លោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្ស MFP ដែលឈ្នះការបោះឆ្នោតជាសកលនៅក្នុងប្រទេសថៃ ដោយកាលពីថ្ងៃអាទិត្យ លោកបាននិយាយប្រាប់សមាជិកសភាថា ការបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីរបស់គាត់ នឹងក្លាយជារឿងដែលមិនអាចអត់ឳនបានជាដាច់ខាត សម្រាប់ប្រទេសយើងដែលជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យ។
ក្នុងកំឡុងពេលជួបជាមួយអ្នកគាំទ្រប្រហែល 1,000 នាក់នៅមុខមជ្ឈមណ្ឌលផ្សារទំនើប CentralWorld ក្នុងសង្កាត់ Pathumwan កាលពីល្ងាចថ្ងៃអាទិត្យ លោក Pita បាននិយាយថា ថ្ងៃព្រហស្បត្តិ៍ (13 កក្កដា) នឹងក្លាយជាថ្ងៃនៃប្រវត្តិសាស្ត្រមួយ ដែលតំណាងសភា និងសមាជិកព្រឹទ្ធសភា នឹងមានឱកាសវិលមកភាពប្រក្រតីនៃនយោបាយថៃវិញ។
«ក្នុងរយៈពេល 4 ថ្ងៃទៀត ដែលជាថ្ងៃទី 13 ខែកក្កដា នៅពេលដែលសភាជាន់ទាប និងថ្នាក់ខ្ពស់ ត្រូវធ្វើការសម្រេចរួមគ្នាមួយថា តើនយោបាយថៃនឹងទៅជាយ៉ាងណាក្នុងទសវត្សរ៍ក្រោយ»។
«ជាមួយនឹងការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រទេសថៃនឹងមិនស្ថិតនៅលេខរៀងទីពីរនោះទេ»។
លោក Pita បាននិយាយថា “ការសម្រេចចិត្តខុសដែលប្រឆាំងនឹងដំណោះស្រាយ នឹងការរក្សាភាពមិនប្រក្រតីនៃនយោបាយមួយទសវត្សរ៍កន្លងមក។ ខ្ញុំមិនដឹងថានៅពេលណាឱកាសមាសដូចថ្ងៃទី 13 ខែកក្កដានឹងកើតឡើងវិញទេ” ។
លោកបានមានប្រសាសន៍ថា “ការផ្តល់ភាពប្រក្រតីឡើងវិញដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំឲ្យឱកាសនេះកន្លងផុតទៅ ពីព្រោះប្រជាពលរដ្ឋប្រហែលជាមិនអត់ទោស ហើយក៏អាចនឹងបាត់បង់ជំនឿលើតំណាងរាស្ត្រ និងប្រព័ន្ធសភា ដូច្នេះហើយសូមអ្នកនយោបាយទាំងអស់ សូមមេត្តាកុំឲ្យប្រជាពលរដ្ឋខកចិត្ត”។
លោកបានសរសើរសមាជិកព្រឹទ្ធសភាមួយចំនួនដែលបានសន្យាថានឹង “បោះឆ្នោតគាំទ្រជម្រើសរបស់ប្រជាជន និងសម្ព័ន្ធមិត្ត” ដោយសំដៅទៅលើសម្ព័ន្ធមិត្តចំនួនប្រាំបី ដែលរួមមានគណបក្ស MFP និងគណបក្សភឿថៃ ដែលបានតែងតាំងរូបគាត់ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ នៃការប្រជុំសភារួមគ្នា។ សម្ព័ន្ធទាំងប្រាំបីគឺមានចំនួន 312 រូប ក្នុងចំណោមតំណាងសភា ទាំង 500 នាក់។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក Pita បានបន្ថែមថា”ពេលនេះ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសថៃ ដែលជាការវិលត្រឡប់នៃភាពប្រក្រតីរបស់យោបាយថៃ។ សមាជិកសភាជាន់ទាប និងថ្នាក់លើទាំងអស់មានចំនួន 750 នាក់មានឱកាសវិលត្រឡប់មករកភាពប្រក្រតីក្នុងនយោបាយថៃវិញ ដើម្បីអោយប្រទេសថៃអាចរីកចម្រើន និងតាមទាន់ពិភពលោក”។
គាត់បានប្រាប់ការប្រមូលផ្តុំនៃអ្នកគាំទ្ររបស់គាត់ថា រូបលោកប្រហែលជាមិនមែនជានាយករដ្ឋមន្ត្រីដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែលោកនឹងក្លាយជាអ្នកថ្នាក់ដឹកនាំដែលមានការប្រឹងប្រែងបំផុត។
សូមបញ្ជាក់ផងដែរថា រដ្ឋធម្មនុញ្ញផ្តល់អំណាចដល់សមាជិកព្រឹទ្ធសភា ដើម្បីចូលរួមជាមួយតំណាងសភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីក្នុងការអង្គុយរួម។ សភាមានតំណាងជាប់ឆ្នោតចំនួន 500 នាក់ និងសមាជិកព្រឹទ្ធសភា ដែលត្រូវបានតែងតាំងចំនួន 250 រូប។
ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita Limjaroenrat ត្រូវការការគាំទ្រពីសមាជិកភាគច្រើននៃសមាជិកសភាចំនួន 750 នាក់ យ៉ាងហោចណាស់ 376 សំឡេង។ សម្រាប់សម្ព័ន្ធមិត្តទាំងប្រាំបី លោកពិតជាត្រូវការសម្លេងគាំទ្រយ៉ាងហោចណាស់ 64 សម្លេងបន្ថែមទៀត ក្នុងការអង្គុយរួមគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ។
សមាជិកព្រឹទ្ធសភាជាច្រើននាក់មុននេះបាននិយាយថា ពួកគេមិនអាចគាំទ្រលោក Pita បានទេ ដោយសារគណបក្ស MFP របស់គាត់គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។
សម្រាប់ផ្លូវដើររបស់លោក Pita ទៅកាន់តំណែងនាយករដ្ឋមន្ត្រី អាចនិងមានគ្រោះថ្នាក់ផងដែរ ព្រោះការដាក់ញត្តិប្រឆាំងនឹងសិទ្ធិរបស់គាត់សម្រាប់ការិយាល័យនយោបាយ គឺមានជាប់ពាក់ព័ន្ធនិងការកាន់កាប់ភាគហ៊ុនពីមុនរបស់គាត់នៅក្នុង iTV plc និងបច្ចេកទេសផ្លូវច្បាប់ផ្សេងទៀត។
នៅក្នុងរដ្ឋធម្មនុញ្ញហាមម្ចាស់ភាគហ៊ុននៃអង្គការប្រព័ន្ធផ្សព្វផ្សាយ គឺមិនអាចឱ្យឈរឈ្មោះក្នុងការបោះឆ្នោតជាសកលនោះទេ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតកំពុងស៊ើបអង្កេតថា តើលោក Pita បានរំលោភលើមាត្រា 151 នៃច្បាប់សរីរាង្គ ដែលស្តីអំពីការបោះឆ្នោតជ្រើសរើសសមាជិកសភាដែរឬទេ។
បើយោងតាមមាត្រា 151 អ្នកណាក៏ដោយដែលឈរឈ្មោះក្នុងការបោះឆ្នោតសកល ខណៈពេលដែលដឹងថាខ្លួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើ ដូច្នេះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 10 ឆ្នាំ ពិន័យជាប្រាក់រហូតដល់ 200,000 បាត និងបម្រាមរយៈពេល 20 ឆ្នាំលើសិទ្ធិបោះឆ្នោតរបស់គាត់។
អ្នកឈ្នះក្នុងការបោះឆ្នោតមុនៗជាច្រើននៅក្នុងប្រទេសថៃត្រូវបានរារាំងមិនឱ្យចូលកាន់តំណែង ឬដកចេញដោយសេចក្តីសម្រេចរបស់តុលាការ។
នៅក្នុងឆ្នាំ 2020 គណបក្សមុនរបស់ Move Future Forward ត្រូវបានរំលាយបន្ទាប់ពី តុលាការធម្មនុញ្ញ រំលាយ FFP និងពីបទទទួលយកទឹកប្រាក់ 191.2 លានបាតពីប្រភពមិនស្របច្បាប់។ ហើយលោក Thanathorn ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំថែមទៀតផងដែរ។