ក្រុមហ៊ុនប្រេងរបស់ប្រទេស Mexicoឈ្មោះថា Pemex បានប៉ាន់ប្រមាណថា នៅក្នុងភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅឈូងសមុទ្រដ៏សំខាន់មួយនៃឈូងសមុទ្រMexicoបាននាំឲ្យមានការបាត់បង់ផលិតកម្មប្រេងឆៅប្រមាណ ៧០០,០០០ បារ៉ែល បើគិតមកទល់ពេលនេះ ខណៈនោះផងដែរ នាយកប្រតិបត្តិក្រុមហ៊ុនរដ្ឋ លោក Octavio Romero បាននិយាយកាលពីថ្ងៃសៅរ៍ថា ក៏មានមនុស្សម្នាក់ បានបាត់ខ្លួន ហើយយើងនូវមិនទាន់បានរកឃើញនោះទេ។
អគ្គីភ័យបានចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រនៅកន្លែងបូមប្រេងមួយដែលតភ្ជាប់ជាមួយ Nohoch-A នៃ Cantarell Field របស់ក្រុមហ៊ុន ហើយក្រោយមកបានផ្លាស់ប្តូរទៅកន្លែងបង្ហាប់វិញ ដោយពេលនោះគឺមានមនុស្សពីរនាក់បានបង់ជីវិត ក្រុមហ៊ុនបានបន្តថា ភ្លើងត្រូវបានគ្រប់គ្រងតាំងពីពេលនោះមក។
លោក Octavio Romero នាយកប្រតិបត្តិក្រុមហ៊ុនរដ្ឋ បាននិយាយតាមរយៈគណនី Twitter របស់ក្រុមហ៊ុនថា “ថ្ងៃនេះ យើងមានការខាតបង់ចំនួន 700,000 បារ៉ែល ហើយបន្ទាប់មកយើងក៏ត្រូវបិទអណ្តូងទាំងអស់នៅក្នុងតំបន់នោះថែមទៀតផង” ។
នាយកប្រតិបត្តិបានបន្ថែមថា បើគិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ផលិតកម្ម 600,000 បារ៉ែលបានដំណើរការឡើងវិញជាបណ្តើរៗហើយផងដែរ។
ក្រុមហ៊ុនបាននិយាយថា អ្នករុករកនៅតែស្វែងរកអ្នកដែលបាត់ខ្លួន បន្ទាប់ពីមានភ្លើងឆាបឆេះនៅ Cantarell ដែលជាទ្រព្យសម្បត្តិនិមិត្តសញ្ញា ដែលផលិតប្រេងប្រហែល 170,000 បារ៉ែលក្នុងមួយថ្ងៃ (bpd) ។
សម្រាប់ទីតាំងនៅឈូងសមុទ្រ Campeche ចម្ងាយប្រហែល 85 គីឡូម៉ែត្រពី Ciudad del Carmen ទីក្រុង Cantarell ត្រូវបានបង្កើតឡើងពីវាលជាច្រើននៅក្នុងតំបន់សមុទ្រ ហើយធ្លាប់ជាតំបន់ ដែលមានផលិតភាពច្រើនបំផុតរបស់ពិភពលោក។
ចំពោះក្រុមហ៊ុន Pemex បានទទួលរងនូវគ្រោះថ្នាក់ឧស្សាហកម្មជាច្រើននៅក្នុងតំបន់ ដែលមានផលិតភាពខ្ពស់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ផលិតកម្មប្រេងឆៅភាគច្រើនរបស់ម៉ិកស៊ិក ប្រមាណ 1.6 លានបារ៉ែលក្នុងមួយម៉ោង បានមកពីទឹករាក់នៃឈូងសមុទ្រម៉ិកស៊ិកទាំងអស់។