ក្រុម BLACKPINK ដែលជាក្រុមចម្រៀងនារី K-Pop ដ៏ធំ របស់ពិភពលោក បានប្រមូលផ្តុំអ្នក Subscribe ជាង 90 លាននាក់នៅលើ Chanel YouTube របស់ពួកគេ ហើយការ Subscribe នេះវាក៏អាចជួយពង្រឹងជំហររបស់ BLACKPINK នៅក្នុងឩស្សាហកម្មតន្ត្រីយ៉ាងរឹងមាំ ដែលនាំឲ្យពួគេ មានអ្នកតាមដានច្រើនជាងគេលើសេវាកម្មចែករំលែកវីដេអូជាសកល។
នៅក្នុងត្រីមាសនេះផងដែរ ក្រុមចម្រៀង BLACKPINK បានឈានដល់ចំណុចសំខាន់មួយនៅវេលាម៉ោង 5:36 ព្រឹកថ្ងៃច័ន្ទ វាប្រហែលជា 7 ឆ្នាំ និងមួយខែ គឺបន្ទាប់ពី Chanel YouTube របស់ខ្លួនត្រូវបានបង្កើតឡើង នេះបើយោងតាមផលិតកម្ម YG Entertainment ។
នៅខែកក្កដាឆ្នាំ 2020 ក្រុមតន្រ្តីមួយនេះបានក្លាយជាសិល្បករ ដែលមិនមែនជាភាសាអង់គ្លេសដំបូងគេដែលបានចូលខ្លួនទៅបំបែកក្រុមកំពូលទាំងប្រាំក្នុងបញ្ជីសិល្បករ ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ YouTube ។ ក្រោយមកវាបានក្លាយទៅជាកំពូល Chanel ដែលសម្បូរអ្នកតាមដានតាំងពីខែកញ្ញា ឆ្នាំ 2021 មកម្ល៉េះ។ ក្រុមចម្រៀងនារី មួយនេះផងដែរក៏បានវ៉ាដាច់តារាប៉ុបពិភពលោកដូចជា Ariana Grande, Eminem, Ed Sheeran និង Justin Bieber ការវ៉ាដាច់ពីម្នាក់ទៅម្នាក់ គឺត្រូវចំណាយពេលតិចជាងមួយឆ្នាំតែប៉ុណ្ណោះ។ សម្រាប់ BLACKPINK ដើម្បីបន្ថែមអ្នកជាវប្រមាណ 10 លាននាក់ពីលើនេះទៀត បន្ទាប់ពីក្រុម BLACKPINK ទទួលបានអ្នក Subscribe លើសពី 80 លាននាក់កាលពីខែកញ្ញាឆ្នាំមុន។
ក្រុមចម្រៀងនារី K-Pop BLACKPINK បានប្រមូលអ្នកចូលមើល Chanel YouTube ជាផ្លូវការរបស់ខ្លួន ប្រមាណ 32.2 ពាន់លាន View នៃវីដេអូ បើគិតមកទល់និងពេលនេះ។
ចំពោះពួកគេក៏បានរួមបញ្ចូលវីដេអូចម្រៀងចំនួន 43 រួចហើយផងដែរ ដោយបទចម្រៀងនីមួយៗ គឺសុទ្ធសឹងតែមានអ្នកមើលច្រើនជាង 100 លាន ដូចជា “Ddu-du Ddu-du”, “Kill This Love” និង “Boombayah” ។
សម្រាប់ផ្នែកមួយនៃការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក “Born Pink” ក្រុមតន្រ្តីនេះនឹងជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅហរដ្ឋអាមេរិកផងដែរ ដូចជា New Jersey, Las Vegas, San Francisco និង Los Angeles នៅក្នុងខែក្រោយថែមទៀតផង។