ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះនៃនាវាចម្បាំងរុស្ស៊ីពីរគ្រឿង ដែលបានធ្វើដំណើរមុននេះ ដូចដែលប្រទេសជប៉ុន និងកោះតៃវ៉ាន់ បានចុះផ្សាយកាលពីថ្ងៃទី១ ខែ កក្កដា ដោយសារព័ត៌មាន Reuters បាននិយាយថា៖ នាវាចម្បាំង ពីរគ្រឿងដំបូងរបស់រុស្ស៊ី ត្រូវបានគេប្រទះឃើញនៅចម្ងាយប្រហែល 70 គីឡូម៉ែត្រ(40 ម៉ាយ) ពីភាគនិរតីនៃកោះ Yonaguni ភាគខាងលិចបំផុតរបស់ប្រទេសជប៉ុនក្នុងខេត្ត Okinawa ដែលស្ថិតនៅជិតកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃអង្គារ។ នៅពេលនេះ ត្រូវបានគេរំពឹងថា វាគឺជាកាត្រៀមក្នុងការធ្វើសមយុទ្ធរួមគ្នា ជាមួយកងទ័ពជើងទឹកចិនក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាយូរអង្វែងរវាងប្រទេសទាំងពីរនេះ។
ចំនែកឯទូរទស្សន៍រដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថា នាវាចម្បាំងពីរគឺ Gromkiy និង Sovershenniy បានធ្វើដំណើរទៅកាន់កំពង់ផែនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃកាលពីថ្ងៃពុធ។ នាវាទាំងពីរនោះ គឺជាកម្មសិទ្ធិរបស់កងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី ដែលមានទីស្នាក់ការនៅទីក្រុង Vladivostok ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេលប្រាំពីរថ្ងៃរបស់ពួកគេ កប៉ាល់នឹងធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយកងទ័ពជើងទឹកចិននៅទីក្រុងសៀងហៃ ដែលនឹងរួមបញ្ចូលការអនុវត្តលើចលនាបង្កើត ការទំនាក់ទំនង និងការជួយសង្គ្រោះតាមសមុទ្រផងដែរ។
កប៉ាល់ដូចគ្នាដែលជាកម្មសិទ្ធិរបស់កងនាវាប៉ាស៊ីហ្វិក នៃកងនាវាចររុស្ស៊ីបានឆ្លងកាត់ដែនទឹកនៅជិត កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ កាលពីចុងខែមិថុនា។ ក្រោយមកពួកគេបានជិះទូកឆ្លងកាត់ កោះអូគីណាវ៉ារបស់ ប្រទេសជប៉ុន ដែលជាទីតាំងនៃមូលដ្ឋានយោធាអាមេរិកដ៏សំខាន់មួយកាលពីដើមខែនេះ។
ការឆ្លងកាត់នេះបានជំរុញឱ្យប្រទេសជប៉ុនបញ្ជូននាវា ដើម្បីត្រួតពិនិត្យចលនារបស់ពួកគេ ខណៈដែលតៃវ៉ាន់ ដែលចិនកំពុងតែអះអាងថា កោះមួយនេះគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក៏បានដាក់ពង្រាយយន្តហោះ និងកប៉ាល់ដើម្បីឃ្លាំមើលការឆ្លងកាត់របស់ពួកគេថែមទៀតផង។
នៅចុងបញ្ចប់នៃ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jingping ទៅកាន់ទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមីនា មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលមានការចោទប្រកាន់ដែលធ្លាប់ស្គាល់ប្រឆាំងនឹងលោកខាងលិច – ថាទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើឱ្យមានផលអាក្រក់ដល់ស្ថិរភាពនៃពិភពលោក ហើយអង្គការណាតូកំពុងរារាំងដល់តំបន់អាស៊ី ប៉ាស៊ីហ្វិកថែមទៀតនោះ។
ប្រទេសចិន និងរុស្ស៊ីបានសន្យាទំនាក់ទំនងយោធាកាន់តែរឹងមាំ ហើយកាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានជួប ជាមួយប្រមុខកងទ័ពជើងទឹករុស្ស៊ី ឧត្តមនាវីឯក Nikolai Yevmenov ក្នុងទីក្រុងប៉េកាំងផងដែរ។
ហើយនៅមុននោះ ក្រសួងការបរទេសរុស្ស៊ី និងចិន បានជួបពិភាក្សាគ្នា ស្តីពី ការការពារប្រឆាំងមីស៊ីល កាលពីចុងខែមិថុនានេះ។
ចំនែកឯខែមុន ប្រធាននាយកដ្ឋានបុគ្គលិករួមនៃគណៈកម្មការយោធាមជ្ឈិមចិនលោក Liu Zhenli ក៏បានជួបពិភាក្សាជាមួយប្រធានអគ្គសេនាធិការរុស្ស៊ី លោក Valery Gerasimov តាមរយៈតំណវីដេអូ។
បន្ទាប់មកលោក Gerasimov ត្រូវបានទីភ្នាក់ងារព័ត៌មាន Tass ស្រង់សំដីថា ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ។