ខ្សែភាពយន្តហូលីវូដដំបូងរបស់ លោក Nichkhun នៃសមាជិកក្រុម 2PM

លោក Nitchakhun Horawetchakun ដែលត្រូវបានគេស្គាល់ច្បាស់ថាជា Nichkhun ជនជាតិថៃ អាមេរិក ហើយគឺជា តារារ៉េប តារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារាសម្តែង ថែមទាំងជាតារាម៉ូដែលទៀតផង។ បច្ចុប្បន្នលោកមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ហើយក៏ជាសមាជិកនៃក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីឈ្មោះមួយគឺក្រុម K-Pop 2PM ។

តាមដានយើងតាមរយៈ Telegram CPN Daily

“The Modelizer” ដែលជារឿង rom-com គឺជាការបង្ហាញខ្លួនលើកដំបូងរបស់តារាហូលីវូដ របស់តារា K-pop ថៃ Nichkhun នឹងត្រូវចាក់បញ្ចាំងនៅអាមេរិកខាងជើងនៅថ្ងៃទី 14 ខែ កក្កដា ខាងមុខនេះ។ ខ្សែភាពយន្តនេះនឹងធ្វើឡើងនៅ ហុងកុង ហើយខ្សែភាពយន្ត ដែលនឹងចាក់បញ្ចាំងនាពេលខាងមុខនេះ វាក៏ជាការធ្វើត្រាបតាមមហាសេដ្ឋីហុងកុងវ័យក្មេងម្នាក់ដែលមានឈ្មោះថា  Shawn Koo (Byron Mann) និង តារាម៉ូដែលប្រេស៊ីលម្នាក់ឈ្មោះ Camila Oliveira (Rayssa Bratillieri) ។

 នៅក្នុងខ្សែភាពយន្តនេះរបស់លោក Nichkhun ដែលជាសមាជិកក្រុម K-pop 2PM គឺទទួលបាននៅតួនាទីជា Bucky ដែលជាមិត្តជិតស្និទ្ធរបស់ Shawn ។ Bucky និង Shawn ស្ទើរតែបញ្ចប់មិត្តភាពរបស់ពួកគេដោយសារតែ Camila ប៉ុន្តែក្រោយមកពួកគេក៏បានដោះស្រាយវាបានយ៉ាងល្អ។
          “The Modelizer” ត្រូវបានដឹកនាំដោយ អ្នកដឹកនាំជនជាតិអាមេរិកដែលមានឈ្មោះថា Keoni Waxman គឺជាអ្នកនៅពីក្រោយភាពជោគជ័យនៃខ្សែភាពយន្តឆ្នាំ 2009 ដែលមានចំណងជើងថា”The Keeper” ។ វាជាខ្សែភាពយន្តមួយដែលត្រូវបានផលិត និងសរសេរដោយតារាសម្តែងជនជាតិ ហុងកុង-អាមេរិក Byron Mann ដែលត្រូវបានគេស្គាល់ថាជាខ្សែភាពយន្តដែលល្អបំផុតសម្រាប់តួនាទីរបស់គាត់នៅក្នុងស៊េរី Netflix “Wu Assassins” ។

លោក Nichkhun ដែលមានឈ្មោះពេញថា Nichkhun Buck Horvejkul ត្រូវបានសម្តែងក្នុងខ្សែភាពយន្ត និងរឿងភាគជាច្រើន បន្ទាប់ពីបានបង្ហាញខ្លួនជាផ្នែកនៃក្រុម 2PM ក្នុងឆ្នាំ 2008 ជាមួយនឹងអាល់ប៊ុម “Hottest Time of the Day”។  ចំនែកកាល​ពី​ឆ្នាំ​មុន​លោក ធ្លាប់​បាន​ចូល​រួម​ក្នុង​រឿង​ភាគ​ថៃដ៏​ភ័យ​រន្ធត់មួយ​រឿងដែលមានចំណងជើងថា​ “Cracked” និង​រឿង​ភាគ​ថៃតាមកញ្ចក់ទូរទស្សន៍មួយគឺ “Finding the Rainbow”។          ខាង JYP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ក្នុងនាមជាតារាសម្តែង Nichkhun ត្រូវបានគេកោតសរសើរចំពោះការបញ្ចេញអារម្មណ៍ ការប្រើមនោសញ្ចេតនា ទឹកមុខ និងថាមពលរបស់លោកគឺពិតជាធ្វើបានល្អ។           សម្រាប់ ភាពយន្តហូលីវូដដំបូងរបស់គាត់ មួយនេះ គឺវាពិតជាអាចឲ្យ nichkhun  ស្តារនូវវត្តមានជាសកលរបស់លោកឡើងវិញ។
          នាពេលថ្មីៗនេះ Nichkhun គឺជាតារាពហុជំនាញមួយរូប ដែលទទួលបានពានរង្វាន់នៅក្នុងវេទិកាឧស្សាហកម្មវប្បធម៌ពិភពលោក  (WCIF) សម្រាប់ការលើកកម្ពស់ការផ្លាស់ប្តូរនៃវប្បធម៌។ ហើយលោក Nichkhun ក៏គ្រោងនឹងសម្តែងនៅ WATERBOMB JAPAN 2023 នៅថ្ងៃទី 15 និង 29 ខែកក្កដា ដោយជាការសម្តែងនៅលើឆាករបស់ Osaka និង Tokyo ជាមួយមិត្តរួមក្រុម JUN.K. ថែមទៀតផង។

Reporter:
scroll to top