានបើករថយន្តរបស់គាត់ចូលទៅក្នុងហ្វូងមនុស្សរបស់អ៊ីស្រាអែល រដ្ឋមន្ត្រីសន្តិសុខសាធារណៈ Itamar Ben Gvir បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា សង្រ្គាមរបស់អ៊ីស្រាអែលនៅ Jenin ក៏ជាសង្រ្គាមរបស់ពួកគេនៅក្នុងទីក្រុង Tel Aviv ផងដែរ។ គាត់បាននិយាយថា រាល់ជាតិសាសន៍យូដា គឺជាគោលដៅសម្រាប់ឃាតកទាំងអស់។
លោក Ben Gvir និងសម្ព័ន្ធមិត្តនយោបាយរបស់លោកបាននិងកំពុងជំរុញឲ្យមានការដាក់ទណ្ឌកម្មនៅតំបន់ West Bank ដើម្បីដោះស្រាយជាមួយនឹងសត្រូវរបស់ពួកគេ។ នៅពេលនេះកងទ័ពអ៊ីស្រាអែលមានការប្រុងប្រយ័ត្នជាងមុន ព្រោះពួកគេកាន់តែមានការព្រួយបារម្ភអំពីហានិភ័យ និងផលវិបាកនៃការកើនឡើងខ្លាំងជាងមុន។ ហើយចំនែករាល់ការចង្អុលបង្ហាញទាំងអស់ គឺកងទ័ពអ៊ីស្រាអែលចង់ដាក់កម្រិតប្រតិបត្តិការរបស់ខ្លួនទៅកាន់ជំរុំជនភៀសខ្លួន Jenin ដោយជាការចង់ប្រកាសនូវជ័យជម្នះក្នុងពេលឆាប់ៗនេះ និងបញ្ជាឱ្យទាហ៊ានរបស់ខ្លួនត្រឡប់ទៅមូលដ្ឋានរបស់ពួកគេ។
ជ័យជម្នះរបស់អ៊ីស្រាអែលបន្ទាប់ពីប្រតិបត្តិការបែបនេះ គឺមិនមានរយៈពេលយូរនោះឡើយ។ ព្រោះថាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានស្តុកគ្រឿងសស្ត្រាវុធរបស់ពួកគេឡើងវិញ ហើយវដ្តនៃសង្គ្រាមក៏ចាប់ផ្តើមឡើងវិញម្តងទៀត។ ផែនការពង្រីកការតាំងទីលំនៅសម្រាប់ជនជាតិយូដានៅលើដីកាន់កាប់ដែលប៉ាឡេស្ទីនចង់បានរដ្ឋមួយ ដែលជួនកាលគេហៅថា ការឆ្លើយតបរបស់ហ្សីយ៉ូនីសដោយអ្នកនយោបាយអ៊ីស្រាអែល ក៏បង្កើនការប្រុងប្រយ័ត្នផងដែរ។
នៅពេលប្រតិបត្តិការនេះបញ្ចប់ ភាគីទាំងសងខាងនឹងទទួលបានជ័យជម្នះ។ បន្ទាប់មកការពិតបច្ចុប្បន្ននៃជម្លោះដ៏យូរនេះនឹងត្រូវបានអះអាងដោយខ្លួនឯងឡើងវិញ។ កំហឹង ភាពអស់សង្ឃឹម និងភាពក្រីក្រ នឹងពង្រឹងវប្បធម៌នៃការតស៊ូដែលបានបង្កប់ខ្លួននៅក្នុងសង្គមប៉ាឡេស្ទីន ជាពិសេសនៅទីនេះនៅ Jenin និងនៅ Nablus ។ ហើយរដ្ឋាភិបាលជាតិនិយមជ្រុលនិយមស្តាំនិយមរបស់អ៊ីស្រាអែល ដរាបណាវានៅស្ថិតស្ថេរនឹងព្យាយាមផ្គូផ្គងវោហាសាស្ត្ររបស់ខ្លួនជាមួយនឹងសកម្មភាពទាំងអស់នោះ។
បើយើងសម្លឹងមើលទៅប្រទេសទាំងឲ្យបានច្បាស់លាស់ គ្រោះថ្នាក់ដែលកំពុងកើតឡើងពិតប្រាកដនោះ គឺថា អ៊ីស្រាអែល និងប៉ាឡេស្ទីនកំពុងធ្លាក់ចូលទៅក្នុងដំណាក់កាលកាន់តែកើនឡើងនៃអំពើហិង្សានៃជម្លោះ ហើយវានិងបន្តរទៅមុខទៀតមិនចេះឈប់ឈរវាងប្រទេសទាំងពីរនេះ។