នាថ្ងៃទី ១១ ខែកក្កដា មន្ត្រីយោធារុស្ស៊ីម្នាក់ដែលបានបញ្ជានាវាមុជទឹកនៅសមុទ្រខ្មៅ ហើយក៏ត្រូវបានបង្ហាញខ្លួនក្នុងបញ្ជីខ្មៅរបស់អ៊ុយក្រែន នៃបញ្ជីឧក្រិដ្ឋជនសង្គ្រាម គាត់ត្រូវបានឃាតកមិនស្គាល់មុខបាញ់សម្លាប់ ខណៈពេលដែលលោកកំពុងរត់នៅពេលព្រឹក។
លោក Stanislav Rzhitsky អាយុ 42 ឆ្នាំត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃច័ន្ទ នៅក្នុងទីក្រុង Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ អាស័យដ្ឋាន រូបភាព និងព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់គាត់បានបង្ហាញខ្លួននៅលើគេហទំព័ររបស់អ៊ុយក្រែនដែលមានឈ្មោះថា Myrotvorets (Peacemaker) ដែលជាមូលដ្ឋានទិន្នន័យមិនផ្លូវការដ៏ធំមួយ នៃមនុស្សដែលត្រូវបានគេចាត់ទុកថាជាសត្រូវរបស់អ៊ុយក្រែន។
(Peacemaker) របស់អ៊ុយក្រែន គឺជាការកត់ត្រានូវ “សកម្មភាព នៃឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខជាតិរបស់អ៊ុយក្រែន សន្តិភាព សន្តិសុខមនុស្ស និង ច្បាប់អន្តរជាតិ” ជាដើម។
ទន្ទឹមគ្នានោះ កាលពីថ្ងៃអង្គារ ពាក្យថា “Liquidated” ជាអក្សរក្រហម ត្រូវបានដាក់លើរូបថតរបស់ លោក Stanislav Rzhitsky នៅលើគេហទំព័រមួយផងដែរ។
គណៈកម្មាធិការស៊ើបអង្កេតរដ្ឋរបស់ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានអាយុ 60 ឆ្នាំ ព្រោះក្នុងខ្លួនរបស់គាត់ត្រូវបានគេរកឃើញថាមានកាំភ្លើងខ្លីមួយដើម និងឧបករណ៍បំបិទសម្លេងថែមទៀតផង។ ក្នុងនោះផងដែរគឺមានការផ្សព្វផ្សាយវីដេអូខ្លីមួយ ដោយបង្ហាញពីមន្ត្រីសន្តិសុខប្រដាប់អាវុធយ៉ាងសន្ធឹកសន្ធាប់បានសម្រុកចូលផ្ទះមួយ ហើយឃាត់ខ្លួនបុរសនោះ ដែលមានស្លៀកតែខោខ្លីកីឡាតែប៉ុណ្ណោះ។
ទីភ្នាក់ងារស៊ើបការណ៍យោធា GUR របស់ប្រទេសអ៊ុយក្រែនបានចេញផ្សាយព័ត៌មានលម្អិត នៃការសម្លាប់នេះនៅលើគេហទំព័ររបស់ខ្លួន ដោយមិនបានអះអាងពីការទទួលខុសត្រូវ ឬប្រាប់ពីរបៀបដែលខ្លួនទទួលបានព័ត៌មាននោះទេ។
ទៀតសោតការផ្សព្វផ្សាយនោះបាននិយាយថា លោក Stanislav Rzhitsky បានស្លាប់នៅនឹងកន្លែង នៅពេលដែលលោកត្រូវបានគេបាញ់ប្រហារចំនួនប្រាំពីរគ្រាប់មកលើគាត់ តាមកាំភ្លើងខ្លី Makarov ខណៈដែលគាត់កំពុងរត់នៅក្នុងឧទ្យានទីក្រុងវាលខ្សាច់នៅម៉ោងប្រហែល 6 ព្រឹក។
Baza ដែលជាប៉ុស្តិ៍ Telegram របស់រុស្ស៊ីដែលមានតំណភ្ជាប់ទៅកាន់សេវាសន្តិសុខបាននិយាយថា ឃាតករអាចតាមដានចលនារបស់លោក Stanislav Rzhitsky នៅលើកម្មវិធីមួយដែលគាត់បានបង្ហោះព័ត៌មានលម្អិតអំពីផ្លូវរត់ធម្មតារបស់គាត់នៅ Krasnodar និងរយៈពេលដែលគាត់ចំណាយពេលដើម្បីរត់។
បើយោតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអ្នកសរសេរប្លុកសង្គ្រាមបាននិយាយថា លោក Rzhitsky គឺជាអនុប្រធាននៃការចល័តយោធានៅក្នុងទីក្រុង ហើយពីមុនលោកធ្លាប់បានធ្វើជាអ្នក បញ្ជានាវាមុជទឹក “Krasnodar” នៅក្នុងសមុទ្រខ្មៅផងដែរ។
បណ្តាញ Telegram មួយដែលត្រូវបានប្រើប្រាស់ដោយពួកជ្រុលនិយមអ៊ុយក្រែន ដែលបានអះអាងអំពីការវាយប្រហាររាប់រយនៅក្នុងប្រទេសរុស្ស៊ី – ដោយគ្មានភស្តុតាងបញ្ជាក់បាននិយាយថាលោក Rzhitsky ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដោយកាំជ្រួចនៃនាវាមុជទឹកនៅខែកក្កដាឆ្នាំ 2022 ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 23 នាក់ រួមទាំងក្មេងស្រីអាយុ 4 ឆ្នាំនៅទីក្រុង Vinnytsia នៃប្រទេសអ៊ុយក្រែន។
យោងតាម Baza ដែលបានដកស្រង់សម្តីឪពុករបស់ Rzhitsky លោកបាននិយាយថា (កូនប្រុសរបស់លោក បានលាលែងពីយោធាតាំងពីចុងឆ្នាំ 2021មកម្ល៉េះ ហើយក៏ត្រូវបានរំសាយវិញ បន្ទាប់ពីការពន្យារពេលមួយនៅខែសីហាបន្ទាប់)។
គួររំលឹកផងដែរថា ឥស្សរជនរុស្ស៊ី ដែលគាំទ្រសង្រ្គាមពីរនាក់ផ្សេងទៀត គឺមាននៅក្នុងមូលដ្ឋានទិន្នន័យ Myrotvorets ឫ (Peacemaker)របស់អ៊ុយក្រែន ក៏ត្រូវបានគេធ្វើឃាតនៅខាងក្នុងប្រទេសរុស្ស៊ីចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនជិត 17 ខែមុន។
ប្រទេសរុស្ស៊ីបានចោទប្រកាន់ទៅ អ៊ុយក្រែនចំពោះការវាយប្រហារមួយនេះ ប៉ុន្តែទីក្រុង Kyive បានបដិសេធការជាប់ពាក់ព័ន្ធ ដោយអ៊ុយក្រែនបាននិយាយថា នេះចាត់ទុកថា វាគ្រាន់តែជាលទ្ធផលនៃប្រយុទ្ធគ្នាទៅចុះ។