កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានធ្វើសមយុទ្ធការពារមីស៊ីល នៅសមុទ្រខាងកើត ក្រោយការបាញ់បង្ហោះ ICBM របស់ កូរ៉េខាងជើង

កងទ័ពជើងទឹករបស់ទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធការពារមីស៊ីលជាត្រីភាគី នៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រខាងកើតកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM)ថ្មី កាលពីសប្តាហ៍មុន។
          សមយុទ្ធនេះបានធ្វើឡើង ខណៈដែលប្រទេសទាំងបីបាននិងកំពុងពង្រឹងការសម្របសម្រួលផ្នែកសន្តិសុខ គឺស្របពេលដែលទីក្រុងព្យុងយ៉ាងនៅតែបន្តការវាយឆ្មក់ជាប្រចាំនៅឆ្នាំនេះ ដោយអាចគូសបញ្ជាក់បាន តាមរយៈការបាញ់មីស៊ីល ICBM ឥន្ធនៈរឹង Hwasong-18 កាលពីថ្ងៃពុធសប្តាហ៍មុន។ បើយោងតាមសេវាកម្មប្រដាប់អាវុធបានឱ្យដឹងថា សមយុទ្ធនេះមាននាវាពិឃាតបំពាក់ដោយ Aegis ចំនួនបីគឺ ROKS Yulgok Yi I របស់កូរ៉េខាងត្បូង USS John Finn និង JS Maya របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន។

តាមដានយើងតាមរយៈ Telegram CPN Daily

កូរ៉េខាងត្បូងបាននិយាយថា នៅក្រោមសេណារីយ៉ូនៃការបាញ់មីស៊ីលផ្លោងដោយកូរ៉េខាងជើង សមយុទ្ធរបស់ពួកយើងនៅពេលនេះ គឺត្រូវផ្តោតលើការអនុវត្តនីតិវិធីដើម្បីស្វែងរក និងតាមដានគោលដៅមីស៊ីលផ្លោងដែលក្លែងធ្វើដោយប្រព័ន្ធកុំព្យូទ័រ ឬការចែករំលែកព័ត៌មានដែលពាក់ព័ន្ធ។
          មន្ត្រីកងទ័ពជើងទឹកម្នាក់ត្រូវបានដកស្រង់សម្តីដោយនិយាយថា “សមយុទ្ធនេះបានបម្រើជាឱកាសមួយដើម្បីបង្កើនសមត្ថភាពឆ្លើយតបរបស់យោធារបស់យើងក្នុងការប្រឆាំងនឹងមីស៊ីលផ្លោង និងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងចំណោមប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន” ។ មន្ត្រីរូបនេះបានបន្ថែមថា “ដោយផ្អែកលើប្រព័ន្ធឆ្លើយតបដ៏មានឥទ្ធិពលរបស់យោធារបស់យើង និងការសម្របសម្រួលត្រីភាគី (យើង) នឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងកាំជ្រួចរបស់កូរ៉េខាងជើង” ។

សូមបញ្ជាក់ផងដែរថា ប្រទេស​ទាំង​បី​ខាងលើនេះ ​បាន​ធ្វើ​សមយុទ្ធ​ការពារ​កាំជ្រួច​បី​ផ្លូវ​បែប​នេះ ជាចុងក្រោយ​កាល​ពី​ខែ​មេសា ឆ្នាំ 2023​ នេះ។ ហើយចំនែកសមយុទ្ធកាលពីថ្ងៃអាទិត្យ គឺជាសមយុទ្ធលើកទីបួន ក្រោមការគ្រប់គ្រងក្នុងអាណត្តិរបស់ លោកប្រធានាធិបតី Yoon Suk Yeol ដែលបានខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាត្រីភាគី ប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង មកលើទឹកដីរបស់ខ្លួនជាបន្តបន្ទាប់។

នៅក្នុងការបង្ហាញកម្លាំងប្រឆាំងនឹងការបាញ់បង្ហោះ ICBM របស់កូរ៉េខាងជើង គឺជាហេតុផលមួយដែលនាំឲ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាកាលពីថ្ងៃព្រហស្បតិ៍ វាក៏មានការជាប់ពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់អាមេរិកផងដែរ។

Reporter:
scroll to top